កូនស្វាមួយក្បាលចង់ក្លាយជាមនុស្ស
វាដឹងថា បើចង់ក្លាយជាមនុស្សត្រូវតែកាត់កន្ទុយខ្លួនឯងចោល
វាបានសំរេចចិត្តថា
នឹងកាត់កន្ទុយខ្លួនឯង។ កំឡុងពេលដែលវារៀបនឹងកាត់នោះ អារម្មណ៍វាវិលវល់ជាមួយកង្វល់របស់វាបីយ៉ាងគឺ
ទី១
កាត់កន្ទុយខ្លួនឯងវាឈឺចាប់ និងវេទនាណាស់។
ទី២
បើកាត់កន្ទុយហើយ តើអាចរត់ អាចហក់លោតទៅមក ដូចពីមុនបានដែរឬទេ?
ទី៣
កន្ទុយនេះមានមកជាមួយវាតាំងពីកំណើត បើកាត់បាត់ហើយ ជីវិតដូចជាបាត់អ្វីម្យ៉ាង គិតចុះគិតឡើង។
ចុងបញ្ចប់វាក៏ទប់ដៃដែលកាន់កាំបិតបម្រុងនឹងកាត់កន្ទុយនោះ ហើយក៏បោះកាំបិតនោះចោលទៅ។
គំនិតអប់រំៈ
ការផ្លាស់ប្ដូរគឺជាការឈឺចាប់
ការផ្លាស់ប្ដូររមែងតែងតែមានហានិភ័យ
ការផ្លាស់ប្ដូរគឺជារឿងដែលតែងតែធ្វើឱ្យពិបាកចិត្តជានិច្ច
តែការពិតទៅ
ការផ្លាស់ប្ដូរអាចនឹងធ្វើឱ្យឈឺចាប់មួយរយៈពេលតែប៉ុណ្ណោះ
បើមិនផ្លាស់ប្តូរ
អាចនឹងត្រូវឈឺចាប់រហូតពេញមួយជីវិត
គំនិត
មុខរបរ ស្នេហា ការងារ លុយកាក់ គឺសុទ្ធតែដូចគ្នា។
ប្រភព៖
@ព្រះចន្ទ-La Lune
No comments:
Post a Comment