ស្នេហ៍ស្មោះមិនចាញ់ចម្ងាយផ្លូវ
៥វិធី រក្សាស្នេហ៍មនុស្សនៅឆ្ងាយ យ៉ាងណាក៏ត្រូវឆ្លងផុត
ការប្រាប់អំពីវិធី
ដែលជាគន្លឹះរបស់គូស្នេហ៍ជាច្រើនគូរួចមកហើយ ។ ថ្ងៃនេះផងដែរ គោលគំនិតល្អដើម្បីជីវិត
សូមយកចិត្តទុកដាក់ ផ្ដោតអារម្មណ៍ទៅលើអ្នកដែលកំពុងរាប់អានមនុស្សដែលនៅឯជើងមេឃបន្តិចណ៎ា
ហើយជាការយល់ផ្ទាល់ខ្លួន យើងនឹងរាប់អានសេពគប់មនុស្សដែលរស់នៅឆ្ងាយពីខ្លួនភាគច្រើន
យូរៗទើបបានមកជួបគ្នាម្ដង តែនៅរក្សាភាពល្អូកល្អើនជាមួយគ្នាបាន ភាគតិចណាស់
ដែលយើងអាចមើលឃើញពីគូស្នេហ៍ អាចយកឈ្នះចម្ងាយផ្លូវឆ្ងាយនេះបាន
ពួកគេបានបញ្ចប់ពីសម្ព័ន្ធភាពមួយនេះទៅ ដោយការឈឺចាប់
និងមានវិប្បដិសារីបំផុតក្នុងជីវិត ។ ថ្ងៃនេះ គោលគំនិតល្អដើម្បីជីវិត
សូមចូលរួមជាអ្នកផ្ដល់កម្លាំងចិត្ត ដល់ប្រិយមិត្តណា ដែលកំពុងជួបវិបត្តិដូចនេះ
ដោយបានលើកយកគោលការណ៍មួយ មកចែករំលែក ។
គោលការណ៍ ៥វិធី យកឈ្នះចម្ងាយផ្លូវ ក្បួនខ្នាតសម្រាប់គូស្នេហ៍នៅឯជើងមេឃ
មកអានកំសាន្ដលេង ទុកជាគតិក្នុងការត្រិះរិះពិចារណា ដូចខាងក្រោម៖
ស្មើដើមស្មើចុង
ជាចំណុចបញ្ហាចោទមួយដែលគ្រប់គូស្នេហ៍បានជួបសឹងតែដូចគ្នាៗ ជាពិសេសកម្លោះៗ
ត្រូវក្រមុំជាច្រើនបានលួចមកខ្សិបប្រាប់ថា ពេលដំបូងដែលមានគេមកសុំស្រឡាញ់
(ញ៉ែ)យើងនេះ និយាយតាមទូរស័ព្ទឆ្លើយឆ្លងជាមួយគ្នា ជួនកាលពេលខ្លះទល់ព្រឹកក៏មាន
ប៉ុន្តែកន្លងទៅមួយរយៈពេល ក៏ចាប់ផ្ដើមរកលេសអាងច្រើនប្រការ ច្រើនរឿង ។ តាមពិតនោះ
នារីយើងមិនបានទាមទារអ្វីច្រើនណាស់ណាទេ គ្រាន់តែរកពេលនិយាយគ្នាលេងខ្លះ តបសារគ្នាខ្លះ
ព្រោះកុំឲ្យភ្លេចគ្នាថា ការនិយាយគ្នាតាមទូរស័ព្ទជាផ្នែកមួយសំខាន់
ដែលអ្នកទាំងពីរមានអារម្មណ៍ថា ខ្លួនបាននៅជិតស្និតគ្នាច្រើនឡើង ក៏ត្រូវមានការអាប់ដែតរឿងរ៉ាវរបស់ខ្លួនម្នាក់ៗខ្លះ
មិនដូចនោះទេ វានឹងកាន់តែឃ្លាតឆ្ងាយទៅៗជារឿយៗ រហូតដល់លែងមានអារម្មណ៍អ្វីចំពោះគ្នាតទៅទៀត
