តើអ្នកកំពុងស្រឡាញ់ខ្លួនអ្នកដែរឬទេ?
ជីវិតនេះកើតមកបានត្រឹមតែម្ដងគត់
ព្រោះហេតុដូច្នោះ កុំបណ្ដោយឲ្យអ្នកណាមួយចូលមកធ្វើបាប ទាល់តែអ្នកក្លាយជាមនុស្ស
ដែលលែងស្រឡាញ់ខ្លួនឯង”
បានជាដាច់ខាត ។ ព្រោះយើងម្នាក់ៗ មិនប្រាកដបានទេថា យើងត្រូវបាត់បង់អ្វី ឬត្រូវចំណាយពេលយូរប៉ុនណា
ទម្រាំនឹងបានរីកធំធាត់លូតលាស់ឡើង គង់នៅបានដូចសព្វថ្ងៃនេះ ។ ដូចនេះ
កុំសុខចិត្តឲ្យអ្វីមួយចូលមកធ្វើឲ្យអ្នកត្រូវក្លាយជាមនុស្សព្រមលើកទង់ស
ឬលែងស្រឡាញ់ខ្លួនឯង ។
ផ្ដល់ភាពសំខាន់ចំពោះអ្នកដទៃច្រើនហួសហេតុពេក
ការដែលមនុស្សម្នាក់ៗ
នឹងផ្ដល់ភាពសំខាន់ចំពោះអ្នកដទៃខ្លះ មិនថាក្នុងឋានៈជាអ្វី គឺជារឿងធម្មតា
និងជាប្រពៃណីទូទៅរបស់មនុស្សក្នុងសង្គម ប៉ុន្តែការឲ្យភាពសំខាន់ក្នុងកម្រិតដែលគេហៅថា
“ជ្រុលហួសហេតុពេក” រហូតដល់លែងចាប់អារម្មណ៍លើខ្លួនឯង
លែងខ្វល់ពីខ្លួនឯង និងលែងរក្សាចិត្តខ្លួនឯង ប្រហែលជាមិនអាចចាត់ទុកថា ជារឿងសាមញ្ញសមគួរប៉ុន្មានដែរ
។ ការប្រគល់កាយ ការប្រគល់បេះដូង ដួងចិត្តមួយនេះទៅឲ្យអ្នកណាមួយ ដែលគេអាចមើលឃើញពីគុណតម្លៃរបស់អ្នកក្នុងមួយគ្រា
ចាត់ទុកថា ជាការធ្វើបាបចិត្តកាយខ្លួនឯង ទៅដោយមិនដឹងខ្លួន។
កប់នៅជាមួយអារម្មណ៍ពិបាកៗ ដែលក្លំមើលចាំតែធ្វើបាប
តាំងឈ្មោះថា
“អារម្មណ៍ពិបាកៗ” ប្រហែលមិនមានអ្នកណាចង់នៅជាប់គាំជាមួយវាយូរឡើយ
ហើយក្នុងពេលខ្លះ យើងក៏មិនអាចគេចវេស ឬលបគេចចេញពីវាឲ្យផុតបាន ព្រោះរឿងខ្លះក៏មានឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះចិត្ត
។ ជាមធ្យោបាយដ៏ល្អបំផុតនោះ មិនគួរយកចំណុចរសើបចំណុចខ្សោយខ្លួនឯង ដោយការលិចកប់ជាមួយអារម្មណ៍ពិបាកនោះយូរពេកទេ
ហើយគួរចាប់ផ្ដើមដោះស្រាយបញ្ហាពីតួខ្លួនយើងសិន ។ ព្រោះរឿងដែលកំពុងដឹងនេះ
