Sunday, August 20, 2017

សាមគ្គី


សាមគ្គីគឺជាឫសគល់ដ៏សំខាន់បំផុតរបស់លោកខាងសង្គម មិនថាយើងបែងចែកទៅជាប៉ុន្មានពួក ប៉ុន្មានក្រុមក៏ដោយ តាមបទបាទតួនាទី តាមគុណតម្លៃ តាមរសនិយម តាមភាពចូលចិត្តភាគីបុគ្គលនីមួយៗ។ល។ ប៉ុន្តែយើងត្រូវរលឹកជាប់ជានិច្ចថា នោះកើតមានត្រឹមតែការបែងចែកក្រុម ដើម្បីវត្ថុបំណងយ៉ាងណាមួយ គ្រប់មនុស្សមិនអាចញ៉ែកដាច់បានទេ គង់រក្សាទំនាក់ទំនងគ្នាជាប់ជានិច្ចដោយសាមគ្គីធម៌។

បុគ្គលណាខ្វះសាមគ្គីធម៌ កំពុងញ៉ែកខ្លួនចេញពីលោកខាងសង្គម សាងភាពមិនសមតុល្យនៃការទំនាក់ទំនងជាមួយលោកទាំងបួនឲ្យដល់ខ្លួនឯង គឺលោកកាយភាព លោកសៃបើរ៍ លោកខាងសង្គម និងលោកខាងគំនិត ឬលោកខាងក្នុង និងកំពុងសាងនូវវិបត្តិឲ្យដល់ខ្លួនឯងដោយមិនដឹងខ្លួន។

បុគ្គលទ្រទ្រង់រក្សាទុកនូវសង្គមសីលធម៌គឺ បុគ្គលដែលយល់មូលដ្ឋានគ្រឹះរបស់សភាវៈរបស់មនុស្ស និងទ្រទ្រង់ជីវិតនៅជាមួយសតិបញ្ញា មិនប្រមាទ និងមានទំនាក់ទំនងនៅក្នុងលោកទាំងបួនដោយសមតុល្យ នាំមកដល់សេចក្ដីសម្រេច សេចក្ដីចម្រើន និងសេចក្ដីសុខយ៉ាងពិតប្រាកដ ឲ្យដល់ខ្លួនឯង មនុស្សដែលខ្លួនស្រឡាញ់ សង្គម និងប្រទេសជាតិដោយស្ថិរភាព។

អប់រំដោយ
ព្រះអរិយវង្សាគតញ្ញាណ     

No comments:

Post a Comment