ហេតុនៃភាពជោគជ័យដ៏អស្ចារ្យ
ចិត្តដែលមានសេចក្ដីស្ងប់ មានភាពបរិសុទ្ធផង
មានសីលជាទីរ៉ាប់រង ឬជាបាតគ្រឹះផង លោកអ្នកប្រាជ្ញទើបប្រៀបសីលនេះ ដូចជាផែនដី ដែលអាចទ្រទ្រង់បានអ្វីសព្វសារពើក្នុងលោក
និងរបស់ទាំងឡាយទាំងពួង បើមានការប្រាសចាកសីលជាផែនដីជាទីរ៉ាប់រងនេះទៅហើយ កុសលធម៌ទាំងឡាយក៏កើតឡើងមិនបាន
តាំងនៅមិនបានដូចគ្នា។
ក្នុងកិច្ចនេះ ត្រូវមានសីលធ្វើជាផែនដីជាទីរ៉ាបរង
កុសលធម៌ទាំងឡាយ ទើបតាំងឡើងបាន លើសពីសីល ភាពបរិសុទ្ធរបស់ចិត្តនេះទៅ ត្រូវមានសមាធិជារឿងសំខាន់ផងដែរ
ព្រោះសមាធិធ្វើឲ្យចិត្តបរិសុទ្ធពីនីវរណធម៌ទាំង៥។ ភាពបរិសុទ្ធប្រាសចាកពីនីវរណធម៌ទាំង៥នេះ
គឺជាបាតបញ្ញា ។
លោកអ្នកប្រាជ្ញប្រៀបប្រដូចរាងកាយនេះថា សមាធិជាចំណែកជើង ជាទីតាំងទ្រជំហរដងខ្លួន និងក្បាល ។ ដូចនោះ ទើបត្រូវមានសមាធិជាជើងមុខ ជាទីរ៉ាប់រងទ្រដងខ្លួន បញ្ញាដើម្បីវិមុត្តិគឺការរួចផុត លោកអ្នកប្រាជ្ញ ប្រៀបទុកដូចជាក្បាល ។
សីល សមាធិ និងបញ្ញា ទាំងបីនេះជាមូលហេតុ ដែលនាំឲ្យមានវិមុត្តិ… ការរួចចាកផុតពីកិលេស
ជាចំណែកផល ទើបត្រូវអាស្រ័យគ្នា ទុកដូចជាផែនដី
ជាជើង ជាដងខ្លួន ជាក្បាល។ ការប្រតិបត្តិ ទើបត្រូវប្រតិបត្តិឲ្យមានសីលផង មានសមាធិផង
និងមានបញ្ញាប្រកបជាមួយគ្នាផង
ទើបជាការសម្រេចបាននូវផ្លូវទៅកាន់ទីរំលត់ទុក្ខពោលគឺវិមុត្តិមគ្គ ៕
អប់រំដោយ
ព្រះញាណសំវរ
No comments:
Post a Comment