Friday, November 3, 2017

ក្នុងពេលខូចចិត្ត...អស់សង្ឃឹម.. តើគិតយ៉ាងម៉េចទើបមានចិត្តស៊ូឡើងវិញ?


ក្នុងពេលខូចចិត្ត...អស់សង្ឃឹម.. តើគិតយ៉ាងម៉េចទើបមានចិត្តស៊ូឡើងវិញ?

ក្នុងរយៈកាលកន្លងមកនៃជីវិតនេះ..
មានមនុស្សច្រើនណាស់ មុខជាបានឆ្លងកាត់មេរៀននៃជីវិតសឹងតែរាប់ភ្លេច..
ទាំងមេរៀននៃការខកបំណងប្រាថ្នា..
ទាំងមេរៀននៃភាពអស់សង្ឃឹម.. បរាជ័យ
នៃការសិក្សា ការងារ បេះដូង និងគ្រួសារក្នុងជីវិត..
ព្រមទាំងមេរៀននៃភាពជោគជ័យ...
សឹងតែមួយជីវិតមនុស្សម្នាក់ៗឆ្លងកាត់គ្រប់រសជាតិ ។

មិនថានឹងជាមេរៀនអ្វីក៏ដោយ...
ពេលយើងកើតមានភាពខកចិត្ត.. អស់សង្ឃឹម.. ក្នុងជីវិត..
យើងត្រូវព្យាយាមសម្របសម្រួលចិត្ត.. ដាក់ចិត្តឲ្យត្រូវ..
ដោយវិធីសាស្ត្រគិតនឹងផ្លាស់ប្ដូរ.. ជីវិតរបស់យើង..
ឲ្យមានកម្លាំងចិត្ត... ស៊ូតទៅមុខទៀត..
កុំអាលស្រែកប្រាប់ខ្លួនឯងថា ខ្លួនបរាជ័យ ស្ដារឡើងវិញមិនបាន
ឲ្យសោះ កុំអាលបន្ទុចបង្អាក់កម្លាំងចិត្តរបស់ខ្លួនឯង
គ្រាន់តែកម្លាំងជោគជតាកម្មមិនទាន់អំណោយផលនោះ ។

គោលគំនិតល្អដើម្បីជីវិតសូមណែនាំ ៤ វិធីគិត
ក្នុងការសាងកម្លាំងចិត្តឲ្យស៊ូឡើងវិញគឺ៖

វិធីទី១ គិតផ្ទុយជាមួយអារម្មណ៍ក្នុងខណៈនោះ ដូចជា
            បើកើតទុក្ខ ក៏គិតសាងក្ដីសុខ
            បើពិបាក ក៏គិតតាមរបៀបងាយៗ
            បើកើតមានបញ្ហា ក៏ឲ្យគិតមានដំណោះស្រាយ ។

វិធីទី២ គិតតាមរបៀបសាងកម្លាំងចិត្ត ដូចជា
            លួងលោមចិត្តខ្លួនឯង... រាល់ពេលដែលកើតមានភាពអស់សង្ឃឹម..ខកចិត្ត
            ប្រាប់ខ្លួនឯងជានិច្ចថា... យើងត្រូវធ្វើបាន..យើងត្រូវធ្វើបានយ៉ាងពិតប្រាកដ
            ទន្ទេញទុកជាប់ក្នុងចិត្តថា.. មិនមាន..មិនបាន..មិននឿយ..
            មិនកើតទុក្ខ…  មិនអស់សង្ឃឹម… មិនគេច… និងមិនមានបញ្ហា...។

វិធីទី៣ គិតបែបមានគោលដៅក្នុងជីវិតដែលមានពិតប្រាកដ ច្បាស់លាស់ ដូចជា
            បើមិនទាន់បានជោគជ័យ
            ក៏មិនលះបង់ មិនទុកចោល  និងខិតខំព្យាយាម
            នឹងស៊ូបន្តរហូតទាល់តែបានសម្រេច
            សូម្បីតែសល់នៅវិនាទីចុងក្រោយនៃខ្យល់ដង្ហើមក៏ដោយ ។

វិធីគិតទី៤ គិតឲ្យធំមិនត្រូវគិតតូចទេ ដូចជា
            មើលបញ្ហាឲ្យធ្លាយ.. ដោះស្រាយបញ្ហាឲ្យកើត
            គិតការធំ.. ប្រើមនុស្សឲ្យបាន.. យល់ដឹងតាមសភាវៈពិត
            មានឆន្ទៈផ្សះផ្សារគ្នា.. ចេះរក្សាទឹកចិត្ត.. សាងសម្ព័ន្ធភាពល្អៗឲ្យបានច្រើន..
            កុំភ្លេចថា.. "កាន់តែខ្ពស់កាន់តែរងា".. ឬ “ក្ដោងកាន់តែធំត្រូវខ្យល់កាន់តែខ្លាំង”…
            ត្រូវគិតល្អ.. ធ្វើល្អ.. និយាយល្អ.. គ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ។

ដូចនេះ
បើសិនជាអស់សង្ឃឹម.. អស់បំណងប្រាថ្នាក្នុងជីវិត..
ចូរព្យាយាមគិតឲ្យចិត្តមានកម្លាំងស៊ូ..
កុំជឿថា.. យើងធ្វើមិនបាន.. បើសិនជាយើងមិនបានចាប់ផ្ដើមធ្វើ..
កុំខកចិត្ត.. ដរាបណាយើងមិនទាន់បានព្យាយាមធ្វើ..
កុំអស់សង្ឃឹម.. ដរាបណាយើងនៅមានកម្លាំងចិត្តស៊ូ..
កុំព្រមចុះចាញ់.. ដរាបណាចិត្តយើងនៅមានសង្ឃឹម
ចូរកុំបំផ្លាញក្ដីសង្ឃឹម.. គ្រាន់តែសារហេតុ..
ការមើលងាយមើលថោកខ្លួនឯងថា.. "ធ្វើមិនបាន".. ឲ្យសោះណា៎ា ៕

ប្រែ.គោលគំនិតល្អដើម្បីជីវិត





No comments:

Post a Comment