Wednesday, June 7, 2017

មេរៀនៈ សត្វឥន្ទ្រី អប់រំជីវិត


 
ក្នុងលោកយើងនេះ សត្វឥន្ទ្រីគឺជាសត្វស្លាបដែលមានអាយុវែងបំផុត វាអាចរស់នៅបានរហូតដល់អាយុ៧០ឆ្នាំ ។ ប៉ុន្តែពេលដែលវាមានអាយុវែងដូចនេះ  វាតែងតែចៀសមិនផុតពីគុណវិបត្តិនៃរបត់ជីវិត ពីកើតចាស់ឈឺស្លាប់ឡើយ។

នៅពេលដែលសត្វឥន្ទ្រីអាយុបាន៤០ឆ្នាំ ក្រចករបស់វានឹងមានសភាពទ្រុឌទ្រោមមិនអាចចាប់ខ្ញាំសត្វអ្វីបានទៀតទេ។

ចំពុះរបស់វាដុះវែងហើយកោងស្ទើរតែដល់ដើមទ្រូងរបស់វា។ ហើយស្លាបរបស់វាមានទម្ងន់ស្មើនិងដប់ដងនៃទម្ងន់ស្លាបធម្មតា ព្រោះនៅពេលនោះ រោមស្លាបរបស់វាដុះហាប់ក្រាសធ្ងន់ពិបាកក្នុងការហោះហើរណាស់។

នៅពេលនោះ វាមានជម្រើសតែ២គត់គឺ រង់ចាំសេចក្តីស្លាប់ ឬក៏ស៊ូទ្រាំរស់ជាមួយនឹងទុក្ខដ៏សែនវេទនារបស់វាតទៅទៀត។

រឿងដំបូងដែលវាត្រូវធ្វើគឺហោះទៅកាន់ទីភ្នំខ្ពស់ ដែលមានសុវត្ថិភាព បន្ទាប់មកធ្វើសំបុករស់នៅស៊ូទ្រាំជាមួយនឹងភាពទុក្ខវេទនា ដែលវាមិនអាចហោះហើរបានតទៅទៀត។

ឥន្ទ្រីពេលវាចាស់ទៅ វាប្រើចំពុះចឹកបំបែកថ្ម ចឹកទាល់តែចំពុះរបូតធ្លាក់ចេញ ហើយបន្ទាប់មករង់ចាំរហូតដល់ចំពុះដុះមកថ្មីហើយរឹងមាំ ទើបវាប្រើចំពុះដែលដុះថ្មីនោះមកចឹកដកក្រចកចាស់ចេញពីក្រញ៉ាំជើងរបស់វាទាំងអស់ ហើយនៅពេលដែលក្រចកថ្មីដុះចេញមក ទើបវាទាញដករោមស្លាបម្តងមួយៗ រហូតទាល់តែអស់ ៥ខែក្រោយទើបរោមស្លាបថ្មីដុះពេញមកវិញ។

ពេលនោះហើយទើបវាព្យាយាមហោះឡើងទៅរកពិភពលោកដ៏ធំធេងជាថ្មីម្តងទៀត  ដោយអាចមានជីវិតបន្ថែម៣០ឆ្នាំទៀត។

ជីវិតជារបស់យើង ពេលខ្លះក៏ដូចគ្នា ត្រូវដល់វេលាទប់ទល់រាល់បញ្ហា ជាមួយនឹងអ្វីដែលយើងបានសំរេចចិត្តជ្រើសរើស។ ព្រោះថានោះគឺជាពិភពលោកថ្មី សង្គមថ្មី ហើយក៏ជាអ្វីដែលយើងត្រូវតែរៀនសូត្រ និងប្រឈមមុខជាមួយនឹងគ្រប់យ៉ាងដែលនឹងកើតឡើង។

ពេលខ្លះវាដល់ដំណាក់កាលមួយ ដែលយើងចាំបាច់ត្រូវតែបោះបង់នូវអ្វីដែលជាខ្លួនឯងពីមុន ភាពស៊ាំនឹងអ្វីដែលជាទម្លាប់ពីមុនៗ នោះទើបយើងអាចទទួលបាននូវអ្វីដែលថ្មី។

ត្រឹមតែប្តូរទស្សនៈដែលប្រើប្រាស់ជីវិតតាមរបៀបចាស់ ហើយចាប់យកផ្នត់គំនិតថ្មី សិក្សាបច្ចេកទេសថ្មីៗ សមត្ថភាពដែលកប់នៅក្នុងខ្លួនកំពុងតែរង់ចាំបង្ហាញចេញមក ឲ្យពិភពលោកបានឃើញ។

ភាពជាសត្វឥន្ទ្រីត្រូវតែព្យាយាមហោះឡើងទៅរកពិភពលោកដ៏ធំធេង តែប្រសិនបើខ្លាចឈឺ អ៊ីចឹងមានតែរង់ចាំថ្ងៃមរណាទៅចុះ៕

-----------------------------------------
ប្រែ.ផេកពន្លឺព្រះច័ន្ទ

 

 

 

No comments:

Post a Comment