ព្រះពុទ្ធសាសនា
មានព្រះមហាករុណារបស់ព្រះពុទ្ធអង្គជាម្ចាស់ ជាចំណុចចាប់ផ្ដើម និងមានព្រះមហាករុណានេះបន្តគ្នាមកជាប់រហូត
ពុំមានប្រាសចាកឡើយ ទោះបីដល់អាវសាននៃព្រះជន្មាយុក៏ដោយ ក៏ប្រាកដឡើងនូវព្រះមហាករុណា
ដែលបានដិតដាមមុតយ៉ាងជ្រៅទៅក្នុងចិត្ត ពិបាកនឹងរកបុគ្គលណាមួយលើកយកមកពិព៌ណនាឲ្យត្រឹមត្រូវបានណាស់។
ព្រះអង្គទ្រង់ទទួលប្រគេនសុករមទ្ទវភត្តិ ចង្ហាន់ដែលនាយចុន្ទថ្វាយ ហើយទទួលត្រាស់បង្គាប់ឲ្យនាំយកអាហារដែលសេសសល់ទាំងប៉ុន្មាន ទៅកប់ចោលទាំងអស់ ពុំឲ្យប្រគេនដល់ពួកភិក្ខុសង្ឃដទៃឆាន់ឡើយ ព្រះអង្គទ្រង់សោយចង្ហាន់នាយចុន្ទ បន្ទាប់មកទ្រង់ក៏ធ្លាក់លោហិត (ព្រះអង្គទ្រង់ព្រះឈួនធ្លាក់ឈាម)។
មុនព្រះអង្គរលត់ខន្ធចូលបរិនិព្វាន
ទ្រង់មានព្រះទ័យមហាករុណា ការព្រួយបារម្ភរបស់នាយចុន្ទថា
នឹងត្រូវសោកសៅខូចចិត្តយ៉ាងខ្លាំង ពេលបានដឹងថា ព្រះពុទ្ធទ្រង់សោយចង្ហាន់របស់ខ្លួនហើយ
ព្រះអង្គនឹងរលត់ខន្ធចូលបរិនិព្វាន ហើយមនុស្សម្នាទាំងឡាយ លុះពេលបានដឹងដំណឹងនេះ
នឹងពោលទោសចំពោះនាយចុន្ទនោះ។
ដោយព្រះទ័យមហាករុណាហួសពីគណនានេះ
ទ្រង់មានព្រះពុទ្ធតម្រាស់ឲ្យព្រះអានន្តត្ថេរ ទៅលួងលោមនាយចុន្ត មិនឲ្យនាយចុន្ទខូចចិត្តខូចថើម
តែឲ្យសោមនស្សសប្បាយរីករាយ ដោយត្រាស់បង្គាប់ថា
បុគ្គលដែលបានថ្វាយចង្ហាន់ចុងក្រោយបំផុត
រមែងបានបុណ្យច្រើនស្មើនឹងបុគ្គលដែលបានថ្វាយចង្ហាន់មុនថ្ងៃត្រាស់ដឹងដូចគ្នា។
អាចនិយាយបានថា
ទោះបីព្រះជីពជនផុតរលត់ទៅ ប្រកបដោយព្រះមហាករុណាដ៏បរិសុទ្ធ ដ៏ពិតប្រាកដ
រកសេចក្ដីករុណារបស់បុគ្គលណាមួយមកប្រៀបស្មើពុំបានឡើយ។ អ្នករាប់អានព្រះពុទ្ធសាសនា
ទើបគួរមានមោទនភាពដែលខ្លួនបានទ្រទ្រង់ដំណើរតាមស្នាមព្រះពុទ្ធបាទរបស់ព្រះអង្គនេះ។
បុគ្គលដែលបានបង្អោនចិត្ត
ទទួលយកពាក្យអប់រំរបស់ពុទ្ធជាម្ចាស់ មកទុកក្នុងចិត្តពេញបរិបូណ៌ហើយ
រមែងធ្វើឲ្យសង្គមរបស់ខ្លួនគ្រប់គ្រងត្រជាក់ត្រជំ មានសុខសន្តិ
ព្រោះថាជាអ្នកបានគ្រប់គ្រងដើរតាមមាគ៌ារបស់ព្រះពុទ្ធសាសនា។
មនុស្សដែលបានអប់រំចិត្តឲ្យត្រជាក់ហើយ ទោះជានៅក្នុងទីណា ក៏រមែងត្រជាក់
ព្រះពុទ្ធសាសនាត្រជាក់ក្នុងសង្គមណា ប្រទសណាហើយ សង្គមនោះ ប្រទេសនោះ ក៏រមែងត្រជាក់។
ព្រះពុទ្ធសាសនាត្រជាក់ ព្រះពុទ្ធបរមគ្រូជាម្ចាស់ត្រជាក់
ព្រះអរហន្តសាវកទាំងឡាយទាំងពួងក៏ត្រជាក់។
ពុទ្ធសាសនិក
បើបានសិក្សាប្រតិបត្តិព្រះពុទ្ធសាសនាពិត
រមែងមានឱកាសបានទទួលភាពត្រជាក់ដូចគ្នាទាំងអស់។ ត្រជាក់ដោយភាពនៅឆ្ងាយពីកិលេស
ត្រជាក់ដោយអំពើល្អ ដល់ថ្ងៃណាមួយ រមែងមានឈ្មោះថា
ជាបណ្ឌិតឋិតថេរក្នុងអំពើល្អរបស់ខ្លួន រមែងមិនញាប់ញ័រ ភ័យខ្លាចពីពាក្យរិះគន់និន្ទា
និងសរសើរ រមែងអាចញ៉ាំងសេចក្ដីត្រជាក់ឲ្យកើតឡើង នៅគ្រប់ទីកន្លែងដែលខ្លួនចូលទៅដល់
តិចច្រើនតាមភាពត្រជាក់របស់ខ្លួនម្នាក់ៗ។ រសនៃក្ដីមេត្តាចិត្តត្រជាក់ក្រៃលែងត្រជាក់។
អប់រំដោយ
ព្រះញាណសំវរ
No comments:
Post a Comment