។
២) មិនត្រូវភ្លេចថ្ងៃសំខាន់ៗ
បុរសច្រើនណាស់ ដែលមានគំនិតយល់ថា
ថ្ងៃណាក៏ដូចជាថ្ងៃណាដែរ សុំត្រឹមតែយើងពីរនាក់នៅស្រឡាញ់គ្នាគឺវាបានបាត់ទៅហើយ
ប៉ុន្តែសម្រាប់នារីភេទ ដែលជាភេទល្អិតល្អន់ម៉ត់ចត់វិញ
ពួកគេនឹងផ្ដល់ភាពសំខាន់គ្រប់រឿង ជាពិសេសថ្ងៃខួបកំណើត ថ្ងៃគំរប់ខួបអាពាហ៍ពិពាហ៍
ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ។ នារីច្រើនណាស់ ដែលមានក្ដីសង្ឃឹមខ្ពស់បំផុតជាពិសេស ហើយក៏មិនចាំបាច់មានកាដូរ
ឬរបស់អ្វីជូនឲ្យនាងក៏បាន សូមកុំបំភ្លេចនៅថ្ងៃទាំងនេះគឺនាងពេញចិត្តគាប់ចិត្តហើយ ។
៣)
បន្ថែមរសផ្អែមល្ហែមបន្ដិចជារឿយៗ
ក្នុងរឿងនេះ
ជារឿងមួយដែលគ្រប់គូត្រូវធ្វើដាក់គ្នាទៅវិញទៅមកស្រាប់ហើយ ជាពិសេសគូស្នេហ៍ណាមួយដែលកំពុងរស់នៅឆ្ងាយពីគ្នា
គឺគួរតែបន្ថែមរសផ្អែមល្ហែមញឹមញាប់ជាងគូស្នេហ៍ដែលនៅជិត ។
អ្វីដែលជាពិសេសនោះគឺពាក្យសម្ដីនេះ ជារឿងចម្បងគេតែម្ដង មានគូស្នេហ៍ជាច្រើនបានផ្ដល់ជាមតិថា
កុំប្រើពាក្យសម្ដីគ្រោតគ្រាត ត្រមាំងត្រមោកដាក់គ្នាអីល្អជាង
ទន់ភ្លន់ខ្លះក៏ជាការមួយក្នុងការបន្ថែមសោភ័ណភាពដល់ក្ដីស្រឡាញ់ កុំភ្លេចឲ្យសោះថាគូស្នេហ៍យើងមិនមែនដូចជាគូស្នេហ៍ផ្សេងៗទេ
ដូច្នោះការនិយាយផ្អែមល្ហែមជាអត្ថិភាពបំផុត ។
៤) កុំនិយាយចែកផ្លូវគ្នាញយៗ
ឈ្លោះគ្នាម្ដងណា
មិនបាច់និយាយច្រើនលែងគ្នាតែម្ដងទៅវាស្រួលជាង
ទោះជាមានរឿងតូចតាចមិនដល់ថ្នាក់លែងលះគ្នា ក៏យកពាក្យថាលែងគ្នានេះ មកគំរាមសំឡុតស្រីៗដែរ
មនុស្សដែលមាននិស្ស័យបែបនេះ សូមផ្ដាំផ្ញើប្រាប់ផងទៅចុះថា
ធ្វើឲ្យប្រុសៗបានចិត្តឡើងចាងមិនបានយូរទេ
ដំបូងៗ ចេះតែស្របតាម ទន់ចិត្តតាម តែបើនិយាយដដែលជាដដែល គ្មានហេតុផល
មិនមានសតិសម្បជញ្ញៈនៅក្នុងខ្លួន មួយរយទាំងមួយរយ គឺបាយៗ លាសិនហើយ មនុស្សដែលព្រមបែកផ្លូវទៅបែបនេះ
