Tuesday, June 6, 2017

២០រឿងដែលម្ដាយគួរអប់រំកូនស្រីតាំងពីនៅតូចៗ


១) ក្រុមគ្រួសារយើងមានម្ដាយ ឪពុក និងកូន យើងជាក្រុមគ្រួសារមួយ ដែលធ្វើឲ្យកូនមានទីពឹងពំនាក់ ម្ដាយជាគំរូដ៏ល្អដល់កូនមើល និងបង្ហាញពីក្ដីស្រឡាញ់ពុកជានិច្ច ក្នុងគោលបំណងចង់ឲ្យកូនមានគ្រូសារក្នុងអនាគតដ៏ពេញបរិបូណ៌ដូចគ្នា។


២) កូនមើលទៅល្អក្នុងកែវភ្នែកម៉ែជានិច្ច ព្រោះសោភ័ណដែលកើតចេញពីខាងក្នុង មិនមែនត្រឹមតែស្អាតសំបកក្រៅប៉ុណ្ណោះទេ ម្ដាយមានមោទនភាព និងស្រឡាញ់កូនក្នុងរឿងដែលកូនមាន។

៣) កូនមានទេពកោសល្យគ្រប់គ្រាន់ក្នុងការធ្វើរឿងដែលកូនចង់ធ្វើបាន ចូរកុំខ្លាចបរាជ័យឡើយ។

៤) កូនអាចបដិសេធមនុស្សដទៃ ឬអ្នកណាក៏បាន ប្រសិនបើត្រូវអូសទាញឲ្យធ្វើក្នុងរឿងដែលកូនមិនចង់ធ្វើ រឿងអាក្រក់ និងមិនត្រឹមត្រូវ។

៥) កូនគួរចេះរៀនទទួលខុសត្រូវ ដោយមិនបន្ទោសទៅលើអ្នកដទៃ ឬទម្លាក់កំហុសឲ្យអ្នកដទៃ ចេះយល់ចិត្តយល់ថ្លើមអ្នកដទៃ និងចេះមានវិន័យចាប់ពីក្នុងផ្ទះ រហូតដល់ខាងក្រៅផ្ទះ ដើម្បីជាទីស្រឡាញ់របស់អ្នកផងទាំងឡាយ។

៦) ចូរកូនស្រឡាញ់កិត្តិយសរបស់ខ្លួនឯង ព្យាយាមធ្វើជាទីពឹង និងធ្វើអ្វីដោយខ្លួនឯង មុននឹងសុំជំនួយពីអ្នកដទៃ ក្នុងរឿងដែលខ្លួនមិនអាចធ្វើបានពិតមែននុ៎ះ។

៧) សូមឲ្យកូនជាមនុស្សមានអារម្មណ៍ស្រស់ស្រាយ ជាក្មេងស្រស់បស់ សើច និងញញឹមបាន ហើយកូននឹងជួបជាមួយនឹងសេចក្ដីសុខជាក់ជាមិនខានឡើយ។

៨) ចូរកូនបដិសេធចំពោះមនុស្សគ្រប់គ្នាដោយសុភាពរាបសា មិនថាញាតិមិត្តបងប្អូន លោកគ្រូអ្នកគ្រូ អ្នកបោសំរាម បុគ្គលិកលក់ដូរ។ល។ ព្រោះមនុស្សគ្រប់គ្នាមានកិត្តិយស និងមានតម្លៃសិទ្ធិស្មើគ្នាទាំងអស់។

៩) កូនគួរនឹងជ្រើសរើសញ៉ាំអាហារឲ្យបាន ញ៉ាំអាហារណាដែលមានប្រយោជន៍ចំពោះសុខភាព មានបន្លែ ផ្លែឈើ ឬសូម្បីតែបង្អែម និងមិនគួរងប់ងុលជាមួយរូបរាងធាត់ ឬស្គមហួសហេតុពេកទេ។

