ឱ!
កូនសម្លាញ់!…
កាលដែលអ្នកនៅតូច
ម៉ែប្រើពេលវេលាទាំងអស់របស់ម៉ែ ចាំបង្រៀនកូនឲ្យចេះកាន់ស្លាបព្រា ចេះប្រើចង្កឹះចាប់ចំណីអាហារ
បង្រៀនអ្នកឲ្យចេះពាក់ស្បែកជើង ស្រោមជើង បង្រៀនអ្នកឲ្យចេះដាក់ឡេវអាវ បង្រៀនឲ្យអ្នកចេះស្លៀកខោ
ស្លៀកសំពត់ ងូតទឹកឲ្យអ្នក លាងគ្រឿងសៅហ្មងមានម៉ូតលាមកឲ្យអ្នក រឿងទាំងប៉ុន្មានខាងលើនេះ
រូបម៉ែនឹកឃើញមិនដែលភ្លេច…
បើសិនថ្ងៃមួយ…
រូបម៉ែលែងចាំអ្វីបានអស់
ឬចាប់ផ្ដើមមានសំលេងចុះខ្សោយ ម៉ែសុំឱកាសពេលវេលាកូនបន្តិច រង់ចាំម៉ែបានទេ? ឲ្យម៉ែបានគិតរកនឹក… ជួនកាលរឿងដែលម៉ែចង់និយាយជាមួយកូន
រូបម៉ែអាចនិយាយជាមួយកូនលែងបានទៀតហើយ…
កូនចាំបានទេ? តើរូបម៉ែត្រូវបង្រៀនប៉ុន្មានរយដងដល់អ្នក
ត្រឹមតែឲ្យអ្នកនិយាយពាក្យថា ម៉ែៗ បាន… ម៉ែសប្បាយចិត្តខ្លាំងប៉ុនណាទៅ
នៅពេលដែលអ្នកនិយាយចេញបានជាប្រយោគនោះ ទោះបីត្រូវឆ្លើយតបសំនួររបស់អ្នករាប់រយដង
ទម្រាំអ្នកនឹងយល់ក្នុងរឿងដែលអ្នកសង្ស័យក៏ដោយ ក៏ម៉ែមិនដែលថាដែរ…
ដូចនោះ…
បើសិនថ្ងៃមួយ
ម៉ែសួរកូនច្រំដែលៗ ម្ដងហើយម្ដងទៀត អំពីរឿងមុនៗ
សូមឲ្យអ្នកកុំធុញទ្រាន់នឹងម៉ែម្នាក់នេះបានទេ? ពេលនោះ ម៉ែមិនអាចដាក់ឡេវអាវបាន
ពេលទទួលទានអាហារជ្រុះកំពប់លើសំលៀកបំពាក់ សូមអ្នកកុំជ្រក់ជ្រិញជិនណាយស្អប់ខ្ពើមម៉ែបានទេ?
សូមឲ្យចេះអត់ធ្មត់ស៊ូទ្រាំ
និងទន់ភ្លន់ សម្ពីផ្អែមពីរោះពីសាដាក់ម៉ែម្នាក់នេះផងបានទេ? សូមត្រឹមតែអ្នកបាននៅក្បែរម៉ែ
ម៉ែម្នាក់នេះក៏មានអារម្មណ៍កក់ក្ដៅបាត់ទៅហើយ…
កូនសម្លាញ់…
ថ្ងៃនេះជើងទាំងពីររបស់ម៉ែទន់
លែងមានកម្លាំង ឈរលែងជាប់ ដើរទៅណាមកណាលែងស្រួល សូមឲ្យកូនចាប់ដៃ និងបីលើកគ្រាម៉ែឡើងផង
ដូចជាថ្ងៃដែលកូនហាត់រៀនក្រឡាប់ រៀនអង្គុយ រៀនដើរនុ៎ះអី៕
“សូមកូននៅកំដរម៉ែដល់ថ្ងៃដែលម៉ែលែងមានខ្យល់ដង្ហើមណ៎ា”
ប្រភព៖
https://m.facebook.com/story.php?story
https://m.youtube.com/watch?v=RSLVpaLd704
No comments:
Post a Comment