៧ វិធី ឈប់ពីការមើលលោកនេះក្នុងផ្លូវអវិជ្ជមាន
ដោយសារតែមានការសិក្សាស្រាវជ្រាវរកឃើញថា
ការសម្លឹងមើលលោកនេះក្នុងផ្លូវអវិជ្ជមាន ឬពេលមនុស្សយើងមានចេតនានឹកដល់រឿងរ៉ាវ
និងជាមនុស្សចូលចិត្តប្រើអារម្មណ៍ យកអារម្មណ៍ខ្លួនជាធំ ពូកែក្រេវក្រោធ
ឬយំខ្សឹកខ្សួលអួនអាក់ជារឿយៗ ខួរក្បាលចំណែកស៊ីរីបរាំ និងស៊ីរីបែលឡាំ
រួមទាំងខួរក្បាលផ្នែកខាងឆ្វេង (ដែលមានទំនាក់ទំនងដល់ការចងចាំ និងការគិតវិភាគ) នឹងធ្លាក់ខ្សោយចុះ។
ផ្ទុយមកវិញ ពេលមនុស្សយើងមានចេតនានឹកដល់រឿងរ៉ាវល្អ សេចក្ដីសុខ សេចក្ដីរីករាយសប្បាយ
និងជាមនុស្សមានអារម្មណ៍ល្អ ត្រជាក់ចិត្ត ម៉ត់ចត់ ខួរក្បាលទាំងបីថតនោះក៏មានកម្លាំងឡើង
។
លោកវិជ្ជបណ្ឌិត
ដេនៀល ជី.អេមែន អ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា ការបង្កើតឱ្យមានខួរក្បាលល្អ (Making a Good Brain
Great) ទើបមានវិធីកែសម្រួលអកម៉ូនដែលមានផលវិជ្ជមានចំពោះអារម្មណ៍ក្នុងខួរក្បាល
រួមទាំងវិធីគិតរបស់ខួរក្បាល ដើម្បីបន្ថែមប្រសិទ្ធភាពការធ្វើការងាររបស់ខួរក្បាល
ដែលគោលគំនិតល្អដើម្បីជីវិត បានកំពុងស្វែងរកសរសេរយកមកចុះផ្សាយក្នុងគេហទំព័ររបស់ខ្លួន
ដើម្បីជាប្រយោជន៍ដល់ប្រិយមិត្តអ្នកអាន ដែលជាអ្នកចូលចិត្តមើលលោកនេះ
ក្នុងផ្លូវអាក្រក់ចំពោះជីវិត និងមើលឃើញរឿងរ៉ាវក្នុងជីវិតដែលខ្លួនចូលចិត្តគិតថា
ខ្លួនមិនដូចអ្នកដទៃ ខ្លួនមិនមានដូចអ្នកដទៃ អ្នកដទៃគេល្អជាងខ្លួន។ល។
១)
កុំលង់ជឿការគិតមួយវឹបដំបូងរបស់ខ្លួន
កាលបើរូប
រស ក្លិន សំឡេង និងសម្ផស្សដំបូង បញ្ជូនទិន្នន័យមកដល់ខួរក្បាលហើយខួរក្បាលនឹងតភ្ជាប់ពត៌មានទាំងអស់នេះ
បញ្ចូលជាមួយបទពិសោធដើមដែលធ្លាប់កើតមានឡើង ហើយយើងទើបដឹងពីស្ថានការណ៍
ឬរឿងរ៉ាវចំពោះមុខច្រើន ឬតិចបាន សុទ្ធតែអាចមានភាពយល់ច្រឡំបានទាំងអស់ ។
លោកវិជ្ជបណ្ឌិត អេមែន បានថ្លែងថា មធ្យោបាយដ៏ល្អបំផុត
យើងគួរសាកសួររកហេតុផលនៃស្ថានការណ៍ ឬរឿងរ៉ាវដែលទើបនឹងកើតឡើងថ្មីថ្មោង
ដើម្បីកត់ត្រាទុកជាទិន្នន័យក្នុងហេតុផលដ៏ត្រឹមត្រូវ ច្រើនជាងអារម្មណ៍
ទទួលដឹងឮក្នុងផ្លូវអវិជ្ជមាន។
២)
ជឿថា គំនិតរបស់យើងមានកម្លាំងពិសេស
ពេលយើងគិតម្ដងៗ
ខួរក្បាលនឹងបញ្ចេញសារធាតុគីមីម្យ៉ាងចេញមក ក្នុងជំពួកខ្លះក្នុងសៀវភៅ Making a Good Brain
Great បានសរសេរលើកឡើងថា
បើសិនគិតក្នុងផ្លូវវិជ្ជមានជារឿងមានក្ដីសុខ ជាក្ដីសង្ឃឹម ខួរក្បាលក៏នឹងបញ្ចេញសារៈធាតុគីមី
ដែលធ្វើឱ្យយើងមានអារម្មណ៍ល្អប្រសើរ និងប្រព័ន្ធធ្វើការងាររបស់ខួរក្បាល
ក៏នឹងមានប្រសិទ្ធភាព ផ្ទុយទៅវិញ បើសិនគិតក្នុងផ្លូវអវិជ្ជមានជារឿងខុសបំណង ខកចិត្ត
អស់សង្ឃឹម សោកសៅខូចចិត្ត ខួរក្បាលនឹងបញ្ចេញសារៈធាតុគីមី ដែលធ្វើឱ្យអារម្មណ៍យើងដុនដាប
យ៉ាប់យ៉ឺន និងប្រព័ន្ធធ្វើការងាររបស់ខួរក្បាល ក៏មានសភាពរខេករខាកធូរលុងទៅតាមនោះដែរ
។ ដូចនោះ សាកល្បងបញ្ជាចង្អុលទិសឱ្យខួរក្បាលមានសកម្មភាពចលនាទៅតាមកម្លាំងវិជ្ជមានល្អជាជាង!