ច្រើនតែមានប្រភពចេញពីគំនិតរបស់ខ្លួនយើងទាំងអស់ ទោះបីថា
មូលហេតុចម្បងនឹងកើតឡើងមកពីអ្នកដទៃក៏ដោយចុះ។
សំរក់ទឹកភ្នែកលើក្ដីស្នេហាហួសពេកដល់ធ្វើអ្វីលែងកើត
ជឿទេថា
មនុស្សជាច្រើនអាចលើកយកក្ដីស្រឡាញ់ ធ្វើជាហេតុផលសំខាន់លេខមួយក្នុងជីវិត
ដែលអាចប្រកាន់ថា មិនមែនជារឿងអ្វីត្រូវខុសឆ្គង ព្រោះស្នេហាជាវត្ថុស្រស់ស្អាត
ប៉ុន្តែកុំភ្លេចឲ្យសោះថា គ្រប់យ៉ាងនៅលើលោកសន្និវាសមួយនេះ វាមានច្រើនមុំច្រើនជ្រុងទុកឲ្យសំឡឹងមើលជានិច្ច
។ កាលបើបានជួបប្រទះជាមួយផ្នែកជ្រុងណាល្អហើយ ច្រើនតែជួបជ្រុងមួយផ្សេងទៀត ដែលមានភាពអាក្រក់ដូចគ្នា
។ ដោយហេតុនេះ អ្នកខ្លះថ្នាក់ដល់បាត់បង់ម្ចាស់ការលើខ្លួនឯងទៅ
ក្នុងពេលជួបប្រឈមមុខជាមួយការខកចិត្ត ខូចចិត្ត អស់សង្ឃឹម លែងរំពឹងបាន ទាល់តម្រិះសុញគំនិត
ដល់លែងមានសតិសម្បជញ្ញៈ ក្នុងការប្រើប្រាស់ខ្សែជីវិតមួយតទៅមុខទៀត និងគិតតែពីរឿងចាស់
អនុស្សាវរីយ៍ដែលកន្លងផុតទៅ វិលវល់រកទីបញ្ចប់គ្មាន។
មិនព្រមបើកចិត្តទទួលយករឿងថ្មីៗ
មនុស្សខ្លះអាចធ្លាប់ជួបប្រទះរឿងរ៉ាវដែលធ្វើឲ្យមានអារម្មណ៍ថា
ពិភពលោកទាំងមូល បែកធ្លាយរលាយទៅមួយប៉ព្រិចភ្នែក រហូតដល់កើតមានអារម្មណ៍ភ័យខ្លាច
ក្រែងរអាក្នុងការចាប់ផ្ដើមរឿងថ្មីៗ ព្រោះខ្លាចធ្លាក់ចូលទៅក្នុងស្ថានការណ៍បែបដើមទៀត
ប៉ុន្តែការដែលមិនព្រមបើកចិត្តទទួលយករឿងថ្មីៗ ក៏ប្រកាន់ថា ជាការរារាំងឃុំឃាំងធ្វើជាគុកគ្មានជញ្ជាំងដាក់ខ្លួនឯង
ហើយជាការបំផ្លាញឱកាសល្អៗ ដែលកំពុងរត់ចូលមកក្នុងជីវិត លទ្ធផលត្រូវជួបតែភាពរៀងចាល
ភាពបាក់ស្បាតដែលមានស្រាប់ មិនមានសមត្ថភាពក្នុងការស្ថាបនាអភិឌ្ឍចេញទៅណារួចឡើយ ។
រត់ដេញរឿងដែលកំពុងរត់ពួនគេចចេញពីខ្លួន
ការរត់ដេញតាមរឿងដែលកំពុងរត់គេចចេញពីអ្នកទៅ
