Wednesday, August 16, 2017

សាកល្បងកែទម្លាប់ ដើម្បីប្ដូរទៅជាមនុស្សថ្មីឲ្យល្អជាងមុន



យើងម្នាក់ៗសុទ្ធតែមានសុបិនចង់ឲ្យជីវិតល្អ មានសេចក្ដីសុខ ប៉ុន្តែបើសិនជាយើងក្រឡេកមើលជុំវិញខ្លួនទៅ យើងនឹងមើលឃើញថា មិនមែនសុទ្ធតែមនុស្សគ្រប់គ្នា មានជីវិតជោគជ័យ និងមានសេចក្ដីសុខទាំងអស់ទេ រឿងដែលមកកំណត់ជោគជតាជីវិតយើង គឺខ្លួនយើងផ្ទាល់ ទម្លាប់តូចៗដែលជារបស់មនុស្សម្នាក់ៗ បានសន្សំ និងប្រមូលប្ដុំបានជាជីវិតក្នុងម៉ូដែលរបស់ខ្លួន ទម្លាប់ដែលម្នាក់ៗសន្សំទុកមកនោះគឺជា រឿងដែលធ្វើឲ្យជីវិតយើងមានភាពផ្សេងៗគ្នា។

បើសិនជាត្រូវការជោគជ័យ និងមានសេចក្ដីសុខជាមួយជីវិត មុនចូលដល់រឿងផ្សេង ត្រូវបំផ្លាញទម្លាប់ដែលអាក្រក់ទាំងឡាយទាំងពួងចោលសិន។ ទម្លាប់ដែលយើងត្រូវការបំផ្លាញចោល គឺទម្លាប់ដែលមានការរាំងស្ទះ ចំពោះការអនុវត្តខ្លួនដោយស្មើចុងស្មើដើម ទាំងរោគខ្ជិលច្រអូស រោគចាំតិចទៀត ចាំធ្វើ ជាដើម សាកល្បងកែសម្រួលទម្លាប់តាមវិធីទាំង៤ ប្រការនេះលោមើល៍សិនថា តើវាអាចមានសក្ដានុភាពប៉ុនណាទៅ។


១) ចាប់ផ្ដើមអនុវត្តកត់ត្រាទុកចំណាំទម្លាប់ដែលខ្លួនយើងមាន ដោយកត់ចំណាំថា តើមានទម្លាប់អ្វីខ្លះដែលខ្លួនយើងចង់ឈប់ សរសេរដាក់លើក្រដាស់ឲ្យបានច្បាស់លាស់ យើងត្រូវដឹងជាមុនថា ខ្លួនយើងមានទម្លាប់បែបណា ហើយយើងនឹងឈានទៅរកវិធីទប់ទល់ជាមួយវាបានពេញលេញ។ ការកត់ត្រានេះ នឹងអាចធ្វើឲ្យយើងមានភាពច្បាស់លាស់ឡើង ថែមទាំងជួយឲ្យយើងបានឃើញរូបភាពរួម នឹងប្រព្រឹត្តទៅក្នុងការអភិវឌ្ឍខ្លួនយើងបានច្រើនឡើងផងដែរ។ ពេលត្រឡប់មកអានវាម្ដងៗ យើងក៏នឹងមានកម្លាំងព្រឺសឡើងម្ដងទៀត ក្នុងការកែប្រែទម្លាប់អាក្រក់របស់យើង។

២) ធ្វើដដែលៗជារឿយៗ អាចទៅមើលពាក្យដំបូន្មានងាយៗ ប៉ុន្តែការហ្វឹកហាត់ខ្លួនឲ្យមានទម្លាប់ល្អនោះ មិនមានវិធីសាស្ត្រដទៃផ្សេងឡើយ រឿងដែលសំខាន់ក្នុងការធ្វើរឿងពិបាកដដែលៗ ដែលមានស្ថិរភាព និងត្រូវមានជំនឿថា យើងត្រូវតែធ្វើបាន យើងអាចនឹងយកជ័យជំនះលើចិត្តខ្លួនឯងបាន មិនដកចិត្តនៅពាក់កណ្ដាលទី និងព្រមទាំងហ៊ានបោះជំហានបន្តទៅមុខទៀត ដោយមិនមានចិត្តរួញរាឡើយ។

៣) ពេលគិតនឹងធ្វើហើយ ត្រូវធ្វើឲ្យសម្រេច បើសិនមិនចាប់ផ្ដើមសាកល្បងទេ ក៏គ្មានអ្វីកើតឡើងដែរ រឿងដែលនាំមកដល់ការរាំងស្ទះក្នុងការស្ថាបនាទម្លាប់ខ្លាំងបំផុតនោះគឺ ចាំស្អែកសុំធ្វើនេះឯង សត្រូវដែលសាហាវបំផុត ដែលធ្វើឲ្យយើងមិនអាចចាប់ផ្ដើមបាន មិនថាក្នុងស្ថានភាពណាទេ សុំកុំឲ្យពន្យាពេល គ្រាន់តែចាប់ផ្ដើម ស្មើនឹងសម្រេចបាន៥០ភាគរយបាត់ទៅហើយ។

៤) ចាប់ផ្ដើមដោយអ្វីបន្តិចបន្តួចសិន នឹងចាប់ផ្ដើមពីផែនការតូចៗ កសាងទម្លាប់ល្អសន្សឹមៗក៏បាន កុំអាលដាក់ផែនការធំពេកនៅពេលចាប់ផ្ដើម ព្រោះនឹងធ្វើទៅមិនយូរអាចជាផ្លូវបរាជ័យ។ ការចាប់ផ្ដើមដ៏ពេញលេញជាមួយសមត្ថភាព និងអនុវត្តបានពិតមែន នឹងជួយឲ្យក្ដីសង្ឃឹមរំពឹងពីលទ្ធផលដ៏ល្អបាន។

 “ទម្លាប់ដែលមានថាមពល ជួយឲ្យយើងធ្វើអ្វីក៏បានបើសិនជាយើងមានទម្លាប់ផ្សេងវិញ ចំពោះភាពជោគជ័យ ក៏ស្មើនឹងធ្វើក្ដីសុបិនឲ្យក្លាយជាការពិតបានហើយ គួរព្យាយាមហ្វឹកហាត់ឲ្យបានរឿយៗ ថ្ងៃមួយទម្លាប់ល្អនឹងនាំរឿងល្អៗមកកាន់ជីវិតយើងជាមិនខានឡើយ។




No comments:

Post a Comment