Tuesday, June 13, 2017

វាទៈ…ការចងចាំ...និងកម្លាំងចិត្ត


------------------------------------------
វាទៈការចងចាំ...និងកម្លាំងចិត្ត
------------------------------------------
 
ចិត្តរបស់មនុស្សយើងនេះ វាក៏ចម្លែក
នៅក្នុងខួរក្បាលដែលមានប្រព័ន្ធស៊ាំញ៉ាំបង្កប់ដោយស្នាមគន្លាក់របស់ខួរក្បាល
មនុស្សមានការគិត មានអារម្មណ៍ និងមានការចងចាំ
មនុស្សមានសុបិន សុបិនដែលកកើតឡើងក្នុងកំឡុងពេលដេកលក់
ប្រៀបបានដូចជាពិភពលោកដែលកំពុងលាក់បាំងលើការពិត។

សុបិនមានផលចំពោះការពិត
ដូចជាសុបិនឃើញមានរឿងល្អៗ

សុបិនមកពីផ្នែកមួយរបស់ការពិតដែលកើតឡើង
ពីការចងចាំ ដែលជួបប្រសព្វរឿងក្នុងជីវិតប្រចាំថ្ងៃ
អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាង
ឬក៏ទៅចូលរួមចំណែកក្នុងហេតុការណ៍ផ្សេងៗ។

ភាពចងចាំដែលកើតពីបទពិសោធពិត
នៅមានផលចំពោះអារម្មណ៍នឹកគិតរបស់មនុស្ស
រឿងល្អៗដែលកើតឡើង ធ្វើឲ្យយើងនឹកដល់វា
ទោះបីក្នុងថ្ងៃដែលយើងអផ្សុក សោកសៅ ឬឯកោ
យើងអាចនៅមានអារម្មណ៍ល្អៗបាន។

ពេលត្រឡប់ទៅរករឿងល្អៗនោះ
វាមានអារម្មណ៍ដែលតបស្នងមកវិញ
ពិតប្រាកដ រឿងល្អៗនោះគួរឲ្យចងចាំ។

ពិភពលោករបស់យើងមានភាពខុសប្លែក ដែលមានដំណើរជាគូគ្នាជានិច្ច
មានថ្ងៃមានយប់ មានសុខ មានទុក្ខ
ពេលមានសេចក្ដីសុខពេញលេញ សេចក្ដីទុក្ខក៏សួររក 
ឬពេលមានសេចក្ដីទុក្ខពេញកំសួលហើយ ក៏ជាពេលវេលានៃសេចក្ដីសុខ។

ជីវិតរបស់មនុស្សយើងប្រៀបដូចជាហ្គេម
ដែលត្រូវដើរ ត្រូវរត់ ទៅតាមវិថីខាងមុខដោយមានសតិ។

គ្រាន់តែខ្លឹមសារខ្លី និងពាក្យពេចន៍ល្អ បង្រួមន័យ ត្រូវចិត្ត
អាចធ្វើឲ្យមនុស្សយើងមានអារម្មណ៍ល្អ មានក្ដីសង្ឃឹម
និងមានកម្លាំងចិត្ត តស៊ូពុះពារឆ្លងកាត់រនាំងឧបសគ្គបាន។

សម្រាប់ការមានជីវិតនៅទីណាក៏ដោយ
ដែលមានភាពមុះមុត និងតាំងគោលដៅនៅខាងមុខឲ្យវែងឆ្ងាយ
បទពិសោធធ្វើឲ្យយើងយល់ក្នុងរឿងផ្សេងៗ
ប៉ុន្ដែមិនមែនទាំងអស់ទេ។

បទពិសោធច្រើន ឬតិច
រមែងមានផលចំពោះជំនឿ និងចំពោះការផ្ដាច់បង់បញ្ហា។

ការឆ្លងកាត់បញ្ហាផ្សេងៗក្នុងជីវិតទៅបាន
ប្រៀបដូចជាការចាញ់ហ្គេម
ព្រោះដោយសារកត្តាផ្ទាល់ខ្លួន ហើយគិតថា មនុស្សមានចំនួនច្រើន
នៅក្នុងស្ថានការណ៍ប្រថុយប្រថាន
ការសម្រេចចិត្តក្នុងការធ្វើដំណើរទៅក្នុងវិថីខ្លះ
មានផលប៉ះពាល់នៃការសម្រេចចិត្តរបស់ខ្លួនឯង
ឬមិនអ៊ីចឹងទេ ក៏មានផលចំពោះការផ្លាស់ប្តូររបស់សង្គមម្យ៉ាងដែរ។

ដូច្នោះ បើសិនអ្នកជួបអ្នកណាម្នាក់ ដែលមានអារម្មណ៍អស់សង្ឃឹម ព្រមចាញ់ក្នុងជីវិត
គ្រាន់តែនិយាយពាក្យល្អៗ ដែលជាអារម្មណ៍ផ្ដល់កម្លាំងចិត្តចំពោះគេ
វាអាចធ្វើឲ្យគេប្រឹងស៊ូ និងសម្រេចចិត្តដើរទៅលើវិថីជីវិតបានត្រឹមត្រូវ
 ឧបសគ្គច្រើនតែមកព្រមជាមួយនឹងឱកាសជានិច្ច

 

 

ប្រភព៖ http://www.insuremag.com

No comments:

Post a Comment