Sunday, November 5, 2017

ដំណាលរឿងព្រេងនិទានពីរោះៗ ជួយសាងឥរិយាបថដល់កូនៗ


ដំណាលរឿងព្រេងនិទានពីរោះៗ ជួយសាងឥរិយាបថដល់កូនៗ

ធ្វើយ៉ាងម៉េចឲ្យកូនៗរបស់អ្នកនឹងក្លាយជាក្មេងល្អដល់ថ្នាក់នេះ?
វាគ្មានអ្វីត្រូវពិបាកសោះឡើយ គ្រាន់តែអានរឿងនិទាននេះឲ្យកូនៗស្ដាប់ប៉ុណ្ណោះឯង         
មិនពិបាកពិតឬរឿងនិទានបញ្ចុះបញ្ចូល(បញ្ឆោត)ក្មេងៗ?

អ្នកជាអាណាព្យាល ដែលចូលចិត្តប្រើរឿងព្រេងនិទាន ជាឧបករណ៍ជំនួយដល់ការបញ្ចុះបញ្ចូល ក្មេងៗ ឬជួយលួងលោមចិត្តកូនៗ ឲ្យក្លាយជាក្មេងល្អគ្រប់ពេលដែរទេ ។ នេះក៏គង់នឹងឃើញយល់ស្របជាមួយសភាពនេះឯងថា ជារឿងពិត ដែលគ្មានអ្វីពិបាកអ្វីបន្តិចសោះ តើគិតនឹងបម្រុងធ្វើវាមែនដែរទេ? ហើយវាក៏មិនមែនគ្រាន់តែចេះប្រើនិទានឲ្យជាប្រយោជន៍តែម្យ៉ាងដែរ ប៉ុន្តែថែមទាំងចេះសម្រិតសម្រាំងប្រើនិទានក្នុងពេលដ៏សមស្របផងដែរ ជាពិសេសក្នុងពេលមុនចូលដេករបស់ពួកក្មេងៗ ។

ស្គាល់ចិត្តរបស់កូនសម្លាញ់មុនចូលគេង

ជាធម្មតាពេលកូនភ្ញាក់ឡើងពីដំណេក ចេតនារម្មណ៍នឹងធ្វើការងារដោយស្វ័យប្រវត្តិ ឆ្លងកាត់តាមរយៈការបានឮ បានស្ដាប់ បានជួប បានឃើញ បានធុំក្លិន បានភ្លក់រសជាតិ ដែលយើងហៅតាមគ្នាថា ប្រសាទសម្ផស្សៈទាំង ៥  ប៉ុន្តែពេលណាកូនលង់លក់ ចិត្តក្រោមលំនឹកនឹងចាប់ផ្ដើមធ្វើការភ្លាមៗ ដោយបានទទួលពេលបន្តពីចិត្តលំនឹក ហើយជាចិត្តធម្មតាទូទៅ ដែលយើងបានទទួលដឹងក្នុងជីវិតប្រចាំថ្ងៃនោះឯង ។ ក្រៅពីនេះក្នុងកំឡុងពេលមុនដេក និងជាកំឡុងពេលដែលរលកខួរក្បាលផ្សេងៗប្រតិបត្តិការងារ ដូចជា

រលកថេទតា កំឡុងពេលនេះចិត្តក្រោមសំនឹកចាប់ផ្ដើមនឹងបើក គួរបណ្ដុះដោយការនិយាយរឿងនិទានអប់រំកូនៗ ឲ្យមានទម្លាប់ មានឥរិយាបថល្អ ទាំងនិទានអ៊ីសប់ និទានជាតក និទានធម្មៈ និទានគុណធម៌ អប់រំអំពើល្អ សេចក្ដីព្យាយាម សេចក្ដីអត់ធន់ ភាពមានទឹកចិត្តចេះចែករំលែក ចេះជួយសង្គ្រោះ មានសាមគ្គីភាព មានចិត្តស្មោះត្រង់កាន់ពាក្យសច្ចៈ  ចេះសន្សសំចៃ មានច្បាប់ទម្លាប់ល្អ មានចិត្តសុភាពរាបសា មានចិត្តមុះមុតក្លាហាន និងមានកតញ្ញូតាចំពោះអ្នកមានព្រះគុណ។ល។ ជាដើម ។ ដូចជា រឿងអណ្ដើក ទន្សាយ រាជសីហ៍ និងកណ្ដុរ អ្នកស្រែនិងពស់វែក ស្តេចតោចៅបញ្ញា សត្វក្រពើរមិលគុណ សត្វឆ្កែនិងស្រមោល ទន្សាយភ្ញាក់ផ្លែព្នៅ ឆ្កែព្រៃនិងកូនចៀម ឬរឿងនិទានជាច្រើនទៀតក៏បាន ដែលអ្នកម្ដាយអាចរកអានបានឲ្យកូនស្ដាប់ ហើយបានជាគោលគំនិតល្អៗ នាំយកមកអប់រំកូនៗបាន ។