៣)
ភ្លាមៗដែលមានគំនិតអវិជ្ជមាន សេចក្ដីសុខក៏អស់ទៅភ្លាមៗដែរ
មនុស្សមួយចំនួនត្រូវរងទុក្ខវេទនា
ជាមួយសម្ពាធក្រវល់ក្រវាយចិត្ត និងមានកង្វល់ព្រួយចិត្តយ៉ាងធ្ងន់ធ្ងរ។ ការកើតមានព្រឹត្តិកម្មរបៀបនេះឡើង
ព្រោះពួកគេឈឺចាប់ដោយអាការៈការគិតអវិជ្ជមានស្វ័យប្រវត្តិ (ANTs ឬ Automatic Negative
Thoughts) ។ មនុស្សមួយក្រុមនេះ ច្រើនតែតាំងចិត្ត
និងចងចាំនៅជាមួយនឹងជ្រុងផ្នែកខាងអវិជ្ជមាននៃហេតុការណ៍ ឬរឿងរ៉ាវដែលបានកើតឡើង
និងមានគំនិតបែបនេះ វានឹងស្រូបទាញយកកម្លាំងជីវិតចេញពីខួរក្បាលទៅ ។
បើសិនមានមនុស្សណាមានអាការៈបែបនេះ ត្រូវសេចក្ដីព្យាយាមនាំខ្លួនឯងឡើងពីរណ្ដៅភក់ជ្រាំខ្មៅងងឹតក្នុងចិត្ត
ដែលខ្លួនបានកកាយទុកកប់ខ្លួនឯង ដោយប្រើប្រាស់វិធីងាយគឺ ភ្លាមៗដែលមានអារម្មណ៍អវិជ្ជមានកើតឡើង
ក៏ប្រញាប់ប្រញាល់ទាញប៊ិកក្រដាសសរសេររឿងដែលមានក្នុងចិត្តឡើង។
អ្នកអាចរកឃើញគំនិតគ្មានហេតុផលយ៉ាងច្រើន ដែលកំពុងចោមរោមវាយសម្រុកចូលមកធ្វើបាបចិត្តខ្លួន
ក្រៅពីនេះក៏ប្រើគំនិតវិជ្ជមានចូលមកជំនួស
និងព្យាបាលរក្សាចិត្តដែលមានដំបៅនេះដោយខ្លួនឯង ។ លោកវិជ្ជបណ្ឌិតខាងលើនេះបាននិយាយថា “ចូរបំផ្លាញ ANTs ប្តូរខួរក្បាលខ្លួនអ្នកទៅចុះ!
៤)
សាកល្បងបោកបញ្ឆោតខ្លួនឯងលោមើលខ្លះ
ភ្លាមៗ
ដែលខួរក្បាលគិតក្នុងក្ដីមានសង្ឃឹម ស្ថានភាព ឬរឿងរ៉ាវអាចកើតឡើងពិតប្រាកដ
បើសិនខួរក្បាលគិតអវិជ្ជមាន ស្ថានភាពឬរឿងរ៉ាវក្នុងផ្នែកអវិជ្ជមានក៏ក្លាយជាការពិតដែរ។
ផ្ទុយមកវិញ បើសិនខួរក្បាលគិតតែខាងវិជ្ជមាន ស្ថានភាព ឬរឿងរ៉ាវក្នុងផ្នែកវិជ្ជមាននឹងកើតឡើង។
ច្រើនសតវត្សមកនេះ ដែលអ្នកចិត្តវិទ្យាដឹងរឿងនេះ ទើបនាំមកនូវក្ដីសង្ឃឹមក្នុងផ្នែកវិជ្ជមាន
មកប្រើព្យាបាលបំបាត់អាការៈឈឺចាប់ច្រើនមុខសញ្ញា ហើយកាលពី១៥០ឆ្នាំមុនកន្លងមកនេះ ក្នុងការព្យាបាលបំបាត់ឱ្យដល់អ្នកជំងឺ
ពេទ្យត្រូវធ្វើជាមួយគ្នាឯង និងជាមួយអ្នកជំងឺ ហើយបង្កើតបានជាគំនិតបោកបញ្ឆោតនេះឡើង។
គំនិតបោកបញ្ឆោតនេះ
គឺសាងភាពមានក្ដីសង្ឃឹម និងមានសង្ឃឹមឡើង ចន្លោះពេលដែលពេទ្យកំពុងព្យាបាលអ្នកជំងឺ
វិជ្ជបណ្ឌិត ទី.ហ្វិនដ៍ឡេយ៍ មកពីសហរដ្ឋអាមេរិច បានថ្លែងថា “ទាំងពិធីកម្ម
