Thursday, August 24, 2017

ប្រឈមមុខនឹងភាពបរាជ័យ តាមគំនិតមួយ ដួល៧ដងក្រោកឡើងវិញ៨ដង


ប្រឈមមុខនឹងភាពបរាជ័យ តាមគំនិតមួយ ដួល៧ដងក្រោកឡើងវិញ៨ដង

បើសិនអ្នកកំពុងប្រឈមមុខជាមួយនឹងបញ្ហាបរាជ័យ សាកល្បងទស្សនៈមួយថា ដួល៧ដង ក្រោកឡើងវិញ៨ដង ពីរឿងរ៉ាវរបស់ស្ដេវ ចប និងនេសាន់ មេនដេឡាសិនណ៎ា

ជួនកាល ពេលជំពប់ជើងដួលតាមផ្លូវ តើអ្នកនឹងធ្វើយ៉ាងម៉េចនៅពេលនោះ អង្គុយស្រែកយំនឹងកន្លែង ព្រមចុះចាញ់ និងឈប់ធ្វើគ្រប់យ៉ាងត្រឡប់មកផ្ទះវិញ ឬក្រោកឡើងបោសធុលីដែលប្រឡាក់ចេញ បន្តដំណើរទៅមុខយ៉ាងរំភើយឬ? សួរខ្លួនឯងលោមើលថា តើនឹងចូលចិត្តឧបាយកលនេះទេ ក្នុងពេលដែលយើងឃើញមនុស្សស្ទើរគ្រប់គ្នាជ្រើសរើសក្រោកឡើងដើរបន្ត ទោះបីជំពប់ដួលបែបនេះក៏ដោយ។


យើងត្រូវជ្រើសរើសឥរិយាបថបែបនេះមកប្រើ ជាមួយនឹងការត្រុះត្រាយផ្លូវដើរ និងធ្វើដំណើរទៅតាមខ្សែជីវិតផងដែរ។ វាច្បាស់ណាស់ថា តាមផ្លូវធ្វើដំណើរ តាមក្ដីសុបិន ពេលខ្លះត្រូវរងការដួលជំពប់ជើងមិនតិចដងទេ បើសិនគិតរវល់តែអង្គុយទួញយំ ដកដង្ហើមធំ មិនព្រមក្រោកឡើង យើងក៏មិនអាចទៅដល់ទិសដៅតាមការសុបិនរបស់ខ្លួនបានដែរ។ យើងត្រូវតែក្រោកឡើងឈរ បោសខ្លួនបោសប្រាណដែលមានផង់ធុលីចេញ ហើយបន្តដំណើរទៅឲ្យដល់គោលដៅ ដែលខ្លួនបានព្រាងទុកក្នុងចិត្ត គ្មានអ្វីធំជាងការព្យាយាមធ្វើ ភាពស៊ូទ្រាំខាំធ្មេញសង្កត់ចិត្តបន្តដើរទៅមុខនេះទេ។

ក្នុងន័យនេះ លោក ស្ដេវ ចប ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អែប ប៉ល ត្រូវបានគេបណ្ដេញចេញពីក្រុមហ៊ុន ដែលគាត់ស្ថាបនាឡើង មូលហេតុពីការដាក់ខ្លួនគ្រប់គ្រងការងារដោយប្រកាន់ខ្លួនជាមជ្ឈមណ្ឌល និងសម្រេចអ្វីតាមតែចិត្តខ្លូនឯងត្រូវការ។ យ៉ាងណាក៏ដោយ លោក ស្តេវ ចប យកដៃបោសធុលីចេញ ក្រោកឈរម្ដងទៀត ហើយដើរលើដងវិថីមួយថ្មី ហើយរូបលោកបានបង្កើតក្រុមហ៊ុនពិក្សារ៍ផលិតភាពយន្តជីវចលអែនិមេសិនបីមិតិ ថយស្ត្រី ក្រោយពីមើលថែពិក្សារ៍រហូតដល់ទទួលបានជោគជ័យ គាត់ក៏បានត្រឡប់ទៅធ្វើការនៅឯក្រុមហ៊ុន អែប ប៉ល វិញ។ រូបលោកធ្លាប់បាននិយាយពីហេតុការណ៍ត្រូវបានគេបង្ខំឲ្យចេញពីក្រុមហ៊ុនបែបប៉លនេះទុកថា

