រឿងល្អៗទាំងនេះនឹងកើតឡើង នៅពេលអ្នកមានការជឿជាក់លើខ្លួនឯង
ដរាបណា
អ្នកជឿជាក់លើខ្លួនឯង អ្នកនឹងដឹងអំពីវិធីក្នុងការរស់នៅ
រឿងល្អៗទាំងនេះនឹងកើតឡើង
នៅពេលអ្នកមានការជឿជាក់លើខ្លួនឯង!
មុននឹងចាប់ផ្ដើមធ្វើរឿងអ្វីក៏ដោយ
ត្រូវមានជំនឿជាក់លើខ្លួនឯងជាមុនសិន
ព្រោះបើមិនដូច្នោះទេ
អ្នកនឹងមិនងាយនឹងសម្រេចនោះឡើយ។
មនុស្សដែលខ្វះជំនឿចិត្តលើខ្លួនឯង
គឺប្រៀបបាននឹងរាងកាយ
ដែលគ្មានវិញ្ញាណអ៊ីចឹង។
ដូច្នេះហើយ
ទោះបីជាមានបញ្ហាអ្វីក៏ដោយ
ត្រូវតែសាងទំនុកចិត្តលើខ្លួនឯងឲ្យបាន។
ខាងក្រោមនេះ
គឺជារឿងល្អៗដែលនឹងកើតឡើង
នៅពេលអ្នកមានភាពជឿជាក់លើខ្លួនឯង៖
១)
ជម្នះភាពភ័យខ្លាច៖ រាល់ពេលដែលអ្នកគ្មានភាពជឿជាក់លើខ្លួនឯង
មានន័យថា
អ្នកកំពុងមានការបារម្ភ និង មានការភ័យខ្លាចខ្លាំងក្នុងការធ្វើអ្វីផ្សេងៗ
ជាហេតុនាំឲ្យធ្វើអ្វីក៏មិនកើត
និង មិនងាយបានសម្រេចឡើយ ។
ដូច្នេះបើអ្នកជឿជាក់លើខ្លួនឯងហើយ
នោះទោះបីជាមានការលំបាកប៉ុណ្ណាក៏ដោយ
ក៏អ្នកមិនអនុញ្ញាតឲ្យភាពភ័យខ្លាចបំផ្លាញក្ដីស្រមៃរបស់អ្នកបានដែរ
។
២)
មិនខ្លាចការរិះគន់របស់អ្នកដទៃ៖ ជាធម្មតា មនុស្សតែងតែមានគំនិតផ្សេងពីគ្នា
ដូច្នេះហើយនៅពេលអ្នកធ្វើអ្វីមួយ
មនុស្សមួយចំនួនក៏ចាប់ផ្ដើមរិះគន់ ។
ក្នុងស្ថានភាពនេះ
បើអ្នកគ្មានជំនឿជាក់លើខ្លួនឯងទេ
នោះអ្នកនឹងឈប់ធ្វើអ្វីដែលអ្នកចង់
ហើយបែរជាទៅធ្វើតាមគំនិតរបស់អ្នកទាំងនោះវិញ
ដែលប្រការនេះធ្វើឲ្យអ្នកគ្មានផ្លូវសម្រេចជោគជ័យបានឡើយ
។
ប៉ុន្តែបើអ្នកជឿជាក់លើខ្លួនឯងវិញ
ទោះបីជាមានគេនិយាយ ឬគិតបែបណាក៏ដោយ
អ្នកនៅតែអាចដើរឆ្ពោះទៅកាន់អ្វីដែលចង់បាន
ហើយនៅទីបំផុតជ័យជំនះនឹងធ្លាក់ទៅលើអ្នក
។
៣)
មានពេលគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការអ្វីមួយ៖
បើអ្នកជឿជាក់លើខ្លួនឯងហើយ
នោះអ្នកនឹងដើរសំដៅទៅការងារនោះតែម្ដង
ដោយមិនខ្ជះខ្ជាយពេលវេលាស្ដាប់ការរិះគន់
ឬមតិមិនល្អរបស់អ្នកដទៃនោះឡើយ
។ ពេលវេលាគឺមានតម្លៃខ្លាំងណាស់
ដូច្នេះហើយនៅពេលយើងចេះក្ដោបក្ដាប់ពេលវេលា
នោះឱកាសសម្រេចជោគជ័យក៏មានច្រើនដែរ
។
៤)
ក្លាយជាបុគ្គលលេចធ្លោ៖ មនុស្សដែលមានជំនឿជាក់លើខ្លួនឯង
តែងតែទទួលបានការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនជានិច្ច
ព្រោះអ្វីដែលពួកគេធ្វើគឺធ្វើជាមួយនឹងទំនុកចិត្តដែលអ្នកដទៃងាយនឹងមើលដឹង
៕
No comments:
Post a Comment