មានតែធ្វើឲ្យអ្នកបង់ខាតពេលវេលា និងហត់នឿយដោយឥតបានប្រយោជន៍អ្វីទាល់តែសោះ ហើយអាចជាការចង្អុលបង្ហាញប្រាប់បានយ៉ាងច្បាស់លាស់ថា
របស់នោះមិនមែនជារបស់អ្នកតាំងពីគ្រាដំបូងមកម្ល៉េះ ព្រោះបើវាជារបស់អ្នកដោយពិតមែន
អ្នកប្រហែលជាមិនត្រូវអស់អារម្មណ៍នឿយហត់ ឬប្រើសេចក្ដីព្យាយាមក្នុងការបានវាមកដល់ថ្នាក់នោះទេ
កុំគិតរវល់តែខាតបង់ពេលវេលាទៅជាមួយរឿងទាំងអស់នោះទៀតអី ។
កាត់ផ្ដាច់ពីការតូចចិត្តក្នុងជោគជតា
ការនិយាយកាត់ផ្ដាច់គឺដើម្បីទាមទារចំណាប់អារម្មណ៍
មិនធ្លាប់ជួយអ្វីឲ្យមានភាពប្រសើរឡើងសោះ មិនតែប៉ុណ្ណោះសោត ថែមទាំងត្រូវសង្គម
និងមនុស្សដែលនៅជិតខាងខ្លួន មើលឃើញពីភាពកំសោយរបស់ខ្លួនទៀតផង ព្រោះការបានកើតមកនេះមានតែម្ដងគត់
បើមិនធ្លាប់បានជួបប្រទះជាមួយឧបសគ្គទេ ប្រហែលជាគ្មានពាក្យថា “ជីវិត”
ទេមើល៍ទៅ ។ មធ្យោបាយដ៏ល្អបំផុត គួរគិតលៃលករកពេលវេលាក្នុងការកាត់ផ្ដាច់ពីភាពតូចចិត្តតូចថ្លើម
ក្នុងជោគជតាកម្ម ផ្លាស់ប្ដូរមកជាកម្លាំងជម្រុញ
ធ្វើឲ្យអនាគតមានការរីកចំរើនលូតលាស់វិញ ប្រសើរជាង។
រអ៊ូរទាំឲ្យអ្នកដទៃដឹងពីភាពទន់ជ្រាយរបស់ខ្លួន
ភាពទន់ជ្រាយកើតមានឡើងត្រឹមតែកំឡុងពេលណា
ដែលជួបប្រទះជាមួយបញ្ហាប៉ុណ្ណោះ វាមិនមែនជារឿងតាមជាប់ខ្លួន ជាប់ជីវិតយើងទៅរហូតនោះទេ
។ ដូចនោះ កាលណាមានអារម្មណ៍ទន់ជ្រាយ ទន់ខ្សោយ ក៏គួរតែរកពេលមកស្ដាប់មតិយោបល់របស់គេប្រកបដោយការយល់
មានភាពប្រសើរជាងការទៅរអ៊ូរទាំបន្ធូអារម្មណ៍ក្នុងពិភពសង្គម
ដែលយើងមិនអាចទទួលដឹងឮសព្វគ្រប់បានថា តើនឹងមានមនុស្សប៉ុន្មាននាក់មានចេតនាល្អ និងមានចិត្តស្មោះស្ម័គ្រភត្ដីភាពជាមួយយើងពិតនោះ
ហើយក៏មិនប្រាកដទេថា មួយក្នុងចំណោមក្រុមមនុស្សទាំងនោះ នឹងអាចកំពុងរង់ចាំតាមចាក់បំពេញបំណងប្រាថ្នារបស់យើងក៏ថាបាន?
