Monday, November 6, 2017

កម្លាំងបណ្ដាលចិត្តមានជានិរន្តរ៍


កម្លាំងបណ្ដាលចិត្តមានជានិរន្តរ៍

ក្នុងគ្រាមួយនោះ មានក្មេងស្រីម្នាក់មានមុខមាត់មិនសូវស្អាត ជាកូនអ្នកលក់របស់របរក្នុងទីក្រុងតូចមួយ ។ នៅថ្ងៃមួយ មានក្បូនដង្ហែរបស់ព្រះរាជាប្រចាំព្រះនគរឆ្លងកាត់ភូមិដ្ឋាននោះ បានប្រាកដលេចមុខឡើងរបស់ក្មេងប្រុសម្នាក់ កំពុងដើរចុះមកពីលើក្បួនរទេះសេះ មានមុខមាត់គួរឲ្យស្រឡាញ់ជាប់ចិត្ត មើលទៅដូចជាព្រះរាជបុត្ត ក្នុងទេវកថាអ៊ីចឹង គេនោះគឺជាព្រះរាជបុត្រា ។ ក្មេងស្រីនោះបានឃើញហើយ ក៏កើតសេចក្ដីប្រតិព័ទ្ធធ្លាក់ចូលទៅក្នុងសេចក្ដីស្រឡាញ់ពេញចិត្ត និងបានត្រឹមតែលួចចាំមើល ព្រះរាជបុត្រាពីកំផែងផ្លូវដើរ ដោយក្រសែភ្នែកដែលមានសេចក្ដីសុខបំផុត ។ ព្រះរាជបុត្រានោះយាងដើរតម្រង់មករកខាងក្មេងស្រីនោះ ។

ព្រះរាជបុត្រាភ្លើទៅឃើញក្មេងស្រីម្នាក់នោះ  ក្មេងស្រីដែលមានមុខមាត់ស្រមេមស្រមាម តក់ស្លុត និងភិតភ័យយ៉ាងខ្លាំង បេះដូងលោតឌុកដាក់ៗឡើង ។ ព្រះរាជបុត្រាបញ្ចេញស្នាមញញឹមមកដាក់នាង ព្រមជាមួយនិងយាងចេញទៅ។ ក្មេងស្រីអ្នកភូមិដូចជារូបនាងដឹងខ្លួនច្បាស់ណាស់ថា វាហួសពីសមត្ថភាពដែលអាចឈោងដល់ និងមិនមានថ្ងៃក្លាយជាការពិតទេ ដែលព្រះរាជបុត្តនឹងងាកបែរមកចាប់អារម្មណ៍ខ្លួន ។ នាងបានត្រឹមតែស្នាមញញឹមពីព្រះអង្គប៉ុណ្ណោះ ក៏មានសេចក្ដីសុខណាស់ទៅហើយ ។ 
ចាប់ពីថ្ងៃនោះមក ព្រោះតែស្នាមញញឹមនោះ គឺជាកម្លាំងជំរុញចិត្ត និងកម្លាំងចិត្ត ដែលធ្វើឲ្យក្មេងស្រីអ្នកភូមិម្នាក់នោះ ប្រើជីវិតដោយក្ដីស្រឡាញ់ និងមានកម្លាំងចិត្តពីស្នាមញញឹមរបស់ព្រះអង្គរាល់លើក ពេលដែលនាងនឹកឃើញវាឡើងម្ដងៗ ហើយនាងគិតដល់ព្រះអង្គ នាងមានសេចក្ដីសុខរាល់ពេល រហូតដល់នាងធំពេញរូបពេញរាងឡើង និងទទួលបានភាពជោគជ័យក្នុងជីវិត ទាំងដែលព្រះអង្គនោះក៏នៅមិនធ្លាប់ដឹងថា ព្រះអង្គគឺជាកម្លាំងបណ្ដាលចិត្ត និងមានថាមពលខ្លាំងក្រៃលែងនៃក្មេងស្រីខ្លួនតូចម្នាក់នេះទេ ។

ទោះបីជាចាំក្មេងស្រីម្នាក់នេះមិនបានក្ដី នាងគឺជាវត្ថុតូចតាចនៅក្នុងលោកមួយនេះ ដែលចាំមើលព្រះអង្គ និងស្រឡាញ់ជឿជាក់ទៅលើខ្លួនរបស់ព្រះអង្គ ទុកឲ្យព្រះអង្គនឹងងាកបែរព្រះភ័ក្ត្រមកចាប់អារម្មណ៍មើលក្មេងស្រីម្នាក់នេះគ្មានថ្ងៃឡើយ ។ នៅថ្ងៃមួយ វាជាសំណាងរបស់នាង ដែលនាងបានជួបជាមួយមនុស្សដែលនាងស្រឡាញ់ ចូលចិត្ត និងបានស្នាមញញឹមនោះមក ។

សូម្បីតែព្រះអង្គនឹងមិនបានទទួលដឹង ឬសូម្បីតែចាំនាងបានត្រឹមនោះក្ដី ក៏ធ្វើឲ្យក្មេងស្រីអ្នកភូមិធម្មតាៗម្នាក់នេះ ដូចជារូបនាងមានសេចក្ដីសុខ និងមានកម្លាំងចិត្ត ព្រោះព្រះអង្គដូចជាកម្លាំងបណ្ដាលចិត្តរបស់នាងឲ្យដើរបន្តទៅមុខ និងស្នាមញញឹមនោះ ក៏នៅតែរក្សាទុកក្នុងដបឡូ ដែលនាងរក្សាវាទុក និងគង់នៅបែបនោះរហូតជានិរន្តរ៍

សូមឲ្យមនុស្សគ្រប់រូប ប្រើកម្លាំងបណ្ដាលចិត្ត និងកម្លាំងចិត្តរបស់ខ្លួនម្នាក់ៗ ដែលមានចំពោះជីវិតក្នុងលោកដ៏កាចសាហាវនេះផង ។ បើសិនយើងមានកម្លាំងសទ្ធាជឿជាក់ថា ជីវិតយើងនឹងមិនមានថ្ងៃងងឹតសូន្យសុងទៅរហូតទេ ដល់ថ្ងៃមួយយើងនឹងបានជួបនឹងពន្លឺថ្ងៃយ៉ាងពិតប្រាកដ ។ ចេញពីរឿងនេះ សូមឲ្យបានជាកម្លាំងចិត្តគ្រប់ៗគ្នាណ៎ា ៕

https://www.facebook.com/pung.wow
http://www.youtube.com/watch?v=ODsnuVCu1VY

No comments:

Post a Comment