Sunday, August 13, 2017

៧ រឿងដែលគួរ “ឈប់ធ្វើ” ភ្លាម បើចង់មានសេចក្ដីសុខ


តើអ្នកមានសេចក្ដីសុខដែរទេ? ទាំងដែលជីវិតយើងក៏ស្ថិតនៅក្នុងវ័យ ដែលមានអ្វីព្រមគ្រប់យ៉ាងហើយនោះ ប៉ុន្តែចុះហេតុអ្វីបែរជារកសេចក្ដីសុខក្នុងជីវិតមិនជួបសោះ កាន់តែរត់តាមរកវាប៉ុនណា វាត្រឡប់ជារត់ទៅឆ្ងាយពីយើងវិញប៉ុណ្ណោះ បើសិនអ្នក ចង់មានក្ដីសុខ សាកគិតឈប់ធ្វើរឿងទាំងនេះលោមើល៍ មុខជានឹងបានផលជាក់ជាមិនខាន។


១) ឈប់ធ្វើឲ្យខ្លួនឯងល្អឥតខ្ចោះ: កុំស្រេកឃ្លានចង់បានភាពសម្បូរតាមបែបហ៊ឹកហាក់ ផ្អាកប្រើជីវិតលើក្ដីសង្ឃឹមរបស់គ្រួសារ ស្របគ្នានេះដែរ អ្នកត្រូវឈប់សង្ឃឹមជាមួយខ្លួនឯងជ្រុលខ្លាំងពេក បើមិនដូច្នោះទេ អ្នកមិនមានថ្ងៃមានសេចក្ដីសុខឡើយ គ្រាន់តែមានខ្លួនជារបស់ខ្លួនឯង ហើយសប្បាយរីករាយជាមួយរឿងដែលខ្លួនឯងធ្វើគឺ វាគ្រប់គ្រាន់ហើយ។

២) ឈប់ខ្វល់ជាមួយភាពចាស់: កុំតប់ប្រមល់ជាមួយស្នាមជ្រិវជ្រួញយាធ្លាក់របស់ស្បែកនៃរាងកាយមួយនេះ មិនថាអ្នកខ្លាច ឬមិនខ្លាចទេ អាយុរបស់អ្នកនៅតែកើនឡើងដដែល ដូច្នោះសាកល្បងព្យាយាមឈ្វេងយល់ និងទទួលយកនៃការផ្លាស់ប្ដូរ ដែលវាបានកើតឡើងចំពោះរូបរាងកាយមួយនេះ និងស្វែងរកមធ្យោបាយណាមួយថា តើយើងគួរធ្វើយ៉ាងម៉េច កុំឲ្យក្លាយជាមនុស្សចាស់ដែលគួរឲ្យធុញទ្រាន់ជំនួសវិញល្អជាង។

៣) ឈប់លិចលង់ក្នុងរឿងសោកសៅ: ចូរធ្វើខ្លួនជាមនុស្សស្រស់ស្រាយ គួរឲ្យស្រឡាញ់ចូលចិត្ត មានចិត្តល្អជាប្រក្រតី ហើយពិភពលោកនឹងនាំមកនូវរឿងល្អៗ និងមនុស្សល្អៗឲ្យចូលមករកអ្នក។ បើសិនថ្ងៃណាមួយជួបមានបញ្ហារឿងអាក្រក់ កុំទៅគិតថា ថ្ងៃនេះគឺជាថ្ងៃដែលពិបាកបំផុត ប៉ុន្តែឲ្យគិតថា ថ្ងៃនោះគឺគ្រាន់តែជាមេរៀនថ្មីមួយទៀតក្នុងជីវិតយើងប៉ុណ្ណោះ។ 

៤) ឈប់ស៊ូទ្រាំជាមួយនឹងសម្ព័ន្ធភាពពិបាកៗ: កាលបើសេពគប់រាប់អាននរណា ដែលមាននិស្ស័យយ៉ាប់ៗ មិនថាជាមិត្តភក្ដិ ឬសង្សារទេ ឲ្យប្រញាប់បញ្ឈប់សម្ព័ន្ធភាពនោះភ្លាម មិនត្រូវស៊ូទ្រាំទេ ចាំទុកថា បើអ្នកមិនមានថ្ងៃផ្លាស់ប្ដូរចិត្តរបស់គេបានទេ អាចចេញពីខ្សែជីវិតគេ ទៅរកមិត្តថ្មីៗទៀត ហើយរាប់អានជាមួយមនុស្សល្អប្រសើរជាង។

៥) ឈប់រត់តាមម៉ូដែល: អ្នកមិនចាំបាច់ធ្វើតាមសម័យនិយមគ្រប់ពេលទេ ដើម្បីធ្វើឲ្យខ្លួនឯងមើលទៅជាមនុស្សទាន់សម័យនិយមនឹងគេ គ្រាន់តែដាក់ទុនទិញសំលៀកបំពាក់បុរាណ សាច់ក្រណាត់ល្អ ដូចជា អាវដៃខ្លី អាវយឺតពណ៌ស ខោពណ៌ខ្មៅដែលវាសក្ដិសមជាមួយអ្នកក៏បាន ព្រោះនោះជាសំលៀកបំពាក់ដែលទាន់សម័យគ្រប់កាល វាមិនហួសសម័យកាលឡើយ និងធ្វើឲ្យអ្នកមើលទៅល្អជានិច្ច ពេលបានស្លៀកពាក់វា។

៦) ឈប់ប្ដូររឿងដែលខ្លួនមិនអាចប្ដូរបាន: កុំរវល់តែខាតពេលទៅជាមួយការមកអង្គុយកង្វល់ដល់រឿងដែលអ្នកមិនមានថ្ងៃអាចផ្លាស់ប្តូរបាន ជាពិសេសអតីតកាលដែលបានកន្លងផុតទៅហើយនុ៎ះ ចាំទុកណាថា អតីតកាលគឺអតីតកាល សាកល្បងរស់នៅជាមួយនឹងបច្ចុប្បន្ន ហើយធ្វើវាឲ្យល្អបំផុតល្អជាជាង។

៧) ឈប់បន្ទោសខ្លួនឯង: អ្នកត្រូវចេះមេត្តាចំពោះខ្លួនឯង រាល់ពេលដែលខ្លួនធ្វើខុសភ្លាត់ កុំរវល់តែបន្ទោសថា ជាកំហុសរបស់អ្នក ហើយកុំគិតថា បើសិនថ្ងៃនេះខ្ញុំមិនព្រោះនោះមិនបានជួយឲ្យអ្នកត្រឡប់ពេលវេលាទៅដោះស្រាយអ្វីបានឡើយ អ្នកត្រូវចេះឲ្យអភ័យខ្លួនឯង ចោលរឿងដែលអ្នកគ្រប់គ្រងមិនបានចេញទៅ ប៉ុណ្ណេះជីវិតក៏មានសេចក្ដីសុខបាត់ទៅហើយ។

បើសិនអ្នកចង់ស្វែងរកសេចក្ដីសុខ មកសាកល្បងធ្វើតាមវិធីនេះលោមើលណ៎ា អ្នកនឹងដឹងច្បាស់ដោយខ្លួនឯង។ សេចក្ដីសុខនេះ គ្មានអ្នកណាមួយមកជួយយើងបានឡើយ ក្រៅពីខ្លួនយើងប៉ុណ្ណោះ។



No comments:

Post a Comment