បើជាក្មេងមើលស្រាល
ក៏ឲ្យសង្កេតមើលបានតាំងពីគ្រឿងតុបតែងខ្លួន គ្រឿងសិក្សារៀនសូត្រ និងអាកប្បិកិរិយា
ការប្រព្រឹត្តផ្សេងៗរបស់ក្មេងៗ។ គ្រឿងស្លៀកពាក់មិនស្អាតបាត គ្មានរបៀបរាបរយ
ឧបករណ៍សិក្សា ដូចជា សៀវភៅពុម្ព សៀវភៅសរសេរ ប៊ិក កាតាប ជាដើម មើលទៅខ្វក់គគ្រិច
គ្មានសណ្ដាប់ធ្នាប់ ដើរចោលសំរាមពាសវាលពាសកាល
មានសកម្មភាពរញ៉េរញ៉ៃតាមដងផ្លូវ ទៅកាន់សាលារៀន ជាដើម។ល។
ការមានទម្លាប់បែបនេះ លុះដល់ពេលគេធំឡើង
ធ្វើកិច្ចការអ្វីៗ ក៏ធ្វើបែបឲ្យតែរួចពីដៃ
ធ្វើបែបមិនសូវយកចិត្តទុកដាក់ផ្ចិតផង់លើកិច្ចការដែលខ្លួនធ្វើ ដល់ពេលបានទទួលការកម្មង់បញ្ជាឲ្យប្រញាប់
ក៏ធ្វើមិនបានល្អ ដោយសារតែភាពមើលស្រាលនេះឯង។ បញ្ហាបែបនេះ
មានគ្រប់សកម្មភាពរបស់មនុស្ស នេះគ្រាន់តែលើកយកចំណុចតូច
ក្នុងជ្រុងមួយនៃសកម្មភាពមនុស្សប៉ុណ្ណោះ។
បើសិនជាបណ្ដែតបណ្ដោយខ្លួន
ឲ្យក្លាយជាមនុស្សមើលស្រាលរឿងបំប៉ិកកំប៉ុកបែបនេះទៅរឿយៗ ក៏ក្លាយជាទម្លាប់
ជាប់ជានិស្ស័យបាន ហើយក៏ជាគ្រឿងរារាំង
រាំងស្ទះដល់ការរីកចម្រើនរបស់ខ្លួនខ្លាំងណាស់ដែរ ដូច្នោះ
ទើបចាស់ទុំអប់រំទូន្មានក្មេងៗ មិនឲ្យធ្វើអ្វីៗដោយការមើលស្រាល
ដូចអ្វីដែលបានពោលមកខាងលើ ចូររៀនធ្វើឲ្យស្អាត ឲ្យមានសណ្ដាប់ធ្នាប់
មានរបៀបរាបរយទាំងខាងក្នុង និងខាងក្រៅផ្ទះ។
-------------------------------
ធម្មគតិ អប់រំដោយ
ព្រះញាណសំវរ
No comments:
Post a Comment