Friday, December 1, 2017

សុំធ្វើជាកម្លាំងចិត្តដល់មនុស្សគ្រប់គ្នា


សុំធ្វើជាកម្លាំងចិត្តដល់មនុស្សគ្រប់គ្នា

គ្រប់អត្ថបទដែលប្រិយមិត្តកំពុងចុចអាននេះ សូមឲ្យជ្រួតជ្រាបថា គ្រប់តួអក្សរ គ្រប់ពាក្យពេចន៍ គ្រប់ឃ្លោងឃ្លា គ្រប់ល្បះប្រយោគនោះ បានប្រសូតចេញពីការតាំងចិត្តយ៉ាងពេញទី ក្នុងចេតនាបំណងចង់ឲ្យអស់លោក អស់អ្នក ដែលកំពុងអស់សង្ឃឹម កំពុងខូចចិត្ត ឲ្យមានកម្លាំងក្រោកងើបឡើងស៊ូ ក្រោកឡើងមកតតាំងបោះជំហានបន្តទៅមុខទៀត និងទៅកាន់ទិសដៅនៃធម្មៈរៀបចំឲ្យមានជំនឿជាក់លើខ្លួនឯង ដូចមិនធ្លាប់សង្ស័យថា

ជាផ្លូវដ៏ភ្លឺស្វាង ជាផ្លូវនៃសេចក្ដីសុខ ជាផ្លូវនៃសេចក្ដីស្ងប់យ៉ាងពិតប្រាកដ ។

ក្នុងផេកគោលគំនិតល្អដើម្បីជីវិត ធ្លាប់បានសរសេរដាក់បង្ហោះជាច្រើនអត្ថបទកន្លងមកហើយ ប៉ុន្តែឆ្លៀតឱកាសពេលនេះ ចង់ប្រាប់ថា ខ្លួននឹងខិតខំសម្រិតសម្រាំងអត្ថបទល្អៗរឿងថ្មីៗ អត្ថបទថ្មីៗបន្ថែមទៀត ដើម្បីបានជាប្រយោជន៍ក្នុងការលើកទឹកចិត្ត ក្នុងការដំណើរជីវិតក្នុងទិសដៅមួយដ៏ត្រឹមត្រូវ និងដើម្បីឲ្យអស់លោក អស់អ្នក ប្រិយមិត្តអ្នកអានមានកម្លាំងចិត្តក្រោកឡើងមកតស៊ូក្នុងឆាកជីវិតខ្លួនម្ដងទៀត ។

គ្រប់ផ្នែកនៃវិថីជីវិត ទស្សនគតិ និងសទ្ធាក្នុងរឿងធម្មៈ នាំទៅរកភាពមានបានមែនពិត ដោយមានឧទាហរណ៍ខ្លះៗ មកប្រកបផ្សំភ្ជាប់មកជាមួយ ឃើញរូបភាពឲ្យកាន់តែស្ដែងឡើង “សូមឲ្យសេចក្ដីសុខ ចូរកើតមានដល់អស់លោក អស់អ្នក ប្រិយមិត្តអ្នកអានម្ដងទៀត កុំបីឃ្លាតក្លាយជាប្រការដទៃឡើយ ។


សូមរង់ចាំចុចអាន មុននឹងដំណាលនិទាន

No comments:

Post a Comment