Tuesday, June 6, 2017

ក្នុងរាជកាលទី៩ ទ្រង់សាកសួរ ជាមួយលោកឪតា សំឆាយ ថា “ហេតុអ្វីមនុស្សយើងទើបមកវត្ត និងអប់រំពួកគេទាំងនោះយ៉ាងដូចម្ដេច?



លោកឪតា សំឆាយ ថិតវិរិយោ ជាព្រះគ្រូជាម្ចាស់ កូនសិស្សចុងក្រោយបង្អស់របស់លោកតា ម៉ាន់ លោកបានរៀនចេះដឹងធម្មៈរឿង មរណាសតិតាំងពីកុមារភាពមកម្លេះ។ ក្នុងរឿង មរណាសតិនេះ ប្រកាន់ថា ជាចំណុចពិសេសរបស់លោកឪតាសំឆាយ ព្រោះទីបំផុតទៅ លោកឪតាក៏បានប្រឈមមុខជាមួយសេចក្ដីស្លាប់ផ្ទាល់ខ្លួនឯង (គេហៅថា ស្លាប់ហើយដឹងខ្លួនមកវិញ។ លោកទើបអប់រំធម្មៈរឿង មរណាសតិឲ្យកូនសិស្សគណគិតពិចារណាជារឿយៗ។

ព្រះរាជាទ្រង់សួរដល់ឪតា សំឆាយ ថិតវិរិយោ នៅក្នុងវត្តភ្នំសុគិម ស្រុកកំពង់ថ្មី ខេត្តច័ន្ទបុរី ដូចនេះថា

តើមនុស្សម្នាផងទាំងឡាយ ពួកគេចូលមកវត្តធ្វើអ្វី?

លោកឪតាឆ្លើយថាៈ មនុស្សផងទាំងឡាយ ពួកគេចូលវត្តដោយហេតុប្រការផ្សេងៗគ្នា អ្នកខ្លះជាមនុស្សល្អស្រាប់ហើយ មកវត្តដោយមានបំណងប្រាថ្នាបំពេញសេចក្ដីល្អឲ្យបានច្រើនឡើង ដោយមកសមាទានសីល ចម្រើនភាវនា អ្នកខ្លះទៀតចង់ដឹងខាងវត្តហ្នឹងគេនាំគ្នាធ្វើអ្វី នឹងមកជួយវត្តដោយការតាំងចិត្តពិត ព្រោះយល់ឃើញថា ពេលនៅផ្ទះក៏គ្មានអ្វីត្រូវឲ្យខ្លួនធ្វើ  អ្នកខ្លះទៀតនោះ ក៏មកដោយហេតុត្រង់ថា នៅផ្ទះមានតែបញ្ហា សុទ្ធតែគួរឲ្យធុញទ្រាន់ មកវត្តរកសេចក្ដីស្ងប់ល្អជាង មកវត្តធ្វើឲ្យសប្បាយចិត្ត។

ត្រង់ថា អ្នកស្រុកគេធុញទ្រាន់ តើគេធុញពីរឿងអ្វី?

លោកឪតាឆ្លើយថាៈ ការធុញទ្រាន់របស់អ្នកស្រុកអ្នកភូមិមានពីរប្រការគឺ៖ អ្នកខ្លះធុញទ្រាន់នឹងការងារដដែលជាដដែល ក៏ចង់រកពេលមកវត្តដើម្បីសម្រាកលំហែកាយចិត្ត ម្យ៉ាងទៀត អ្នកខ្លះយល់ឃើញថា ការរស់នៅក្នុងលោកនេះទុកណាមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ អាចស្វែងរកសេចក្ដីសុខបានគ្រប់យ៉ាងក៏ពិតមែនហើយ ប៉ុន្តែជាសេចក្ដីសុខបណ្ណោះអាសន្នប៉ុណ្ណោះ មិនមែនជាសេចក្ដីសុខពិតប្រាកដ ដូចជាសេចក្ដីសុខក្នុងផ្លូវព្រះធម៌ទេ ហើយអ្នកខ្លះទៀតថា កើតមកហើយ ក៏គេចមិនផុតពីសេចក្ដីស្លាប់ មុនដល់ពេលខ្លួនស្លាប់ ក៏គួរនឹងធ្វើអ្វី ដែលជាហេតុឲ្យស្លាប់ទៅស្ងប់ចិត្ត មានសេចក្ដីសុខក៏សឹងមាន។

ការអប់រំមនុស្សនឹកដល់សេចក្ដីស្លាប់នោះ បើសិនអប់រំមិនបានល្អ ក៏ជាហេតុឲ្យកើតភាពខ្ជិលច្រអូសក្នុងការរកស៊ីទទួលទានចិញ្ចឹមជីពជន ក្លាយទៅជាអ្នកក្រ ធ្លាក់ជាភារៈរបស់សង្គម ដូច្នោះត្រូវប្រយ័ត្នក្នុងរឿងការអប់រំដែរឬ?

លោកឪតាឆ្លើយថាៈ ដោយធម្មតាព្រះអង្គនឹងអប់រំឲ្យឃើញពីទោសនៃការវង្វេង បង្កឲ្យកើតការយល់ខុសជាត្រូវ ទើបត្រូវអប់រំឲ្យឃើញផ្លូវដែលត្រូវជាមុនសិន ដូចជា

ក) កុំស្រវឹងក្នុងវ័យថា ខ្លួននៅកម្លោះក្រមុំដដែល

ខ) កុំស្រវឹងក្នុងភាពមិនមានរោគមកបៀតបៀន

គ) កុំស្រវឹងក្នុងជីវិតថា ពេលរបស់យើងនៅមាន 

ដោយអាស្រ័យហេតុនេះ ទើបអប់រំឲ្យមនុស្សគ្រប់គ្នានឹកដល់សេចក្ដីស្លាប់ បើមិនអប់រំគេឲ្យយល់ក្នុងផ្លូវត្រូវជាមុនទេ វាអាចត្រឡប់នឹងមានផលអាក្រក់ដូចព្រះអង្គសួរពិតមែន។ ការចម្រើនមរណាសតិនោះ ជាដំបូងដើម្បីឲ្យដឹងថា គ្រប់គ្នាគេចមិនផុតពីសេចក្ដីស្លាប់ មិនថាអ្នកមាន អ្នកក្រ មានសេចក្ដីស្លាប់ដូចតែគ្នាទាំងអស់ហ្នឹង សម្រាប់បុគ្គលធ្វើការចម្រើនព្រះកម្មដ្ឋានដើម្បីឲ្យនីវរណធម៌ស្ងប់ ក៏ចាំបាច់ត្រូវពិចារណាជាតួយ៉ាងថា សេចក្ដីស្លាប់គឺជា នាយពេជ្ឈឃាត, សេចក្ដីស្លាប់គឺត្រូវព្រាត់ប្រាសពីទ្រព្យសម្បត្តិគ្រប់យ៉ាង។ ជីវិតជារបស់កំណត់ខ្លួនឯងគិតថាអាយុប៉ុណ្ណេះ ប៉ុណ្ណោះនឹងស្លាប់ ក៏កំណត់មិនបាន ដូចនេះ ដើម្បីដឹងតាមសភាវៈពិតថា ជីវិតជារបស់តិច នឹងស្លាប់ទៅពេលណាក៏គ្មានអ្នកណាដឹងបានទេ។ សូមថ្វាយព្រះពរ

 
-----------------------------------------------------
ប្រភព៖ វេបផ្សាយវត្តភ្នំសុគិម
Cr. http://m.tnews.co.th/contents/208785

No comments:

Post a Comment