Tuesday, June 13, 2017

ពាក្យ៩ឃ្លាវិជ្ជមាន បន្ថែមកម្លាំងគិត បន្ថែមកម្លាំងចិត្តឲ្យខ្លួនឯង


-------------------------------------------------------------------------------
ពាក្យ៩ឃ្លាវិជ្ជមាន បន្ថែមកម្លាំងគិត បន្ថែមកម្លាំងចិត្តឲ្យខ្លួនឯង
-------------------------------------------------------------------------------

តើប្រិយមិត្តអ្នកអានជឿទេថា អ្វីៗគ្រប់យ៉ាងវាកន្លងផុតទៅដោយរលូន ត្រឹមតែយើងគិតអំពីផលនៃ គំនិតវិជ្ជមាន ពីពាក្យសម្ដី ធ្វើមិនបានពិតមែន ពិបាកណាស់” “ធ្វើមិនបានទេ ហេតុអ្វីសំណាងអាក្រក់យ៉ាងនេះ សាកល្បងបែរមកប្ដូរទស្សនៈគិត ដោយការផ្លាស់ប្ដូរពាក្យមកនិយាយពាក្យ៩ឃ្លានេះវិញ វានឹងជួយបន្ថែមកម្លាំងផ្នែកគំនិត និងបន្ថែមកម្លាំងចិត្តឲ្យដល់ខ្លួនឯងយ៉ាងងាយៗ៖

១) យើងធ្វើបានៈ បើសិនយើងមានជំនឿជាក់លើខ្លួនឯង នឹងធ្វើឲ្យប្រាកដក្នុងចិត្តថា យើងអាចធ្វើបាន និងហ៊ានសាកល្បងធ្វើវា វានឹងធ្វើឲ្យយើងមានឱកាសជោគជ័យកាន់តែខ្ពស់ឡើង។

២) ស្អែកនេះ អ្វីៗនឹងប្រសើរឡើងៈ នឿយហត់ អស់កម្លាំងចិត្ត លែងមានសង្ឃឹម សាកល្បងឈប់គិត និងរកសកម្មភាពថ្មីៗធ្វើដើម្បីបន្ធូរបន្ថយភាពតានតឹងអារម្មណ៍ និងគិតថា ថ្ងៃស្អែកអ្វីៗគ្រប់យ៉ាងនឹងត្រូវល្អប្រសើរឡើង ព្រោះថា បញ្ហាមិនអាចដោះស្រាយក្នុងមួយថ្ងៃបានទេ។

៣) រាល់បញ្ហាមានច្រកចេញៈ ខួរក្បាលរបស់មនុស្សយើង អាចគិតរាវរកវិធីដោះស្រាយផ្សេងៗបានជានិច្ច យើងទើបមិនគួរព្រមចុះចាញ់ ឬអស់សង្ឃឹម ដកថយមុននឹងរកផ្លូវដោះស្រាយឡើយ។                                                                                                                                                                                                        
៤) សំណាងណាស់ដែលនៅមានឱកាសៈ បើមានកម្មវិធីធំ ឬឧបសគ្គបុកសម្រុកចូលមក ឲ្យសាកល្បងមើលក្នុងជ្រុងថ្មីមួយទៀតថា វាធ្វើឲ្យយើងមានឱកាសបានបង្ហាញសមត្ថភាពរបស់ខ្លួន។

៥) យើងមិនមែននៅម្នាក់ឯងទេៈ មនុស្សយើងគ្រប់គ្នា កើតមកធំឡើងមកឈរត្រង់ចំណុចនេះ មិនមែនមានតែម្នាក់ឯងទេ យើងមានឪពុកម្ដាយ ពូមីង តាយាយ បងប្អូន ញាតិមិត្ត និងមានមិត្តភក្ដិនៅជុំវិញយើងជានិច្ច  គ្រាន់តែយើងបើកចិត្ត និងនាំខ្លួនយើងចេញពីគំនិតឯកោប៉ុណ្ណោះ។

៦) អរគុណៈ ជាការបង្ហាញដល់ការដឹងគុណ និងនឹកដល់ក្ដីមេត្តា ភាពមានទឹកចិត្តរបស់អ្នកដទៃ និយាយជារឿយៗ វាធ្វើឲ្យមានអារម្មណ៍ល្អកាន់តែប្រសើរឡើងទាំងទ្វេភាគី។

៧) មិនថ្វីទេណ៎ាៈ ជារឿងមួយគួរតែធ្វើ ដើម្បីលើកលែងទោសឲ្យខ្លួនឯង និងមើលខ្លួនឯងឲ្យមានតម្លៃ ដើម្បីនឹងបានក្រោកឡើង និងឈានជើងបន្តដំណើរទៅទៀត។

៨) ល្អណាស់ៈ ការនិយាយសរសើរអ្នកដទៃ និងខ្លួនឯង ជាឱសថប៉ូវកម្លាំងចិត្ត ដែលមិនចាំចាច់ដើររកទិញ និងលទ្ធផលពិសោធន៍រកឃើញថា មនុស្សដែលបានទទួលពាក្យសរសើរ និងមានការអភិវឌ្ឍខ្លាំងជាងមនុស្សដែលត្រូវគេស្ដីបន្ទោសដាក់ជារឿយៗ។

៩) ស៊ូៗ!:  ការផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងបែបនេះ នឹងធ្វើឲ្យយើងមានថាមពល និងមានកម្លាំងធ្វើច្រើនឡើង៕


-------------------------------------------------
ប្រភព៖ Sook/ ទស្សនាវដ្ដីសុខ ច្បាប់ទី៣១

 

 

No comments:

Post a Comment