ផ្ដោតអារម្មណ៍តែរឿងណាសំខាន់ តិចជាងរឿងអនាគត
អាចមានមនុស្សខ្លះ
កំពុងសម្លឹងរំពៃរែងគិតតែរឿងក្នុងពេលបច្ចុប្បន្ន ទាល់តែភ្លេចអស់រលីងឈឹងថា
ថ្ងៃស្អែកនេះ គឺជាអនាគត ជាលទ្ធផលមួយឲ្យលះបង់រឿងរ៉ាវចំពោះមុខ ដែលខ្លួនត្រូវធ្វើ
ព្រោះរវល់តែច្របូកច្របល់ត្រាំត្រែងក្នុងរឿងដែលកំពុងកើត កំពុងមាន ប៉ុន្តែចាំទុកថា
មិនមានអ្វីសំខាន់ទៅជាង ការត្រៀមលក្ខណៈ និងដាក់គំរោងការអនាគត
ឲ្យរត់លើវិថីដ៏ល្អមួយរួចជាស្រេចនោះទេ ។ ដូចនេះ រឿងណាដែលមិនមានសំខាន់ដល់ជីវិតច្រើន
ឈប់គិត ឈប់ខ្វល់ខ្លះទៅក៏បាន។
ធ្វើបាបរូបរាងកាយ ដោយខ្វះការមើលថែ
កាលបើដល់គ្រាមួយ
ត្រូវប្រឈមមុខជាមួយនឹងការឈឺចាប់ ពីការខកចិត្ត ខូចចិត្ត ។
មនុស្សជាច្រើនបានជ្រើសរើសរកវត្ថុជំនួយ ក្នុងការព្យាបាលរបួសដួងចិត្ត
ខ្ទេចខ្ទាំបេះបូង ប្រែះឆាពីមនុស្សសំណព្វចិត្ត ដោយការ “ការផឹក
ចូលក្លឹប បារីស្រីស្រាកំដរចិត្ត កំដរអារម្មណ៍ខ្លួន ដោយមិនដឹងសោះថា
វាទាំងអស់ហ្នឹងជាវត្ថុមួយ ដែលអាចជួយសង្រ្គោះអ្នកបានតែមួយរយៈពេលខ្លី ប៉ុន្តែឥទ្ធពលនៃផលប៉ះពាល់របស់វាចំពោះសុខភាព
មានរយៈពេលយូរ ។ ក្រៅពីនេះ ថែមទាំងអ្នកប្រព្រឹត្តក្នុងរឿងនោះ គេមើលមកឃើញក្នុងផ្លូវអវិជ្ជមាន
។ វិធីដ៏ល្អ
គួររកវិធីកែខៃស្ថាបនាក្នុងការរក្សាខ្លួនឯង ឲ្យសក្ដិសមជាងវិធីបែបនេះ
ហើយអាចជួយឲ្យខ្លួនអ្នកមើលទៅ ហាក់ដូចជាមានតម្លៃណាស់
និងមានអារម្មណ៍ស្រឡាញ់ខ្លួនឯងខ្លាំងជាងដើម ។
ដង្ហោយហៅតែរឿងដែលអាចជួយចាក់បំពេញឲ្យខ្លួន
បើសិនរវល់តែសម្លឹងរកមើលវត្ថុដែលចូលមកជួយចាក់បំពេញក្នុងខ្លួនអ្នកបាន
ហ៊ានភ្នាន់បានថា ជីវិតនេះមុខជាមិនបានជួបជាមួយសេចក្ដីសុខដ៏ពិតប្រាកដឡើយ ម្យ៉ាងទៀត
អ្នកអាចត្រូវគេមើលឃើញដូចជាពួកមនុស្សដង្ហោយហៅរកសេចក្ដីស្រឡាញ់ ដែលមិនអាចឈររឹងប៉ឹងបានដោយខ្លួនឯង
ហើយក៏ប្រហែលជាគ្មានអ្នកណាមួយចង់នៅរួមរស់ជាមួយមនុស្ស
ដែលគិតតែពីទទួលសេចក្ដីស្រឡាញ់របស់អ្នកដទៃ
តែខ្លួនមិនធ្លាប់បានឲ្យអ្វីដល់អ្នកដទៃសោះនោះ ពិតមែនទេ?
ដោយ៖ sineenow
រូបភាព៖ ហ្វេសប៊ុក
ប្រែ.ចាន់
ប្រិយមិត្តអ្នកអាន អាចបញ្ចេញមតិយោបល់ក្នុងអត្ថបទដែលចុះផ្សាយនេះបាន
បើមានត្រង់ចំនុចណាមួយមិនសមស្រប មិនសូវទំនង មិនសូវស៊ីសេចក្ដី ឬខុសឆ្គាំឆ្គង
ឃ្លោងឃ្លា ល្បះប្រយោគណាមួយនោះ ស្មេរសូមទទួលយកការរិះគន់ កែលំអរនេះ ដោយក្ដីរីករាយបំផុត។
No comments:
Post a Comment