Thursday, September 28, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៨៦)


បើសិនជាយើងបានធ្វើល្អ និយាយល្អ គិតល្អហើយ
អ្នកដទៃគេគិតថា យើងធ្វើមិនល្អ
ក៏មិនថ្វី

កាលបើយើងធ្វើល្អហើយ
អ្នកដទៃថាមិនល្អ
...វាជារឿងរបស់គេ

យើងកុំបោះប៉ង់ចោលអំពើល្អរបស់ខ្លួន
អំពើល្អនោះ វានៅជាប់នឹងខ្លួនរបស់យើង
មិនមែនជាប់ជាមួយអ្នកដទៃទេ

កុំភ្លេចថា អ្នកសាងកម្មណា បានកម្មនោះ
កុំទៅប្រកាន់មាំនឹងគេថា
និងចាប់អារម្មណ៍មើលអ្នកដទៃ” ។



No comments:

Post a Comment