រឿង សល់តែខ្លួន
និទានធម្មៈគតិអប់រំចិត្ត
រឿងសល់តែខ្លួន …
មានរឿងដំណាលថា ឈ្មួញប្រុសម្នាក់ បានជួលសត្វលាដើម្បីដឹកឥវ៉ាន់ទៅលក់ស្រុកក្រៅ
ខណៈដែលធ្វើដំណើរយ៉ាងវែងឆ្ងាយកណ្ដាលថ្ងៃត្រង់ ដែលមានកំដៅថ្ងៃខ្លាំង គេនិងម្ចាស់សត្វលាដែលរួមដំណើរជាមួយគ្នា
ទើបឈប់សត្វលា រួចក៏អាស្រ័យស្រមោលសត្វលានោះជាទីបាំងកំដៅថ្ងៃ ។ មួយសន្ទុះ អ្នកជួលសត្វលាក៏និយាយថា
“លោកគ្មានសិទ្ធិដែលនឹងអាស្រ័យម្លប់ស្រមោលសត្វលាមួយក្បាលនេះទេ
ព្រោះយើងបានជួលមកបង់លុយទៅឲ្យលោកអស់ហើយ ចូរចេញទៅ យើងនឹងបាំងស្រមោលសត្វលានេះតែម្នាក់ឯង”
។ ចំណែកខាងម្ចាស់សត្វលាក៏ប្រកែកឡើងថា “លោកជួលតែសត្វលាទេ
មិនបានជួលស្រមោលរបស់សត្វលាទេ បើសិនជួលទាំងអស់ ទាំងខ្លួន ទាំងស្រមោល
តម្លៃជួលនឹងត្រូវឡើងខ្ពស់ជាងនេះ ។ ដូចនោះ ស្រមោលរបស់សត្វលានៅជារបស់យើង លោកទៅវិញទេ
ដែលត្រូវចេញទៅឲ្យផុត” ។
ទាំងពីភាគីប្រកែកគ្នាកាន់តែខ្លាំងឡើងៗ ចុងក្រោយក៏វាយតប់គ្នា ។ សត្វលាដែលឈរក្នុងទីនោះក៏ភ្ញាក់ផ្អើលពីការវាយតប់គ្នារបស់ពួកគេ
វាទើបបោលរត់គេច ចោលទាំងមនុស្ស និងរបស់ទុកឲ្យនៅកណ្ដាលហាលថ្ងៃនោះទៅ ។
និទានធម្មៈគតិអប់រំចិត្ត
ក្នុងរឿងនេះអប់រំថា មនុស្សដែលឃើញពីខ្លួនឯង (អាត្មានិយម) ដល់ទីបំផុតអាចនៅសល់តែខ្លួនបាន
ដូចពាក្យថា៖
បរិវារមកព្រោះទឹកចិត្តមាន
បរិវារគេចព្រោះទឹកចិត្តធ្លាក់
បរិវារអស់ព្រោះទឹកចិត្តស្ងួត
។
ក្នុងភាពជាក់ស្ដែង ទោះបីជាបរិវារនៅមិនទាន់គេច
និងនៅមិនទាន់អស់ទៅភ្លាមៗ ប៉ុន្តែរឿងដែលគេច និងអស់ទៅមុនអ្វីទាំងអស់នោះគឺ
អារម្មណ៍ដែលល្អចំពោះគ្នានិងគ្នា ព្រោះការសង្គ្រោះចេះចែករំលែក ដែលជាប្រភពដ៏សំខាន់
នៃការចង់គួចផ្លូវចិត្ត ដូចពាក្យឱវាទ ដែលព្រះពុទ្ធបរមគ្រូជាម្ចាស់
ទ្រង់ត្រាស់សំដែងថា “បុគ្គលអ្នកឲ្យ រមែងជាទីស្រឡាញ់ បុគ្គលអ្នកឲ្យ រមែងចងមេត្រីភាពបាន
ហើយក្នុងផ្លូវប្រតិបត្តិនោះ វត្ថុដែលត្រូវឲ្យខ្លះ ក៏មិនចាំបាច់បង់ខាតទុនអ្វីឡើយ
ដូចជា ឲ្យឱកាស ឲ្យកម្លាំងកាយ កម្លាំងចិត្ត និងឲ្យពាក្យប្រឹក្សាយោបល់ ជាដើម
ប៉ុន្តែផលដែលបានមកវិញហួសពីតម្លៃនោះទៅទៀត ។
ការមិនចេះសង្គ្រោះគ្នា
មិនចេះចែករំលែកគ្នា ទោះបីមិនដល់ថ្នាក់ធ្វើឲ្យមនុស្សនៅក្បែរខ្លួនវាយដំគ្នា ប៉ុន្តែពេលមានកិច្ចធុរៈដែលខ្លួនត្រូវសុំពឹងពររកមនុស្សដទៃៗ
ខ្លួននៅមានអារម្មណ៍ក្រែងរអាចិត្តខ្លះ ដែលខ្លួនត្រូវសំពះរកក៏ចាំគេចមុខ ឬមិនអ៊ីចឹងទេ
ក៏បង្ខំចិត្តធ្វើ ក្នុងខណៈដែលបុគ្គលច្រើនតែប្រកបដោយទឹកចិត្តនោះ ត្រឹមតែដឹងថា
មានកិច្ចធុរៈរបស់អ្នកដទៃក៏ពេញចិត្តមុននឹងសគេហាមាត់សុំផង
ឱកាសដែលនឹងធ្លាក់ខ្លួនដុនដាបថ្នាក់សល់តែខ្លួន រមែងមិនកើតឡើងបានងាយៗឡើយ ៕
No comments:
Post a Comment