Sunday, August 20, 2017

សន្សំបុណ្យទុក


ញោមៈ   ខ្ញុំព្រះករុណាត្រេកអរសប្បាយចិត្តខ្លាំងណាស់ ដែលបានធ្វើដំណើរមកបំពេញបុណ្យកុសលនៅវត្តលោកឪនេះទេ។

លោកឪៈ   ចម្រើនពរញោម

ញោមៈ   ទៅធ្វើបុណ្យកុសលឯណាក៏ពុំមានសេចក្ដីសុខចិត្តស្មើនឹងធ្វើបុណ្យកុសលជាមួយលោកឪទេ ត្រជាក់កាយត្រជាក់ចិត្ត បានបុណ្យកុសលច្រើន។

លោកឪៈ   ទៅធ្វើឯណា ក៏ល្អតែទាំងអស់ បានបុណ្យកុសលទាំងអស់ហ្នឹងញោម លោកឪពន្យល់ថា ធ្វើបុណ្យវត្តនេះ លោកម្ចាស់អង្គនេះ ដូចជាទំនងបានបុណ្យតិច ធ្វើបុណ្យជាមួយវត្តឯនោះ លោកម្ចាស់អង្គឯនោះ ដូចជាទំនងបានបុណ្យច្រើន។ បានបុណ្យតិច ឬច្រើនមិនសំខាន់ត្រង់ផល សំខាន់នៅត្រង់ថា សន្សំបុណ្យនៃគុណនោះ ការសន្សំបុណ្យមិនស្ថិតលើទីកន្លែង ការសន្សំបុណ្យវាមិនឋិតនៅត្រង់ដើរធ្វើបុណ្យទៅឆ្ងាយៗនោះទេ។ ចូរញោមចាំទុកថា ការសន្សំបុណ្យទុកក្នុងចិត្ត កុំវាឲ្យហូរចេញពីផ្លូវ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ណ៎ាញោម ហើយនឹងរក្សាចិត្តឲ្យបានស្អាត បុណ្យយើងនឹងបានស្អាតទៅជាមួយផងដែរ ព្រោះបុណ្យណ៎ា វាឋិតនៅក្នុងចិត្តញោមហ្នឹងឯង។ 

បុរសស្ត្រីគប្បីធ្វើបុណ្យឲ្យបានរឿយៗ ធ្វើសេចក្ដីពេញចិត្តក្នុងបុណ្យនោះឲ្យបានរឿយៗ ព្រោះថា ការសន្សំបុណ្យ ជាផ្លូវនាំមកនូវសេចក្ដីសុខ េសចក្ដីចំរើនទាំងលោកនេះ និងលោកខាងមុខ។

អប់រំដោយ
ព្រះញាណវិសាលត្ថេរ

No comments:

Post a Comment