Thursday, September 28, 2017

៨វិធីធ្វើចិត្តដើម្បីឈប់គិតច្រើន


៨ វិធីធ្វើចិត្តដើម្បីឈប់គិតច្រើន

វាជាការពិតហើយ គំនិតជារឿងមួយ ដែលមនុស្សយើងគ្រប់គ្រងមិនបានមួយរយភាគរយទេ ប៉ុន្តែការហ្វឹកហាត់ចិត្ត វាក៏អាចជួយឲ្យគំនិតនោះ ប្រព្រឹត្តទៅដោយគុណភាព និងមិនបំផ្លាញខ្លួនឯងបាន។ សំនួរដែលគេតែងតែសាកសួរច្រើនគឺ តើហេតុអ្វី រឿងខ្លះយើងចង់បំភ្លេចពីការចងចាំរបស់យើង ប៉ុន្តែយូរថ្ងៃត្រឡប់ជាចាំឡើងៗរាល់ពេល?

គឺគិតទៅដល់រឿងចាស់ៗ ដូចជាវិលវល់នៅក្នុងទូចិញ្ចឹមត្រី ភ្លេចបានតែមួយភ្លែត ក៏ត្រឡប់មកដូចដើមវិញដដែល វាយូរពេកណាស់ដែលយើងធ្លាប់ធ្វើបាន។ គិតរឿងដដែលៗអស់រយៈកាលជិតពីរឆ្នាំ តើមានវិធីណាដែលអាចធ្វើឲ្យយើងពុំចាប់អារម្មណ៍ឬគិតដល់វាបានខ្លះទេ?

ចម្លើយ......

១. ធម្មជាតិរបស់ចិត្ត វាគិតគ្រប់ពេលវេលា
ទាំងគិតល្អ ទាំងគិតអាក្រក់ មនុស្សយើងគិតយ៉ាងតិចមាន៥ម៉ឺនរឿងក្នុងមួយថ្ងៃៗ។

២. បើមិនចង់គិតបែបច្របូកច្របល់ ត្រូវហ្វឹកហាត់ធ្វើសមាធិ
ព្រោះមនុស្សហ្វឹកហាត់ធ្វើសមាធិ វាធ្វើឲ្យគិតតិច គឺជាសភាវៈដែលគេហៅថា ចិត្តស្កប់ស្កល់អារម្មណ៍។ ពេលកំពុងធ្វើរឿងអ្វីមួយ ចិត្តក៏នៅជាមួយរឿងនោះបាន។ រឿងហ្នឹងត្រូវបានគេសាកល្បងផ្នែកខាងវិទ្យាសាស្ត្ររួចមកហើយដែរ។

៣. ការណ៍ដែលមនុស្សយើងប្រាថ្នាចង់ឈប់គិត មិនមែនចង់ឈប់ ក៏ឈប់បាននោះទេ
មិនដូច្នោះ ប្រហែលជាគ្មានអ្នកណាមួយមានសេចក្ដីទុក្ខទេ។ ដូច្នោះបើយើងចង់បញ្ឈប់ភាពជ្រួលច្របល់ចិត្ត មិនចង់ឲ្យគំនិតធ្វើបាបយើង ចាំបាច់ហ្វឹកហាត់ធ្វើសមាធិ។ ចំណែកវិធីផ្សេងពីនេះ ដូចជាការងាកបែរមកចំណាប់អារម្មណ៍លើការមើលទូរទស្សន៍ ស្តាប់ចម្រៀង ដើរកំសាន្ត វិធីទាំងនេះក៏ប្រើបាន វាបានតែមួយភ្លែត វាក៏ត្រឡប់មកគិតទៀត ព្រោះធម្មជាតិរបស់ចិត្តដែលគ្មានសមាធិនោះ វាមានសភាពបែបហ្នឹង វាគិតគ្រប់កាលៈទេសៈ។

