ការផ្លាស់ប្ដូរនេះ
មានមនុស្សតិចណាស់ ដែលហ៊ានគិតផ្លាស់ប្តូរជីវិតខ្លួន ផ្លាស់ប្ដូរទីកន្លែង
ផ្លាស់ប្តូរការងារ។ ការផ្លាស់ប្ដូរនេះ ពិតជាមានការខាតបង់អ្វីមួយហើយ
ក៏ប៉ុន្តែការផ្លាស់ប្ដូរនេះ ក៏អាចមានរឿងថ្មីៗ ប្លែកៗ
ចូលមកក្នុងជីវិតយើងជំនួសមកវិញផងដែរ។ ដូចនេះ គោលគំនិតល្អដើម្បីជីវិត
សូមនាំមកនូវនិទានធម្មៈ ក្នុងការផ្លាស់ប្ដូរ ដូចមានខ្លឹមសារខាងក្រោម៖
ក្រោយពីដើមឈើនោះត្រូវគេកាត់ចោលទៅមិនយូរ
នាងបានយល់ពីសភាពផ្លាស់ប្តូរដែលបានកើតឡើងពោលគឺ
ជារៀងរាល់ព្រឹកនាងបានទទួលពន្លឺរស្មីព្រះអាទិត្យចូលមកក្នុងបរិវេណបន្ទប់
ធ្វើឲ្យនាងមានអារម្មណ៍កក់ក្ដៅស្រស់ថ្លាឡើងភ្លាម នាងបានឃើញរូបភាពក្មេងៗរត់ឡើងចុះរថយន្តជូនសិស្សសាលាយ៉ាងសប្បាយរីករាយ
ហើយលែងមានបក្សាបក្សីមកជុះអាចម៍ឲ្យគគ្រិចបរិវេណនោះតទៅទៀត។ មកដល់ពេលនេះ
នាងទើបយល់ពីពាក្យថា “កុំសោកស្ដាយចំពោះរឿងដែលបានបាត់បង់ទៅហើយ
តែចូរត្រេកអរជាមួយរឿងដែលកំពុងចូលមកថ្មីជំនួសវិញ”។
មនុស្សមួយចំនួនធំ
ច្រើនតែខ្លាចពីការផ្លាស់ប្ដូរ ដែលបានកំពុងកើតឡើង។
ភាពខ្លាចនេះភាគច្រើនកើតឡើងពីគំនិតក្រោមឥទ្ធិពលស៊ាំ ទម្លាប់ ដែលជាការនាំឲ្យមិនចង់សម្របខ្លួន
សូម្បីតែក្នុងរឿងដែលនាំទៅរកភាពរីកចំរើនលូតលាស់ក៏ដោយ ការពេញចិត្តនៅជាមួយរឿងចាស់ៗ
មុនៗនេះ ទោះបីនឹងមានអារម្មណ៍ថា សប្បាយស្រួលមិនចំបាច់ប្រឹងននៀលក្រាញក៏ដោយ
ប៉ុន្តែមួយផ្នែកទៀត គឺជាការបិទឱកាសរបស់ជីវិត មិនឲ្យជួបជាមួយរឿងថ្មីៗ ហើយមានរឿងខ្លះ
ក៏បានជាប្រយោជន៍យ៉ាងមហាសាលដល់ខ្លួនឯងផងដែរ។
ដូចនេះ
បើសិនត្រូវប្រឈមមុខជាមួយនឹងការផ្លាស់ប្ដូរ មិនថាផ្លាស់ប្ដូរទៅក្នុងផ្លូវណាក៏ដោយ
ក្រៅពីធ្វើចិត្តឲ្យមាំមួយរឹងប៉ឹងហើយ
ក៏ត្រូវស្វែងរកឲ្យជួបផ្លូវវិជ្ជមានដែលកើតឡើងពីការផ្លាស់ប្តូរនោះ ព្រោះការផ្លាស់ប្ដូរម្ដងៗធ្វើឲ្យជីវិតមានឱកាសក្នុងផ្លូវណាមួយជាមិនខាន។
កាលបើដល់ពេលដ៏គួរ ក៏គួរដើរទៅជាមួយវាប្រកបដោយថាមពលដែលមានស្រាប់
ទោះបីជាខំប្រឹងក្រាញននៀលយ៉ាងណា ក៏មិនអាចញែកច្បាប់នៃការផ្លាស់ប្ដូរទៅបាន
គិតបានបែបនេះហើយ មិនថាផ្លាស់ប្ដូរ រុះរើកន្លែងការងារ រុះរើផ្ទះសម្បែង ប្ដូរទៅទទួលតំណែងកន្លែងថ្មី
ក៏“កុំសោកស្ដាយចំពោះរឿងដែលបានបាត់បង់ទៅ
ប៉ុន្តែចូរត្រេកអរជាមួយរឿងដែលកំពុងចូលមកជំនួសវិញ”។
ប្រភព៖
http://tammastory.blogspot.com/2015
No comments:
Post a Comment