“មានអ្នកខ្លះចំរើនភាវនាមិនចង់ឃើញរូបភាពផ្សេងៗ មាននរក សួគ៌ ប្រេត អសុរកាយ
ជាដើម។ ការដែលបានឃើញរឿងទាំងអស់នេះមិនមានអ្វីចម្លែកឡើយ ដែលថាវាមិនមានអ្វីចំលែកនោះ ព្រោះថា
ពេលណាឃើញហើយ កិលេសរបស់ខ្លួននៅដូចដើម។ ហើយមានអ្នកខ្លះ
ថែមទាំងញ៉ាំងកិលេសឲ្យកើតឡើងទៀតផង គឺគេប្រកាន់ថា ខ្លួនគេជាអ្នកវិសេស
ដែលអាចមើលឃើញរឿងរ៉ាវផ្សេងៗទាំងនោះបាន មិនចង់ក្រាបសំពះថ្វាយបង្គំអ្នកណាទាំងអស់
រហូតដល់ក្លាយជាមានសក្កាយទិដ្ឋិ សគ្គាវរណ មគ្គាវរណ បិទបាំងផ្លូវមគ្គផល និព្វាន ដូចដែលបានអធិប្បាយមកនេះ
ជាការមើលឃើញ ដែលប្រាសចាកពីគោលគ្រឹះអប់រំរបស់ព្រះពុទ្ធសាសនា។
ពួកយើងនាំគ្នាហ្វឹកហ្វឺនសតិលំៗ
សើរៗមកយ៉ាងនេះឯង ទើបមិនដឹងច្រកផ្លូវរួចផុតពីទុក្ខបាន ដោយហេតុនេះ
សូមឲ្យនាំគ្នាប្រកាន់យកល័ខគោលសតិប្បដ្ឋាន៤
ជាគោលគ្រឹះក្នុងការហ្វឹកហាត់សតិឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន"។
អប់រំដោយ
លោកឪ
បភាសោ
No comments:
Post a Comment