១០) កូនស្រីគួរស្លៀកពាក់ឲ្យសមរម្យ កុំឲ្យទាក់ទាញក្រសែភ្នែកអ្នកដទៃ ដោយការស្លៀកពាក់ឆើតឆាយជ្រុលពេក ព្រោះវាមិនមែនជារឿងដែលទាក់ទាញចិត្តពិតប្រាកដទេ សម្រាប់មនុស្សដែលនឹងមកចាប់អារម្មណ៍លើកូន។

១១) កូនអាចសាងសម្ព័ន្ធភាពដ៏ល្អជាមួយអ្នកដទៃដែលល្អជាមួយកូនបាន ព្រោះពួកគេទាំងអស់នោះ នឹងជួយបន្ថែម និងធ្វើឲ្យជីវិតកូនមានសេចក្ដីសុខ។

១២) កុំទៅរវល់ជាមួយគ្រឿងញៀនគ្រប់ប្រភេទ កូនស្រីម៉ែមិនគួរញ៉ាំស្រាច្រើនជ្រុលពេកទេ ក្រៅពីនឹងមិនធ្វើឲ្យកើតប្រយោជន៍ហើយ វានឹងធ្វើឲ្យកើតគ្រោះភ័យដល់ខ្លួនកូនបានងាយ។

១៣) កូនមានឪពុកជាវីរបុរស និងចាំការពារកូនជានិច្ច បើសិនមានអ្នកណាមួយមកធ្វើបាប ឬស្អប់កូន ទោះបីកូននឹងធំឡើងដល់ប៉ុនណាក៏ដោយ។

១៤) ចូរកូនចេះរៀនវិធីចាយលុយដោយប៉ិនប្រសព្វ គួរចេះវិធីបណ្ដាក់ទុន និងសន្សំសំចៃឲ្យមានតាំងពីតូច ចាប់ផ្ដើមបានតាំងពីកូនចេះរាប់លេខ។

១៥) ចូរមានភាពស្មោះត្រង់ចំពោះខ្លួនឯង និងអ្នកដទៃជានិច្ច។

១៦) កើតជាកូនស្រីគួរស្រឡាញ់រក្សាខ្លួនឲ្យច្រើនបំផុត កុំមានភេទសម្ព័ន្ធមុនដល់ពេលដែលគួរ ទម្រាំនឹងជួបមនុស្សដែលសក្ដិសម ចេះអត់អន់ សង្កត់ចិត្ត រង់ចាំ និងសូមឲ្យចេះគិតដល់មុខមាត់ឪពុកម្ដាយផង។

១៧) មិនត្រូវធ្វើជីវិតឲ្យច្របូកច្របល់ ពិបាកច្រើនពេកទេ ប្រើជីវិតតាមរបៀបងាយៗ នឹងធ្វើឲ្យកូនមិនហត់នឿយជាមួយជីវិតច្រើនជ្រុលពេក។

១៨) មានកូនស្រីអាចធ្វើអ្វីៗបាន មិនខុសពីកូនប្រុសទេ ចូរស្វែងរកចំណេះដឹងដាក់ខ្លួនជានិច្ច និងជាមនុស្សរឹងប៉ឹង មិនរារែករាថយចំពោះឧបសគ្គងាយៗ។

១៩) ចូរកូនមានមោទនភាពដែលកើតមកជាកូនរបស់ម៉ែពុក និងអរគុណគ្រប់យ៉ាងដែលធ្វើឲ្យកូនជាកូនដែលធ្វើឲ្យកូនជាមនុស្សទន់ភ្លន់ និងដឹងគុណដល់មនុស្សគ្រប់គ្នាដែលបានធ្វើគុណមកលើកូន។

២០) ចាំទុកជានិច្ចថា ពេលកូនធំឡើង ម៉ែនឹងក្លាយជាមិត្តដ៏ល្អបំផុតរបស់កូន ពុកនិងម៉ែនឹងស្រឡាញ់កូនជានិច្ច និងស្រឡាញ់អស់មួយជីវិតរបស់ពុកនិងម៉ែ៕


ប្រភព៖ www.breastfeedingthai.com

No comments:

Post a Comment