រឿងស្ដាប់ហើយមិនខឹង
ធម្មៈអប់រំចិត្ត
រឿងស្ដាប់ហើយមិនខឹង… ពាក្យសម្ដីសាងសុខ
និងសាងទុក្ខឲ្យដល់មនុស្សបានយ៉ាងងាយបំផុត ក្នុងសុត្ដន្តបិដក គម្ពីរមជ្ឈិមនិកាយ
មូលបណ្ណាសក ទើបអប់រំវិធីស្ដាប់របស់អ្នកដទៃ
ដើម្បីមិនឲ្យកើតក្ដីទុក្ខមួហ្មងចិត្តទុកថា ពាក្យពេចន៍ដែលអ្នកដទៃនិយាយជាមួយយើងនោះ
មាន ៥ លក្ខណៈគឺ៖
១. និយាយត្រូវកាលខ្លះ មិនត្រូវកាលខ្លះ
២. និយាយរឿងពិតខ្លះ មិនពិតខ្លះ
៣. និយាយពាក្យផ្អែមពីរោះខ្លះ
និយាយពាក្យគ្រោតគ្រាតខ្លះ
៤. និយាយរឿងមានសារៈខ្លះ មិនមានសារៈខ្លះ
និង
៥. និយាយប្រកបដោយមេត្តាចិត្តខ្លះ
និយាយដោយទោសចិត្តខ្លះ ។
កាលបើមានគេកំពុងនិយាយពោលពាក្យខាងលើ
ក៏គប្បីតាំងចិត្តឲ្យមាំថា ចិត្តរបស់យើងមិនប្រែប្រួល មិនក្លែងវាចាអាក្រក់អសុរោះតបត យើងនឹងជួយណែនាំរឿងដែលមានប្រយោជន៍ដល់គេ
តាមដែលអាចធ្វើទៅបាន និងមានក្ដីមេត្តាអាណិតអាសូរចំពោះគេ មិនខឹងក្រោធតបតគេ
យើងមានបំណងល្អចង់ឲ្យគេបានក្ដីសុខ មិនព្យាបាទច្រណែនឈ្នានីសគេឡើយ ។
ព្រោះយើងមិនអាចបង្គាប់មនុស្សទាំងលោក
ឲ្យនិយាយតាមអ្វីដែលយើងត្រូវការមិនបានឡើយ ទើបត្រូវហ្វឹកហាត់បង្គាប់ខ្លួនឯងជំនួស
ដោយការប្រតិបត្តិអនុវត្តតាមពាក្យទូន្មានខាងលើវិញ ចិត្តដែលរឹងប៉ឹង និងមានក្ដីមេត្តា
នឹងធ្វើឲ្យមានការធូរស្រាលពីសេចក្ដីក្រោធខឹងបាន ធ្វើឲ្យជីវិតមានក្ដីសុខ ។ ដូចពាក្យដំណាលថា សម្លាប់សេចក្ដីក្រោធបាន រមែងដេកជាសុខា គ្មានក្ដីទុក្ខមួហ្មងជាប់ក្នុងឱរ៉ា
ដូចដួងចន្ទ្រាឆ្ងាយពីដុំពពក ។ បើសម្លាប់សេចក្ដីក្រោធមិនបាន ក្នុងចិត្តសន្ដានគ្មានក្ដីស្ងប់
ដូចផ្សេងអ័ព្ទមករំព័ទ្ធ មកបាំងបិទនូវដួងចន្រ្ទា ។
No comments:
Post a Comment