ក្នុងពេលនោះខ្ញុំគិតមិនចេញទេ ប៉ុន្តែពេលនេះខ្ញុំដឹងហើយថា ការត្រូវគេបង្ខំឲ្យចេញពីក្រុមហ៊ុនអែប ប៉ល ជាហេតុការណ៍ដ៏ល្អបំផុតក្នុងជីវិតខ្ញុំ វាធ្វើឲ្យខ្ញុំរួចផុតពីកម្លាំងសម្ពាធនៃភាពសម្រេចបាន ត្រឡប់ទៅជាមានចិត្តដំបូងក្នុងការចាប់ផ្ដើមជាថ្មីម្ដងទៀត បានទទួលយករសជាតិឥស្សរភាពពេញលេញ ហើយនោះក៏ធ្វើឲ្យកើតមានកម្លាំងកែច្នៃ ដែលល្អបំផុតក្នុងជីវិត

ការធ្វើដំណើរទៅកាន់ក្ដីសុបិន និច្ចកាលតែងតែប្រឈមមុខជាមួយអ្វីដែលមិនកើតឡើងតាមចិត្តចង់ មានទាំងការឈឺចាប់ ពីទង្វើបំពារបំពានរបស់អ្នកដទៃ ទាំងជំពប់ជើងដួលតាមផ្លួវ គ្រប់ពេលដែលជួបប្រទះហេតុការណ៍បែបនេះ រឿងដែលយើងធ្វើបានគឺ ក្រោកឡើងជាថ្មី ហើយបន្តដំណើរតាមដងវិថីនោះទៀត។

ន័យយ៉ាងណា លោកនេលសាន់ មេនដេឡា ជាអ្នកបដិវត្តន៍ទាមទារសិទ្ធិមនុស្ស ឲ្យដល់ជនជាតិស្បែកខ្មៅក្នុងសាធារណរដ្ឋអាមេរិកភាគខាងត្បូង។ រូបលោកតស៊ូជាមួយភាពអយុត្តិធម៌ ដែលជនជាតិស្បែកខ្មៅបានទទួលអស់កាលពេល ៣៥០ឆ្នាំ ថ្វីបើរឿងដែលលោកបានទទួលត្រឡប់មកវិញ មានត្រឹមតែការឈឺចាប់ដ៏ធ្ងន់ធ្ងរដោយត្រូវបានគេចាប់ដាក់គុកចង្វាក់ច្រើនដងច្រើនគ្រា ហើយត្រូវបានគេជំនុំជំរះកាត់ក្ដីឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងឆ្នាំ ១៩៦៤ នៃគ.ស។ ទម្រាំនឹងទទួលបានការដោះលែងឲ្យមានសេរីភាពឡើងវិញ ក្នុងឆ្នាំ ១៩៩០។ រូបលោកត្រូវប្រើមួយភាគបីនៃជីវិតក្នុងពន្ធនាគារ ប៉ុន្តែដូចអ្វីដែលយើងទាំងអស់គ្នាមើលឃើញស្រាប់ ពេលបានទទួលសេរីភាព រូបលោកក៏បានក្រោកឡើងជាថ្មី ចាប់ដើរក្បួនតស៊ូដើម្បីសិទ្ធិមនុស្សទាមទារឲ្យដល់ជនជាតិស្បែកខ្មៅម្ដងទៀត។