ជំនឿ និងភាពប្រឹងប្រែង សុទ្ធតែសាងកម្លាំងជីវិត” ។
ខាងវិជ្ជសាស្ត្របានរកឃើញថា ការសាងក្ដីសង្ឃឹម
និងការមានសង្ឃឹមគឺជាគ្រឿងជំនួយដ៏សំខាន់ ក្នុងការព្យាបាលអ្នកជំងឺឱ្យជាសះស្បើយ
មានកម្លាំងមួយភាគបួន ឬពីរភាគបីនៃការប្រើឱសថញៀនបំបាត់អាការៈឈឺចាប់ និងមានអ្នកជំងឺមួយភាគបីដែលកំពុងប្រើប្រាស់វា
។
ការគិតបោកបញ្ឆោតហើយបានផលនោះបាន
ព្រោះការគិតបោកបញ្ឆោតអាចផ្លាស់ប្ដូរបដិកិរិយា និងសារធាតុគីមីក្នុងរាងកាយ ពីតួអង្គអាក្រក់ក្លាយជាតួអង្គល្អបានពិតមែន
។ ពេលរាងកាយមានសភាពជាស្រួលបួលឡើងវិញ ប្រព័ន្ធការងាររបស់ខួរក្បាលក៏ប្រែប្រួលផ្លាស់ប្តូរទៅតាមនោះភ្លាមៗដែរ
។
៥) បញ្ជាខួរក្បាលសម្របនិស្ស័យដើម្បីឱ្យមានសង្ឃឹម
យើងប្រើខួរក្បាលផ្នែកខរ៍ថេកស៍ពេលត្រូវការដាក់ផែនការជីវិត
ដោយសារខួរក្បាលផ្នែកនេះ នឹងបំពេញមុខងារក្នុងការស្វែងរកទិន្នន័យ និងវិធីសាស្រ្ត
ដើម្បីឱ្យផែនការដែលព្រាងទុកបានសម្រេចមុនកាលកំណត់ ដូច្នោះការដាក់ទិសដៅក្នុងជីវិត
ហើយការសម្របផ្លាស់ប្ដូរនិស្ស័យទម្លាប់មួយនេះឱ្យបាន ទើបជារឿងធ្វើបានពិតមែន។
ពេលខួរក្បាលមានលំនឹកយ៉ាងណា ស្ថានភាពឬរឿងរ៉ាងទាំងឡាយនោះ ក៏កើតឡើងបាន ។
៦) លិខិតជីវិតខ្លួនឯង
លោកវិជ្ជបណ្ឌិតអេមែនបានណែនាំថា
បើសិនយើងសរសេររឿងដែលខ្លួនឯងត្រូវការ និងរឿងដែលខ្លួនឯងចង់ឱ្យកើតឡើងនៅលើក្រដាសរាល់ថ្ងៃ/សប្ដាហ៍
ភាពអស្ចារ្យក្នុងជីវិត វានឹងកើតឡើង ។ ដោយការសរសេរបែងចែកជារឿងសម្ព័ន្ធភាពរវាងខ្លួនឯង
និងមនុស្សនៅជិតខ្លួន ការងារ លុយកាក់ រួមទាំងរឿងតម្រូវការផ្នែកស៊ីជម្រៅ
ដូចជាអារម្មណ៍មនោចេតនា រាងកាយ ព្រមទាំងចិត្តសន្ដានផង។
៧) ជឿភាពមហស្ចារ្យជីវិត
រឿងដែលខ្ញុំត្រូវការ
និងរឿងដែលខ្ញុំកំពុងធ្វើឱ្យកើតឡើងសម្ព័ន្ធភាពគូស្នេហ៍ កូន ម្ដាយឪពុក មិត្តភ័ក្ដិ
ការងារ លុយកាក់ ខួរក្បាល រាងកាយ ការចាប់អារម្មណ៍ យកចិត្តទុកដាក់ ។
ពេលដែលគិតអាចកំណត់គុណភាពខួរក្បាលបាន ទើបគួរដល់ការគិតក្នុងរឿងល្អៗ បង្កបរិយាកាសរីករាយ
ស្រស់ស្រាយ ស្រស់បំព្រង តាមរបៀបលោកគ្រូសាទិតអ៊ិនថនណែនាំជារឿយៗថា ដើម្បីប្រព័ន្ធធ្វើការងាររបស់ខួរក្បាលល្អ
អាចឱ្យផលល្អចំពោះគុណភាពខួរក្បាលគ្រប់ពេល ៕
No comments:
Post a Comment