រលកដេលតា កំឡុងពេលនេះ ចិត្តក្រោមសំនឹករបស់កូននឹងបើកខ្លួនយ៉ាងពេញលេញ គួរដល់ការធ្វើឲ្យរឿងនិទាន ដែលកំពុងនិយាយ កំពុងអានមកបញ្ចប់ត្រង់និទានរឿងព្រេងនេះ អប់រំឲ្យកូនៗដឹងថា ក្មេងៗរាល់រូបត្រូវមានគុណធម៌ មានទឹកចិត្ត មានភាពស្មោះត្រង់ ឬគុណធម៌ផ្សេងៗច្រើនយ៉ាងទៀត ។

ព្រោះរឿងរ៉ាវដែលបានឮ បានស្ដាប់មុនចូលដេកដោយរឿងនិទានសព្វយ៉ាង ដែលបានស្វះស្វែងរកមកអានឲ្យកូនៗបានស្តាប់ ទើបចូលទៅសន្សំទុកនៅក្នុងចិត្តក្រោមសំនឹក ឬផ្នែកជ្រៅរបស់ចិត្តដែលបានសន្សំទុកនៅក្នុងចិត្តក្រោមសំនឹកនោះ ក៏ក្លាយជាកម្លាំងជំរុញចិត្ត មានឥទ្ធិពលចំពោះការផ្លាស់ប្ដូរអារម្មណ៍នឹកគិត ឥរិយាបថ ទង្វើ បុគ្គលិកលក្ខណៈនិស្ស័យរបស់កូនឲ្យល្អឡើង តាមរឿងនិទានទៅដោយមិនដឹងខ្លួន ។

គោលគំនិតដាស់តឿនចិត្ត

កូនៗរបស់អ្នកម្ដាយណា ដែលមានការសំដែងឥរិយាបថមិនល្អ មានទំនោរថា មានប្រព្រឹត្តិកម្មមិនសមរម្យ ដូចជា ច្រលើសបើសច្រឡោមខាម ធ្វើខ្លួនទំនើងអាក្រក់ មិនព្រមជួយធ្វើកិច្ចការងារផ្ទះគេចរៀនវេះសាលា ឬធ្វើអ្វីៗផ្ដេសផ្ដាស់ជាច្រើនទៀត ក៏ឲ្យប្រញាប់មកស្រាវជ្រាវរករឿងនិទានអប់រំចិត្តដែលផ្ដល់ជាគតិ ឬជ្រុងនៃគំនិតល្អៗ ឲ្យជាបន្ទាន់នៅមិនទាន់ហួសពេលមកអប់រំទូន្មានប្រៀនប្រដៅកូនទៅតាមដោយរលូន ព្រោះរឿងនិទានជាអង្គជំនួយដ៏សំខាន់ដែលលួងលោមចិត្តកូនៗឲ្យល្អឡើងបាន ដោយមិនចាំបាច់ត្រូវបង្គាប់ឲ្យធ្វើឡើយ ។

ថាតើមូលហេតុអ្វីបានជាកូនរបស់ខ្ញុំថ្នាក់ដល់ក្លាយជាក្មេងល្អយ៉ាងនេះ?
វាមិនមែនជារឿងពិបាកអ្វីឡើយត្រឹមតែប្រើរឿងនិទាន អាន និយាយឲ្យស្តាប់ប៉ុណ្ណោះ ។

ម្តាយណាដែលបានលះបង់សេចក្ដីព្យាយាម ក្នុងការនិយាយរឿងនិទាន ឬអានរឿងនិទានឲ្យកូនស្ដាប់ គង់នឹងដឹងចម្លើយបានក្នុងទីបំផុតថា ការបណ្ដុះចិត្តក្រោមសំនឹកមុនចូលដេកដោយរឿងនិទានពីរោះៗ មិនមែនជារឿងអីត្រូវពិបាកទេ ។ ព្រោះថាក្មេងៗ ក៏ចូលចិត្តស្ដាប់និទានជាជីវិតបេះដូងថ្លើមប្រមាត់ស្រាប់ទៅហើយ គ្រាន់តែស្វែងរកមើលនិទានណា ដែលអាចបញ្ជ្រាបគុណធម៌ ចរិយាធម៌ ការជួយស្ដារឥរិយាបថឲ្យល្អឡើងប៉ុណ្ណោះ  ដល់ពេលកូនធំឡើងក៏បានក្លាយជាមនុស្សល្អ ប្រកបដោយមានទំនុកចិត្ត ៕

ប្រែ.គោលគំនិតល្អដើម្បីជិវិត




No comments:

Post a Comment