Tuesday, June 13, 2017

៥វិធីសាងកម្លាំងចិត្តឲ្យខ្លួនឯង ទទួលយកគំនិតនេះហើយ ក្រោកឡើងឈានជើងដើរបន្តទៅទៀត


-----------------------------------------------------------------------------------------------------------------------
៥វិធីសាងកម្លាំងចិត្តឲ្យខ្លួនឯង ទទួលយកគំនិតនេះហើយ ក្រោកឡើងឈានជើងដើរបន្តទៅទៀត
-----------------------------------------------------------------------------------------------------------------------

តើមានអារម្មណ៍ថា អស់កម្លាំង អស់សង្ឃឹម ធុញទ្រាន់ និងរឿងរ៉ាវជុំវិញខ្លួនមែនទេ? បើមានពេលប្ដូរទស្សនៈក្នុងការគិត ស៊ូក្រោកឡើងមកសាងកម្លាំងចិត្តឲ្យខ្លួនឯងល្អជាជាង។

          មនុស្សមួយចំនួនមានអារម្មណ៍ហត់នឿយ ឬអស់សង្ឃឹមជាមួយរឿងខ្លះៗ មិនថាជារឿងការងារ រឿងគ្រួសារ ឬក៏ជារឿងផ្ទាល់ខ្លួនអ្វីទេ ប៉ុន្តែក៏មានមធ្យោបាយដោះស្រាយតាមវិធីផ្សេងៗ ធ្វើឲ្យខ្លួនឯងបាត់ស្ត្រេសខ្លះ ហើយក៏មានវិធីសាងកម្លាំងចិត្តឲ្យខ្លួនឯង បានក្រោកឡើងឈានជើងបន្ដដំណើរទៅមុខទៀតបាន ដោយមានពាក្យណែនាំល្អៗ ដែលគេហៈទំព័រគោលគំនិតល្អដើម្បីជីវិត នឹងលើកយកមកសរសេរចុះផ្សាយនៅលើទំព័រខ្លួន ដូចខាងក្រោម៖

នឹកដល់ខ្លួនឯងជានិច្ច

ពុំមែនមានន័យថា ឲ្យនឹកដល់ខ្លួនឯង ត្រឹមតែធ្វើអ្វីមួយ ក៏ឲ្យនឹកដល់ខ្លួនឯងថា វានឹងកើតផលវិជ្ជមាន ឬអវិជ្ជមានដល់ខ្លួនឯងយ៉ាងណាខ្លះ មិនថាយើងអស់សង្ឃឹម ខ្វះកម្លាំងចិត្តប៉ុនណាទេ ក៏ត្រូវតែព្យាយាមអត់ធ្មត់ ដើម្បីឈានជើងឆ្លងកាត់រនាំងឧបសគ្គនោះឲ្យបាន។

 យើងនៅមានរឿងល្អៗច្រើនទៀត

បើគិតស្រេចតែថា ខ្លួនយើងនោះ មិនមានអ្វី ធ្វើអ្វីក៏មិនបាន ធ្វើអ្វីមិនបានល្អ វាគឺជាការកាត់បន្ថយល្បឿនកម្លាំងខ្លួនឯង ដោយមិនគួរឲ្យអភ័យបាន យើងត្រូវមានមោទនភាពក្នុងរឿងដែលយើងមាន កុំមើលត្រឹមតែថា យើងមិនដូចអ្នកដទៃ ឲ្យសម្លឹងមើលច្រាស់មកវិញថា យើងនៅមានចំណុចល្អជាងអ្នកដទៃច្រើនចំណុចទៀត ត្រង់នេះដូចជាបន្ថែមគំនិតវិជ្ជមានឲ្យខ្លួនឯងអ៊ីចឹង។

មនុស្សល្អដែលនៅក្បែរខ្លួនយើង

កុំគិតថា យើងដូចជាឈរនៅម្នាក់ឯងក្នុងលោកមួយនេះ យើងនៅមានឪពុកម្ដាយ គ្រួសារ និងញាតិមិត្ត បងប្អូន អាចមិនច្រើនដូចអ្នកដទៃ គ្រាន់តែមានមិត្តភក្ដិស្មោះត្រង់ម្នាក់ មានគ្រួសារយល់ចិត្តម្នាក់ ប៉ុណ្ណេះគឺវាគ្រប់គ្រាន់បាត់ទៅហើយ។

 សាករកនឹករឿងល្អៗដែលកន្លងផុតទៅ

ក្នុងសម័យសព្វថ្ងៃនេះ យើងអាចនឹងកំពុងអស់សង្ឃឹម ឬអស់កម្លាំងចិត្ត គ្រាន់តែសាកល្បងសំឡឹងថយក្រោយទៅដល់ពេលវេលាដែលកន្លងផុតទៅ មើលរូបថតដែលយើងបានថតក្នុងថ្ងៃដែលយើងមានសេចក្ដីសុខ មើលរូបថតក្នុងថ្ងៃដែលយើងអាចហែលឆ្លងកាត់រនាំងឧបសគ្គផ្សេងៗបាន ដើម្បីជាការដាស់ភ្ញោចឲ្យមានកម្លាំងចិត្ត ធ្វើកិច្ចការក្នុងថ្ងៃនេះឲ្យល្អបំផុត ឲ្យយើងមានអារម្មណ៍ល្អប្រសើរឡើង។ ពេលយើងមានអតីតភាពស្រស់ស្រាយរីករាយ និងត្រូវធ្វើអនាគតឲ្យស្រស់ស្រាយរីកស្រស់បំព្រងបានដូចគ្នា។

 ហ្វឹកហាត់ធ្វើសមាធិ និងសិក្សាធម្មៈ

              ប្រការចុងក្រោយត្រឹមតែយើងសាកល្បងហ្វឹកហាត់ធ្វើសមាធិ ធ្វើចិត្តកុំឲ្យច្រួលច្របល់ ធ្វើចិត្តឲ្យនឹងន សាកល្បងប្រើប្រាស់គោលធម៌ផ្សេងៗមកជាឧបករណ៍ជំនួយអប់រំចិត្តយើង។ សមាធិ និងព្រះធម៌នេះធ្វើឲ្យយើងមានសតិបញ្ញា ដែលចេះត្រិះរិះដល់មូលហេតុនៃបញ្ហា និងស្វែងរកវិធីដោះស្រាយបាន ហើយសាងកម្លាំងចិត្តឲ្យខ្លួនឯងបានជាទីគាប់ប្រសើរ៕

 

 

 

No comments:

Post a Comment