នឹងលួងលោមអង្វរករ និងផ្សះផ្សារយល់ចិត្តយល់ថ្លើមគ្នាវិញ
ប្រហែលជាលំបាកជាងគូស្នេហ៍ដទៃៗហើយមើល៍ទៅ ។ ដូចនេះ មុននឹងបង្ហើមមាត់បញ្ចេញវាចា
សូមអ្នកគិតឲ្យបានច្បាស់លាស់សិនណ៎ា ប្រសិនបើមិនចង់ឲ្យមានវិប្បដិសារី ដល់សម្ព័ន្ធភាពស្នេហារបស់ខ្លួន
។
៥) ជឿទុកចិត្តគ្នា
ការជឿទុកចិត្តគ្នាទៅវិញទៅមកនេះ
ជាគ្រឹះរបស់ស្នេហា បើគូស្នេហ៍ណាមួយខ្វះមូលដ្ឋានគ្រឹះនេះហើយ មិនថានៅជិត
ឬនៅឆ្ងាយគ្នាទេ មិនអាចប្រព្រឹត្តទៅបានរលូនឡើយ ។
គូស្នេហ៍ដែលមានចម្ងាយផ្លូវជាឧបសគ្គផង ព្រមទាំងនៅឆ្ងាយពីគ្នាទៀតនោះ វាក៏ចាប់ផ្ដើមមានអារម្មណ៍ថា
ដូចជារៀងរយាលពីគ្នាជាបណ្ដើរៗហើយ ។ ការមិនទុកចិត្តគ្នា ដោយមានចេតនាគិតថា តើគេលួចមានស្រី
លួចមានប្រុសឬទេ?
គេក្បត់ចិត្តដែរអត់? ទាល់តែធ្វើឲ្យជីវិតគូលែងមានក្ដីសុខ
ក្លាយជាមនុស្សវក់វីក្នុងអារ្មណ៍ មួយថ្ងៃៗ គិតពីមើលគ្នាក្នុងការចាប់កំហុសសង្សារ
កើតមានអាការៈធ្ងន់ធ្ងរ ក៏ដល់ថ្នាក់ថា សង្សារខ្លួនទៅជិតស្រីណាលែងបាន
ក៏ចាប់ចិត្តសង្ស័យភ្លាមៗ ។ បើមានមនុស្សមានសភាពបែបនេះ
ត្រៀមខ្លួនចាំទទួលយកភាពនៅលីវទៅចុះ ។
ជាទីបញ្ចប់ចង់ប្រាប់ថា
គោលការណ៍ទាំងប្រាំប្រការនេះ បើសិនជាគូរស្នេហ៍ ដែលកំពុងរស់នៅឆ្ងាយពីគ្នា ត្រូវយកគោលការណ៍ទាំងប្រាំការមកអនុវត្តលើការទំនាក់ទំនងគ្នាឲ្យបានជាប្រចាំ
កុំដូចពាក្យចាស់ពោលថា ឃ្លាតឆ្ងាយណាយចិត្ត តែយើងចង់ប្តូរន័យមកវិញថា គូស្នេហ៍កាន់តែនៅឆ្ងាយប៉ុនណា
វាហាក់ដូចជានៅជិតគ្នា ព្រោះយើងបានដាក់កាយដាក់ចិត្តឲ្យនៅជិតគ្នា
ជាពិសេសយើងបានប្រើគោលការណ៍ទាំងប្រាំខាងលើនេះ ។ សូមជូនពរដល់កម្លោះក្រមុំ
ដែលកំពុងស្រឡាញ់គ្នានៅស្រុកឆ្ងាយ កុំឲ្យអន្តរាយដោយសារតែផ្លូវឆ្ងាយនេះឡើយ ៕
រឿង : saipiroon_goodlifeupdate
ប្រែ.ចាន់/គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment