តើអ្នកនិងខ្ញុំខុសគ្នាត្រង់ណា? **ការពិត**
- អ្នកកើតនៅក្នុងមន្ទីរពេទ្យទំនើប
ខ្ញុំកើតនៅក្នុងផ្ទះធម្មតា
ពួកយើងសុទ្ធតែមានជីវិតបានដូចគ្នា។
- អ្នកទៅចូលរៀនសាលាឯកជន ដែលមានតម្លៃថ្លៃៗ
ហើយខ្ញុំទៅរៀនសាលារដ្ឋធម្មតា
ពួកយើងសុទ្ធតែបានបញ្ចប់ការសិក្សាដូចគ្នា។
- អ្នកភ្ញាក់មកនៅលើគ្រែល្អប្រណីត
ហើយខ្ញុំភ្ញាក់មកលើកម្រាលឥដ្ឋ
ពួកយើងសុទ្ធតែបានគេងឆ្អែតដូចគ្នា។
- សម្លៀកបំពាក់របស់អ្នកសុទ្ធតែមានតម្លៃថ្លៃ
របស់ខ្ញុំសុទ្ធតែធម្មតា
ហើយមានតម្លៃថោក
ពួកយើងសុទ្ធតែអាចបិទបាំងភាពអាក្រាតបានដូចគ្នា។
- អ្នកញុំាបាយជាមួយសាច់មាន់និងអាហារឆ្ងាញ់ៗ
ខ្ញុំបរិភោគអាហារសាមញ្ញធម្មតា
តែពួកយើងសុទ្ធតែធ្វើដើម្បីចម្អែតក្រពះដូចគ្នា។
- អ្នកជិះ Lexus, Range Rover, BMW ឬក៏ Audi,
ខ្ញុំប្រើមធ្យោបាយសាធារណៈ
តែពួកយើងសុទ្ធតែអាចទៅដល់គោលដៅផ្សេងៗ
ដែលយើងចង់ទៅបានដូចគ្នា។
- អ្នកប្រហែលជាកំពុងតែអានអត្ថបទមួយនេះនៅលើ Sony Xperia, Samsung
Galaxy Note8 , iPhone 6s+ 7s+ iPhone8
ហើយខ្ញុំសរសេរវាដោយទូរសព្ទបែកអេក្រង់របស់ខ្ញុំ
តែយើងនៅតែអាចមើលឃើញសារនេះដូចគ្នា។
- ឆាកជីវិតមិនមែនជាការប្រកួតប្រជែងនោះទេ ហើយវាមានវិធីច្រើនណាស់ ក្នុងការធ្វើរឿងអ្វីមួយឲ្យបានសម្រេច
មានផ្លូវជាច្រើនដែលអាចនាំយើងទៅកាន់គោលដៅតែមួយ។
គ្រាន់តែអ្នកជិតខាងរបស់អ្នករីកចម្រើនលឿនជាងអ្នក មិនមែនមានន័យថាអ្នកបរាជ័យនោះទេ។
- សុភមង្គលមិនមែនកើតចេញពីការមានអ្វីៗគ្រប់យ៉ាងនោះទេ
ប៉ុន្តែគឺការពេញចិត្តនូវអ្វីដែលអ្នកកំពុងតែមានរាល់ថ្ងៃ និងអ្វីដែលអ្នកមើលឃើញដោយខ្លួនអ្នកផ្ទាល់។
- សុភមង្គលមិនមែនការមាននូវអ្វីដែលអ្នកពេញចិត្តនោះទេ។
សុភមង្គលគឺការពេញចិត្តនូវអ្វីដែលអ្នកមាន៕
No comments:
Post a Comment