Tuesday, June 6, 2017

សីលមិនមែនជាខបង្គាប់បញ្ជាទេ ប៉ុន្តែជាល័ក្ខគោលប្រតិបត្តិដែលមានទុកសម្រាប់ការពារអំពើអាក្រក់


លោកបង្រៀនថា មានសីល សមាធិ និងបញ្ញា។ សីលក៏មានន័យសេចក្ដីថា យើងត្រូវប្រយ័ត្នខ្លួនកុំឲ្យធ្វើអ្វីដែលខុសឆ្គង ជាក្រិត្យក្រមដែលលោកដាក់ទុកមកឲ្យ។ ព្រោះថា បើយើងគិតពិចារណា យើងក៏នឹងបានដឹងថា  ដែលលោកចាត់ទុកជាសីលនេះ ក៏ជាក្រិត្យក្រមដែលអាចជួយយើង ជួយយើងមិនឲ្យធ្វើខុសឆ្គង មិនមែនខាខាំងយើងទុកក្នុងទ្រុងទេ។

សីលនោះប្រៀបដូចជាទ្រុង យើងនៅក្នុងទ្រុង ធ្វើនេះក៏មិនបាន ធ្វើនោះក៏មិនបាន ព្រោះ លោកប្រាប់ថា មិនឲ្យធ្វើ នឹងប្រព្រឹត្តកន្លងទៅក៏មិនបាន ព្រោះថា ខុសសីល យើងប្រៀបដូចជាថា នៅក្នុងទ្រុង យើងចេញមកមិនបាន។

ប៉ុន្តែបើគិតមើល សន្មតថា យើងនៅក្នុងទីដែលមានសត្វកាចសាហាវពេញទីទាំងអស់ ដូចដែលយើងទស្សនាមើលក្នុងខ្សែភាពយន្ដឯកសារ គេសម្រូតមនុស្សដែលពាក់ឧបករណ៍ជ្រមុចទឹកចូលទៅក្នុងទឹក ចំកន្លែងដែលមានត្រីឆ្លាមច្រើន គេយកត្រីឆ្លាមមកដាក់ក្នុងទ្រុងមិនបាន ក៏យកអ្នកជ្រមុចទឹក មកដាក់ចូលក្នុងទ្រុងទៅវិញ ដើម្បីមិនឲ្យត្រីឆ្លាមមកខាំស៊ីបាន។

សីលនេះក៏ដូចជាទ្រុង ដើម្បីមិនឲ្យរឿងដែលអាក្រក់ៗមកប៉ះពាល់ត្រូវយើងបាន ក៏ជាក្រិត្យក្រមដូចគ្នា។ ក្នុងពេលនោះ ពេលដំបូង យើងត្រូវឲ្យសីលគ្រប់គ្រង់ខ្លួនយើង បន្ទាប់មកសីលនោះ ក៏នឹងការការពារខ្លួនយើង មិនឲ្យក្ដៅក្រហាយ។

ព្រោះថា បើយើងប្រព្រឹត្តខុសសីលនោះ នឹងក្ដៅក្រហាយ ជាទង្វើដែលជាកម្មក្ដៅក្រហាយ  ជារឿងដែលធ្វើឲ្យយើងទទួលអកុសលនោះ មានន័យថា សីលនេះជាផ្នែកមួយដែលលោកតាំងទុកដើម្បីនឹងការពារយើង។

ហើយឈានមកដល់សមាធិ។ មានសមាធិក៏ដើម្បីនឹងញ៉ាំងចិត្តយើងឲ្យរឹងមាំ អាចនឹងមានសតិសម្បជញ្ញៈ។ ពេលមានសតិសម្បជញ្ញៈហើយ យើងក៏នឹងឃើញអ្វីគ្រប់យ៉ាង ធ្វើអ្វីក៏កើតផល នឹងកើតផលអ្វីយើងក៏ដឹង អ្វីដែលត្រឹមត្រូវ យើងក៏ដឹង អ្វីដែលមិនត្រឹមត្រូវ យើងក៏ដឹង។

ដែលថា សមាធិ និងមានសតិនេះក៏ដឹង ដឹងថាអ្វីជាអ្វី ក៏កើតមានពុទ្ធិដែលមានផលជាបញ្ញា ដឹងថាអ្វីគួរ អ្វីមិនគួរ រួចហើយបង្គាប់ចិត្តយើងនៅបានជានិច្ច ជាបញ្ញាដែលកើតមានឡើង……”៕

 
-------------------------------------------------
ព្រះបន្ទូលដោយ
ព្រះបាទបរមិន្ទ្រមហាភូមិពល.
ថ្ងៃច័ន្ទទី ១៣ កក្កដា ព.ស ២៥២៥

No comments:

Post a Comment