រឿងប្រយ័ត្នអារម្មណ៍
អារម្មណ៍នឹកគិតក្នុងចិត្តមនុស្សជារឿងសំខាន់
ព្រោះការដែលនឹងនិយាយ និងធ្វើអ្វីគ្រប់ខណៈ រមែងចាប់ផ្ដើមឡើងមកពីអារម្មណ៍នឹកគិតជាមុន
។ បើសិនបុគ្គលណាអាចគ្រប់គ្រងចិត្តឲ្យតាំងនៅស៊ប់ក្នុងអំពើល្អបាន
ស្មើនឹងថាគ្រប់គ្រងការនិយាយ និងការធ្វើឲ្យល្អតាមទៅផងដែរ ។ ប៉ុន្តែក្រៅពីចិត្តនេះ
ជាធម្មជាតិគ្រប់គ្រងបានដោយលំបាក ជំនួសក្នុងការគ្រប់គ្រងអារម្មណ៍ជាប់បាន
ក៏ត្រឡប់ត្រូវបានអារម្មណ៍គ្រប់គ្រងវិញ ធ្វើឲ្យធ្លាក់ចូលទៅក្នុងសភាពចូលចិត្តខ្លះ មិនចូលចិត្តខ្លះ
។
អារម្មណ៍ចូលចិត្ត
និងមិនចូលចិត្តទាំងពីរនេះ វាមានឥទ្ធិពលចំពោះឥរិយាបថរបស់មនុស្សផ្ទុយគ្នា ពោលគឺ
ពេលណាមនុស្សចូលចិត្តគ្នាហើយ
ក៏ធ្វើឲ្យពេញចិត្ត យល់ចិត្ត និងមានចេតនាល្អចំពោះគ្នា គោរពផ្ដល់កិត្តិយសគ្នា
រឿងល្អៗទាំងនេះជួយធ្វើឲ្យបុគ្គលមានអារម្មណ៍នឹកគិតក្នុងផ្លូវដែលចូលចិត្តចំពោះគ្នា
នៅរួមគ្នាប្រកបដោយទៅសន្តិ ប្លែកផ្សេងពីអារម្មណ៍របស់បុគ្គលដែលមិនចូលចិត្ត
ដែលធ្វើឲ្យអស់អាល័យអាឡោះចំពោះគ្នា ធ្វើឲ្យកើតមាននូវអាត្មានិយម មិនមានចិត្តស្មោះសរចំពោះគ្នា
រហូតដល់លែងចេះផ្ដល់កិត្តិយស គោរពក្រោតក្រែងចំពោះគ្នា នឹងឲ្យធ្លាក់ចូលក្នុងលក្ខណៈដូច្នេះ
មានសេចក្ដីរោលរាលកើតទុក្ខសៅហ្មងចិត្តឡើង ។
ដូចអ្វីដែលបានពោលមកខាងលើ
ចិត្តជារឿងដែលត្រូវគ្រប់គ្រង ចូលចិត្ត ឬមិនចូលចិត្ត ទោះបីជាសភាវៈត្រូវមាន
ហាមមិនបាន ឬសូម្បីតែមានផលវិជ្ជមានក្នុងជ្រុងខ្លះក៏ដោយ
ប៉ុន្តែក៏ជារឿងត្រូវឃុំគ្រងឲ្យត្រូវ ឬមិនត្រូវដោយមានហេតុផល
ដោយមានចំណាត់ការច្បាស់លាស់ និងមានភាពត្រឹមត្រូវឲ្យបានច្រើនបំផុត
ព្រោះបើបណ្ដែតបណ្ដោយទៅតាមអារម្មណ៍ ឬអារម្មណ៍តែម្យ៉ាង ការចូលចិត្ត
និងមិនចូលចិត្តនេះ នឹងក្លាយជាអាវុធបំផ្លាញអ្នកដទៃ ហើយជួនកាលអាចត្រឡប់មកធ្វើបាបខ្លួនឯងក៏សឹងមានច្រើន
៕
No comments:
Post a Comment