៤. មនុស្សយើងគិតគ្រប់ពេល
មនុស្សខ្លះគិតក្នុងផ្លូវល្អក៏បានល្អទៅ បើមិនចង់ធ្វើសមាធិ ក៏អប់រំឲ្យខ្លួនឯងគិតតែនៅក្នុងផ្លូវល្អ។ វិធីនេះនឹងប្រើបានពេលយូរជាងការធ្វើសមាធិ និងបានផលតិចជាង ព្រោះដរាបណាចិត្តនៅតែគិតច្រើន ទោះជាឲ្យគិតក្នុងផ្លូវល្អប៉ុនណា មិនយូរមិនឆាប់វាក៏ត្រឡប់ទៅចាប់យកសភាពអាក្រក់មកធ្វើបាបខ្លួនវិញដដែល។

៥. មនុស្សយើងគិតច្រើនមិនស្មើគ្នា ព្រោះចិត្តមានកម្លាំងផ្សេងគ្នា
ចិត្តកាន់តែធ្វើសមាធិប៉ុនណា គំនិតច្របូកច្របល់កាន់តែតិចប៉ុណ្ណោះ។ គិតច្រើនក្នុងទីនេះមិនប្រែថាគិតកង្វល់តែម្យ៉ាងទេ ប៉ុន្តែអាការចិត្តរសាត់អណ្ដែតគិតអ្វីផ្តេសផ្ដាស់ គិតតូចចិត្ត ឬគិតតែរឿងការងារពេញមួយថ្ងៃ ទាំងអស់នេះគេហៅថាគិតច្រើនទាំងអស់ហ្នឹងឯង។

៦. បុគ្គលអប់រំចិត្ត អាចគ្រប់គ្រងគំនិតបាន
ដូចជាដល់ពេលត្រូវប្រើគំនិត ក៏គិត និងគំនិតនោះមានកម្លាំងច្រើនជាង ប៉ុន្តែពេលត្រូវការនឹងន វាក៏នឹងនបាន។ ពេលធ្វើរឿងអ្វីមួយក៏នៅតែជាមួយរឿងនោះ មិនមានអាការចិត្តរវើរវាយអណ្ដែតអណ្ដូង គិតរឿងចាស់ៗ មិនគិតរឿងអនាគត ធ្វើឲ្យការគិតនោះមុតជ្រៅ និងទ្រង់មានកម្លាំងច្រើនជាងមនុស្សធម្មតា។

៧. ណែនាំឲ្យដោះស្រាយបញ្ហាត្រូវចំមូលហេតុ
គឺចង់ឲ្យទៅហាត់រៀនធ្វើសមាធិ បើមិនដូច្នោះទេ បញ្ហាវាក៏វិលទៅវិលមកនៅបែបនេះគ្មានពេលណាបញ្ចប់ឡើយ។

៨. ធ្វើសមាធិ
សព្វថ្ងៃនេះមានសៀវភៅច្រើនណាស់ដែលបានបង្រៀននូវការធ្វើសមាធិ ឬមជ្ឈមណ្ឌលផ្សេងៗបង្រៀនអំពីសមថកម្មដ្ឋាន ឬវិបស្សនាកម្មដ្ឋានក៏បានតាមចិត្ត ឬនឹងប្រើប្រាស់វិធីមើលខ្យល់ដង្ហើមរិទ្ធតែងាយទៅទៀត។ តាមពិតហើយថា គំនិតជារឿងមួយដែលគ្រប់គ្រង់មិនបានទាំងស្រុងក៏ពិតមែន ប៉ុន្តែការហ្វឹកហាត់អប់រំចិត្ត វាក៏ជួយឲ្យការគិតនោះប្រព្រឹត្តទៅដោយគុណភាព និងមិនមានគ្រោះថ្នាក់ដល់ខ្លួនឯង។ សូមឲ្យការគ្រប់គ្រងគំនិតនេះបានឆាប់រហ័ស៕


ប្រភព៖​ ​​Learning

No comments:

Post a Comment