- វិប្បដិសារីប្រុសម្នាក់នេះ.. !
ទឹកដែលហូរទៅហើយ
វាមិនអាចវិលត្រឡប់ក្រោយវិញបាន ចំណែកអនុស្សាវរីយ៍ដែលដិតដាមកន្លងផុតទៅ ក៏មិនអាចបំភ្លេចចោលបាន។
ខ្ញុំនៅចាំបានថា
ខ្ញុំមានស្នេហាស្មោះត្រង់មួយនៅចំពោះមុខខ្ញុំ ប៉ុន្តែវាបានរលាយបាត់ទៅហើយ នៅពេលដែលវាបានបាត់បង់
ខ្ញុំពិតជាស្តាយស្រណោះខ្លាំងណាស់ តែវាហួសពេលអស់ រឿងនៅលើលោកយើងនេះ
ពិតជាពិបាកស្មានយល់ដល់ខ្លាំងណាស់ ។
បើព្រះជាម្ចាស់ពិតជាផ្តល់ឱកាសត្រឡប់ក្រោយវិញបាន
ខ្ញុំមិនឱ្យគេរបូតចេញពីខ្ញុំនោះទេ ហើយខ្ញុំនឹងប្រាប់ថា បងពិតជាស្រឡាញ់អូន បងពិតជាត្រូវការអូនខ្លាំងណាស់
ហើយបើសិនជាមានពេលវេលាលើក្ដីស្នេហ៍មួយនេះមែន អ្វីដែលក្ដីប្រាថ្នារបស់ខ្ញុំ គឺការរស់នៅជាមួយគេមួយលានឆ្នាំ
។
ពេលខ្លះការទ្រាំរស់នៅ
ជាមួយនិងការឈឺចាប់តាមផ្លូវអារម្មណ៍ ដោយការយល់ច្រឡំ
ឬប្រការណាមួយកំឡុងពេលដែលមានឱកាសនៅក្បែរកាយមនុស្សជាទីស្រឡាញ់ វាអាចនៅគ្រាន់បើជាងការបាត់បង់ក្តីស្រលាញ់ទាំងស្រុង
។
ព្រោះថាគ្រប់គ្រា
គ្រប់រូបភាពនៃអនុស្សាវរីយ៍របស់យើង វាមិនដែលសាបរលាបចេញពីការចងចាំមួយនេះឡើយ អនុស្សារវរីយ៍ទាំងនោះវាតែងតែចាប់ផ្ដិតនូវអ្វីដែលខ្លួនឯងបានទទួល
ចាប់តាំងពីពេលបាត់បង់គេទៅ ទោះបីជាពេលនេះមានជើងដប់ដៃម្ភៃយ៉ាងណា ក៏មិនអាចបង្វិលផែនដីឲ្យវិលថយក្រោយបានដែរ
។
គិតឲ្យដិតដល់មុននឹងសំរេចចិត្ត
កុំឲ្យស្នេហ៍ពិតសល់ត្រឹមតែជាក្ដីសុបិន ដូចប្អូនម្នាក់នេះ ៕
No comments:
Post a Comment