Thursday, August 3, 2017

រក្សាចិត្តពេលណាខកចិត្ត


តើហេតុអ្វីបានជាយើងរងទុក្ខតាមផ្លូវចិត្ត? ហេតុអ្វីបានយើងកំពុងព្រួយបារម្ភអំពីរឿងរ៉ាវជាច្រើន? ហេតុអ្វីបានជាយើងសោកសៅ និងទួញយំជារឿយៗ? ហេតុអ្វីបានជាយើងត្រូវខកចិត្ត បាក់ទឹកចិត្តជារឿយៗ ហេតុអ្វីបានយើងត្រូវខឹង ត្រូវស្អប់មិនអាចអត់ឱនឲ្យមនុស្សធ្វើបាបកាយចិត្តបាន? ហេតុអ្វីបានយើងត្រូវតានតឹងអារម្មណ៍ខ្លាំងម្លេះ?

បញ្ហាទាំងអស់នេះ កើតឡើងចំពោះយើង លោកឲ្យយើងសង្រួមចិត្ត ឬរក្សាចិត្តទុកក្នុងបច្ចុប្បន្នកាលប៉ុណ្ណោះ អ្វីដែលគួរចាត់ការ អ្វីដែលគួរធ្វើ ក៏ចាត់ការទៅធ្វើទៅឲ្យបានល្អ ឲ្យបានសមរម្យ មិនឲ្យត្រឡប់ទៅចងកួចចិត្តក្នុងអតីតកាល មិនឲ្យទៅចងកួចចិត្តនឹករកអនាគតឡើយ។

ការធ្វើសមាធិ ដែលលោកអប់រំមកនេះ ក៏ដើម្បីសេចក្ដីស្ងប់កាយ ត្រជាក់ចិត្ត ជាវិធីរក្សាចិត្តមួយ គឺចងចិត្តឲ្យនៅជាមួយនឹងបច្ចុប្បន្នភាព មិនឲ្យរត់ទៅនៅជាមួយនឹងអតីតកាល  មិនឲ្យទៅគិតអំពីអនាគត អ្នកដែលមានការខកចិត្ត ខូចចិត្ត និងមិនសមបំណងប្រាថ្នារបស់ខ្លួនជារឿយៗ ក៏អាចរក្សាចិត្តនោះឲ្យធូរស្រាល លែងមានកង្វល់ កើតទុក្ខសោកលែងមាន ឬរលាយបាត់បង់អស់ទៅពីចិត្ត ដោយការរក្សាចិត្តឲ្យតាំងនៅស៊ប់ជាមួយនឹងបច្ចុប្បន្នកាលបានដូចៗគ្នា។



No comments:

Post a Comment