និទានសាងកម្លាំងចិត្ត រឿងលោកតានិងអ្នកសុំទាន
នៅឯវត្តមួយ
ថ្ងៃនេះមានបុរសពិការដៃម្ខាង
ធ្វើដំណើរត្រាច់ចរមកដើម្បីសុំអាហារ
ហើយបានជួបជាមួយលោកតាមួយអង្គ
លោកជាព្រះគ្រូចៅអធិការវត្ត
។
ពេលបុរសពិការដៃម្ខាងហាមាត់សុំទាន
លោកតាបែរជាចង្អុលទៅឯគំនរឥដ្ឋឯមុខរោងភត្ដិ
ហើយប្រាប់ដល់អ្នកសុំទានដៃម្ខាងនោះថា
“ញោមជួយជញ្ជូនឥដ្ឋមួយគំនរនេះ
ទៅទុកឯក្រោយរោងភត្តិឲ្យអាត្មាបន្ដិច” ។
បុរសសុំទានពិការដៃម្ខាង
បានឮដូចនោះក៏មិនជាពេញចិត្តប៉ុន្មានទេ
ដោយនិយាយថា
“កូណាសល់តែដៃម្ខាង តើនឹងជញ្ជូនឥដ្ឋទាំងនេះបានយ៉ាងម៉េចកើត?
កូណាមកសុំអាហារ
បើលោកតាមិនចង់ឲ្យទាន ក៏មិនអីដែរ
ខ្ញុំកូណាទៅសុំកន្លែងផ្សេងទៀតក៏បាន” ។
លោកគ្រូចៅអធិការវត្តនោះ មិនមានថេរដីកាអ្វី
គ្រាន់តែនិមន្តទៅលើកដុំឥដ្ឋដោយប្រើតែដៃម្ខាង
បន្ទាប់ពីនោះ
លោកក៏មានថេរដីកាមានសំឡេងយ៉ាងស្មើថា
“
កិច្ចការប្រភេទនេះ ទោះជាមានដៃម្ខាងក៏អាចធ្វើបានដែរ” ។
បុរសសុំទានដៃម្ខាង
ដោយមានអាការៈស្រេកឃ្លាន
និងត្រូវការអាហារទើបធ្វើតាមលោកប្រាប់
ដោយខ្លួនជញ្ជូនដុំឥដ្ឋទៅទុកឯក្រោយរោងភត្តិ
ម្ដងដុំៗ
ប្រើពេលមួយសន្ទុះធំ
ទើបជញ្ជូនដុំឥដ្ឋទាំងនោះអស់
បន្ទាប់ពីនោះ
លោកតា ទើបប្រគល់ប្រាក់តម្លៃតបស្នង
ឲ្យដល់បុរសសុំទានពិការដៃម្ខាងម្នាក់នោះ
។
បុរសសុំទានម្នាក់នោះនឹកស្មានមិនដល់សោះថា
នឹងបានប្រាក់
ទើបត្រេកអរខ្លាំងណាស់ ហើយនិយាយពាក្យថា
“អរព្រះគុណ អរព្រះគុណ” មិនដាច់ពីមាត់ ។
លោកតាមួយអង្គនោះ
ទើបមានថេរដីកាតបថា
“
មិនចាំបាច់អរគុណអាត្មាទេ
ព្រោះប្រាក់នេះជាតម្លៃពីកម្លាំងញើសឈាមរបស់ញោមខ្លួនឯង” ។
បុរសសុំទានមានអារម្មណ៍ត្រេកអរខ្លាំងណាស់
ដែលបានប្រាក់ពីកម្លាំងញើសឈាមរបស់ខ្លួនឯង
ទើបនិយាយដោយអារម្មណ៍ដឹងគុណថា
ខ្ញុំកូណានឹងចងចាំនៅថ្ងៃនេះទុក” ។
បន្ទាប់ពីនោះមក
ក៏បង្អោនខ្លួនគោរពថ្វាយបង្គំលោក
ដោយការដឹងគុណបុណ្យបំណាច់មុនលាលោកចេញទៅ
។
កន្លងផុតទៅបានជាច្រើនថ្ងៃ
មានមនុស្សសុំទានម្នាក់ទៀត
ធ្វើដំណើរមកសុំទាននៅឯវត្តនេះ
។
លោកតាអង្គនេះ
ក៏នាំអ្នកសុំទានម្នាក់នោះដើរមកខាងក្រោយរោងភត្តិ
