Friday, September 29, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៨៧)


“…ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង ព្រះអង្គទ្រង់ត្រាស់អំពីចិត្តរបស់ព្រះអរហន្តទាំងឡាយថា ជាចិត្តដែលគ្មានដែនកំណត់ ប្រៀបដូចជាលំហអាកាស ព្រោះថាលំហអាកាសគ្មានទីបំផុត រកប្រមាណមិនបាន

ពេលដែលយើងឡើងមកដល់ទីខ្ពស់ បើសិនអប់រំចិត្តយើងឱ្យស្ងប់ យើងនឹងមានអារម្មណ៍ចង់លើកកំពស់ចិត្តរបស់យើងនេះឱ្យខ្ពស់ និងឱ្យស្រាល ដូចជាផ្ទៃមេឃវាលហហេវ មានឥស្សរៈ ប៉ុន្តែចិត្តរបស់យើងមិនអាចប្រព្រឹត្តធ្វើដូច្នេះបាន ពីព្រោះភាពអាត្មានិយម ឬក៏សាងរូបអត្តាតួខ្លួនឡើងមកគ្រប់គ្រងចិត្តរបស់យើងទុក ធ្វើឱ្យចិត្តមួយនេះតូចចង្អៀត ។

ដូចមនុស្សដែលរស់នៅលើផែនដី នឹងឃើញផ្ទៃមេឃក្នុងជ្រុងមួយដែលមានក្របខណ្ឌដែនកំណត់ ពេលដែលយើងឡើងមកដល់លើទីខ្ពស់ នឹងឃើញផ្ទៃមេឃធំល្វឹងល្វើយ ទិដ្ឋភាពទាំងនោះដូចជាចង់ប្រាប់ថា គោលដៅជីវិតយើងគឺការអភិវឌ្ឍចិត្តរបស់យើងឱ្យធំល្វឹងល្វើយគ្មានដែនកំណត់ មិនមានទីបំផុត រកប្រមាណមិនបាន ព្រោះមិនមានការតោងប្រកាន់ក្នុងតួខ្លួនដែលជាក្របខណ្ឌនេះទុកទេ។ 

អប់រំដោយ
ផៃសាល វិសាលោ



No comments:

Post a Comment