ក្រោយការដោះលែងឲ្យមានសេរីភាព លោកមេនដេឡា បានចូលទៅពិភាក្សាជាមួយរដ្ឋបាលជនជាតិស្បែកស ដើម្បីរកយុត្តិធម៌ជំទាស់ប្រឆាំងការរើសអើងពណ៌សម្បុរ ដែលរ៉ាំរៃអស់ពេលយ៉ាងយូរជាង ៣៥០ឆ្នាំ ។ ក្នុងឆ្នាំ ១៩៩៣ នៃគ.ស. គុណសម្បត្តិរបស់លោកជាទីពេញនិយម រហូតដល់បានទទួលពានរង្វាន់ណូបែលសាខាសន្ដិភាពមកគ្រប់គ្រង និងមួយឆ្នាំក្រោយមក រូបលោក មេនដេឡានឹងបានទទួលការបោះឆ្នោតរើសតាំងឲ្យធ្វើជាប្រធានាធិបតីជនជាតិស្បែកខ្មៅដំបូងរបស់សហរដ្ឋអាមេរិកភាគខាងត្បូងផងដែរ។ រូបលោកធ្លាប់បាននិយាយពីជីវិត នៅក្រោមភាពអស់សង្ឃឹមរបស់ខ្លួនថា

 “កិត្តិយសដ៏ធំបំផុតនៃជីវិត មិនមែនការដែលធ្លាប់ដួលទេ តែជាការក្រោកឡើងបានជាថ្មីរាល់ពេលដែលដួលនោះ

ក្នុងគ្រាដែលដួលផ្កាប់មុខ ទាល់តែធ្វើឲ្យគុណតម្លៃសំខាន់ក្នុងជីវិតត្រូវញ័ររញ្ជួញ មេនដេឡានឹងក្រោកឡើងស៊ូ ដោយការប្រកាន់ភ្ជាប់គុណតម្លៃនៃជីវិតខ្លួន និងមានជំហររឹងប៉ឹងបន្តដំណើរលើវិថីផ្សេងៗ រហូតដល់មានឱកាសថ្មីហុចឲ្យ។

ក្នុងន័យសុភាសិតចិន ពោលឡើងថា ដួល៧ដងក្រោកឡើង៨ដងមានន័យថា បើសិនជាដួលចុះ៧ដង ឲ្យក្រោកឈរឡើងវិញ៨ដង ប្រើប្រាស់ឥរិយាបថបែបណាដែលមិនព្រមចុះចាញ់ មិនព្រមរាថយបក់ក្រោយ វាមិនសំខាន់ទេថា ដួលប៉ុន្មានដង សំខាន់ត្រង់ដួលហើយក្រោកឈរឡើងវិញបានឬអត់ប៉ុណ្ណោះ សូមត្រឹមតែប្រឹងតស៊ូជាថ្មី ថ្ងៃណាមួយ យើងនឹងឈានទៅដល់គោលដៅដែលខ្លួនត្រូវការជាក់ជាមិនខានឡើយ។

នេះគឺជាសច្ចភាពជីវិត ដែលមិនមានថ្ងៃប្រែប្រួលផ្លាស់ប្តូរបាន។

អរគុណយ៉ាងជ្រាលជ្រៅម្ចាស់អត្ថបទ ចូរជាប់អាវុធដោយចិត្តដួល៧ដងក្រោកឡើង៨ដង ស្រង់ពីសៀវភៅ ចូរប្រើជីវិតក្នុងបែបបទដែលអ្នកត្រូវការជាក់ស្ដែង។

ប្រែ.ចាន់

ប្រិយមិត្តអ្នកអាន អាចបញ្ចេញមតិយោបល់ក្នុងអត្ថបទដែលចុះផ្សាយនេះបាន បើមានត្រង់ចំនុចណាមួយមិនសមស្រប មិនសូវទំនង មិនសូវស៊ីសេចក្ដី ឬខុសឆ្គាំឆ្គង ឃ្លោងឃ្លា ល្បះប្រយោគណាមួយនោះ ស្មេរសូមទទួលយកការរិះគន់ កែលំអរនេះ ដោយក្ដីរីករាយបំផុត។




No comments:

Post a Comment