Tuesday, September 12, 2017

មេត្តាមិនគ្រប់ គាថាការពារទោសចិត្ត


មេត្តាមិនគ្រប់ គាថាការពារទោសចិត្ត

មានមនុស្សជាច្រើនណាស់ ដែលដឹងពីសភាវៈបុគ្គលខឹងក្រោធខ្លួន ដឹងពីទោសនៃសេចក្ដីក្រោធនោះ កាលបើខ្លួនមានប្រាថ្នាចង់នឹងគេចឲ្យផុតពីទោសនៃសេចក្ដីក្រោធ ក៏គប្បីទទួលការពិតថា មានតែមេត្តាប៉ុណ្ណោះ ដែលអាចរម្ងាប់សេចក្ដីក្រោធនេះបាន មានតែមេត្តាប៉ុណ្ណោះ ដែលអាចការពារមិនឲ្យសេចក្ដីក្រោធនេះមានកម្លាំងបាន ។

ពេលខ្លះ ទើបគួរប្រើវិធីដែលងាយៗ គឺប្រើពាក្យភាវនា ពេលសេចក្ដីក្រោធខឹងនេះកើតឡើងម្ដងៗ ដូចជា ខ្លួនទន្ទេញពាក្យថា ពុទ្ធោៗ ពុទ្ធោៗ នឹងឲ្យកើតមានបញ្ញា ដើម្បីការពាររារាំងសេចក្ដីក្រោធនេះ ឲ្យនៅឆ្ងាយបានជាលំដាប់។ ការមានចិត្តមេត្តានេះច្រើនឡើងជាលំដាប់នោះ ខ្លួនក៏ត្រូវប្ដូរផ្លាស់ពាក្យភាវនា ឲ្យទៅជាសមាធិ ឲ្យភាវនាក្លាយទៅជាមានបញ្ញា គឺដោយការប្រាប់ខ្លួនឯង ឬដាស់តឿនចិត្តខ្លួនហ្នឹងឯងថា មេត្តាមិនទាន់គ្រប់ មានមេត្តាមិនទាន់ពេញបរិបូណ៌”។

ភាពសំខាន់ក្នុងការភាវនាពាក្យថា មេត្តាមិនទាន់គ្រប់អាស្រ័យលើការធ្វើចិត្ត ឲ្យព្រមទទួលយកការពិត ពីចំណុចខ្វះខាតប្រឡោះប្រហោងរបស់ខ្លួនថា ចិត្តខ្លូនមិនទាន់មានមេត្តាគ្រប់គ្រាន់នៅឡើយហ្នឹងឯង ទើបជម្រុញឲ្យកើតមានទោសចិត្តនេះកើតឡើងបាន ឲ្យឃ្លាងឃ្លាតឆ្ងាយពីចិត្តខ្លួនបាន សម្រេចបានតាមលំដាប់ ។

មេត្តាមិនទាន់គ្រប់ មានមេត្តាមិនទាន់គ្រប់នេះជាការពិត ដែលមនុស្សគ្រប់គ្នាអាចស្ដីបន្ទោសខ្លួនឯងបាន មិនមែនដើរទៅស្ដីបន្ទោសដាក់អ្នកដទៃទេ ទោះបីប្រើ មេត្តាមិនទាន់គ្រប់ជាមួយអ្នកដទៃជំនួសឲ្យខ្លួនអ្នកក៏ដោយ ក៏ត្រឡប់ជាមានទោសយ៉ាងពិតប្រាកដ គប្បីភ្ញាក់ខ្លួនឯងក្នុងសច្ចភាពនេះឲ្យបានជានិច្ចផងចុះ ៕

អប់រំដោយ
ព្រះញាណសំវរ

No comments:

Post a Comment