ហើយចង្អុលទៅឯគំនរឥដ្ឋ
រួចមានថេរដីកាថា
“ញោមជួយជញ្ជូនឥដ្ឋមួយគំនរនេះទៅដាក់ឯមុខរោងភត្តិឲ្យអាត្មាបន្តិច” ។
ប៉ុន្តែអ្នកសុំទានដែលមានដៃជើងគ្រប់គ្រាន់ម្នាក់នេះ
ត្រឡប់ជាមិនចាប់អារម្មណ៍យកចិត្តទុកដាក់ពាក្យរបស់លោក
បានតែងាកក្រោយបែរកាយដើរចាកចេញទៅភ្លាម
បែបមិនសូវពេញចិត្តនឹងលោក
។
បណ្ដាលពួកភិក្ខុសាមណេរគង់នៅក្នុងវត្តនោះ
ទើបនិយាយសួរលោកគ្រូចៅអធិការវត្តអង្គនោះថា
“កាលមុនលោកគ្រូ ឲ្យអ្នកសុំទានទៅជញ្ជូនដុំឥដ្ឋមកទុកក្រោយរោងភត្តិ
ចុះហេតុអ្វីថ្ងៃនេះ
ត្រឡប់ជាគិត នឹងឲ្យអ្នកសុំទានម្នាក់ទៀត
ជញ្ជូនដុំឥដ្ឋទៅដាក់មុខរោងភត្តិវិញ
។ តាមពិតទៅ
តើលោកគ្រូចង់ឲ្យយកដុំឥដ្ឋទាំងនេះទៅទុកត្រង់ណាឲ្យប្រាកដទៅ?”
លោកគ្រូចៅអធិការវត្តឆ្លើយតបជាមួយសិស្សគណយ៉ាងខ្លីថា
“ឥដ្ឋទុកមុខរោងភត្តិឬក្រោយរោងភត្តិ សុទ្ធតែមិនខុសគ្នា
ទុកជានឹងជញ្ជូន
ឬមិនជញ្ជូនក៏មិនឃើញខុសគ្នាដែរ
បើខុសគ្នាវិញ
សម្រាប់អ្នកសុំទានទាំងនោះ ។
ពេលវេលាចេះតែកន្លងផុតទៅជាច្រើនឆ្នាំ
ថ្ងៃមួយបានប្រាកដឡើងមនុស្សម្នាក់
មានឥរិយាបថថ្លៃថ្នូរ
ធ្វើដំណើរចូលមកក្នុងវត្តនោះ
បុរសម្នាក់នោះគឺជាមនុស្សមានដៃម្ខាង ។
ការពិត
គឺជាអ្នកសុំទានកាលពីប៉ុន្មានឆ្នាំមុន
ហើយរាប់តាំងតែពីគេបានជួបជាមួយលោកតាក្នុងគ្រានោះ
គេបានស្គាល់ពីតម្លៃក្នុងខ្លួនឯង
បន្ទាប់ចេញពីវត្តនេះទៅ
គាត់បានរកមុខរបរធ្វើទៅតាមសម្មាអាជីវៈ
ដែលមានសភាពសក្ដិសមជាមួយរាងកាយរបស់ខ្លួន
រហូតដល់ទីបំផុតគាត់បានជួបប្រសព្វជាមួយភាពជោគជ័យក្នុងជីវិត
សាងឋានៈជីវភាពដល់មានបានដូចពេលនេះ
។
ចំណែកឯអ្នកសុំទានម្នាក់ទៀតនោះ
ប្រហែលជានៅដើរសុំទានគេជារឿយៗ
ព្រោះថា
វាគ្មានគំនិត ឥតកំណើត
បានត្រឹមតែដើរសុំទានគេប៉ុណ្ណោះឯង
។
រឿងនេះផ្ដល់ជ្រុងមួយនៃគំនិតថា
ភាពជឿជាក់លើខ្លួនឯង
ស្គាល់ពីគុណតម្លៃក្នុងខ្លួនឯង
និងអូសទាញខ្លួនឯងចេញពីភាពអស់សង្ឃឹមបាន
គឺជាគុណសម្បត្តិគ្រឹះដ៏សំខាន់ខ្លាំងណាស់
ក្នុងភាពជាមនុស្សនេះ ៕
ស.ព្រះមហាសុរិន្ទ្រ
ប្រែ.គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment