រឿង ស្ដេចចាប តចប់(៣)
ដូចជាមនុស្សខ្លះ
ដែលយើងឃើញជាតួយ៉ាងច្រើនគ្នាណាស់ក្នុងមួយថ្ងៃៗ
ថាវារៈចុងក្រោយក៏មិនមានផ្លូវដែលផែនដីនឹងកើតកប់លុបមុខទៀតហើយក្នុងជាតិនេះ ។
ហើយកប់បាំងបែបនេះ ដើម្បីអប់រំប្រៀនប្រដៅខ្លួនឲ្យស្គាល់ការលះបង់ឲ្យអ្នកដទៃ ជាការកាត់បន្ថយសេចក្ដីកំណាញ់
សេចក្ដីលោភ និងជាផ្លូវនាំទៅរកភាពជាមនុស្ស ក្នុងផ្លូវព្រះពុទ្ធសាសនានោះ យើងទាំងអស់គ្នាមានជំនឿថា
អានិសង្សផលបុណ្យដែលយើងបានធ្វើក្នុងជាតិនេះ
និងជាការសន្សំទុកជាស្បៀងបុណ្យដើម្បីនាំយកទៅប្រើក្នុងគ្រាដែលត្រូវការ
ដែលខ្លួនចាកចេញពីលោកនេះទៅ ។
ន័យមួយទៀតគឺ ពេលដែលយើងគ្រប់គ្នាចេះរកទ្រព្យសម្បត្តិហើយ
ក៏គួរនឹងចេះរក្សាទុក ចេះរកសេចក្ដីសុខពីការចេះចាយទ្រព្យឲ្យបានត្រឹមត្រូវស័ក្ដិសមផងដែរ
ព្រោះការស្វែងរក ឬការគ្រប់គ្រងទ្រព្យសម្បត្តិ ដែលមិនបានធ្វើអ្វីម្យ៉ាង
ទ្រព្យសម្បត្តិនោះនឹងមិនអាចសាងសេចក្ដីសុខ និងមិនអាចធ្វើអ្វីឲ្យកើតជាបុណ្យជាកុសលបាន
ស្មើនឹងការមិនបានចាយវាយទ្រព្យសម្បត្តិនោះ ធ្វើឲ្យមានគុណតម្លៃដោយពិត ចំពោះជីវិត
និងអ្នកដទៃ ។
ការស្គាល់គុណតម្លៃនៃទ្រព្យសម្បត្តិ ដែលរកបានមក
អាចនឹងធ្វើឲ្យយើងជួបប្រទះជាមួយការដោះស្រាយបញ្ហាផ្នែកការប្រាក់ ដែលពេលខ្លះ
យើងអាចនឹងគិតមិនដល់ ឬរវល់ដល់ការលះបង់ទៅ ទាល់តែខ្វះបញ្ញាក្នុងការប្រើប្រាស់វា
ឲ្យកើតបានជាប្រយោជន៍ខ្ពស់បំផុតក្នុងពេលធម្មតា និងកើតមានក្ដីវិបត្តិឡើងមកក្នុងជីវិត
។ ជាពិសេសមែនទែនទៅ ក្នុងការទ្រទ្រង់ដំណើរការជីវិតនៅក្នុងសង្គម
ដែលមានតែការប្រគួតប្រណាំងប្រជែងគ្នានោះ អ្នកប្រាជ្ញ និងអ្នកជំនាញផ្នែកការប្រាក់ធ្លាប់ពោលកើនរំលឹកទុកជារឿយៗថា
បើសិនអ្នកណាមានបញ្ហារឿងការប្រាក់ ដែលកើតពីការចាយវាយប្រាក់
ដែលមានការចាយវាយខុសប្រភេទ និងមិនសមរម្យនោះ
ក៏គង់ត្រូវប្រុងប្រយ័ត្នខ្លួនឲ្យមែនទែនទៅ ព្រោះអ្នកណាមួយដែលគ្មានរបៀបវិន័យក្នុងរឿងការប្រាក់
ហើយបណ្ដែតបណ្ដោយយខ្លួន បណ្ដែតបណ្ដោយចិត្ត ឲ្យប្រាក់មានអំណាចគ្របសង្កត់លើហើយនោះ
បញ្ហា និងរឿងផ្សេងៗ ដែលជាបច្ច័យអាក្រក់ក្នុងជីវិតនោះ វានឹងកំពុងតាមមកទៀត ដូចជារលកបក់តៗគ្នាមែនពិត
។
ក្នុងពេលកើតមានក្ដីវិបត្តិអ្វីក៏ដោយ
រឿងដែលត្រូវប្រុងប្រយ័ត្នជាដំបូងបំផុតគឺ រឿងប្រាក់ ព្រមទាំងរឿងក្នុងការស្វែងរក
ការចាយវាយដោយមានសតិ ការរក្សាទុកដាក់ឲ្យបានហ្មត់ចត់
ហើយសូមនិទានរឿងនេះទុកជាកម្លាំងបណ្ដាលចិត្ត ដល់ប្រិយមិត្តអ្នកអានគ្រប់គ្នា
មានមាសប្រាក់ហូរហៀរដែលរកមកបាន តាមមធ្យោបាយសុចរិតភាព
និងមានសេចក្ដីសុខជាមួយការប្រើប្រាស់តាមបែបស័ក្ដិសមតម្លៃ គ្រប់តម្លៃនៃសាច់ប្រាក់ប្រើដោយមានសតិ
ដែលមានចិរភាព មិនរំជើបរំជួល ។
ទោះបីថា នឹងកើតមានអ្វីឡើងក៏ដោយជាមួយជីវិត
យើងក៏ឆ្លងកាត់ទៅបាន ព្រោះយើងមានការត្រៀមលក្ខណៈទុកហើយយ៉ាងល្អ ពេលនឹង “ដាក់” ឬ
“ទំនេរ” ក្នុងពេលណាមួយ ។
ក្នុងកាលមួយក្នុងប្រទេសជប៉ុន
នៅឯវត្តមួយមានលោកកម្លោះពីរអង្គ ។ មួយអង្គលោកមានព្រះជន្មច្រើនជាង លោកមួយអង្គទៀត
លោកមានព្រះជន្មក្មេងជាងច្រើនឆ្នាំ ។ លោកទាំងពីរអង្គ
នៅវ័យកម្លោះដែលមានសេចក្ដីព្យាយាមជួយសង្គ្រោះគ្នាមករហូត
ប៉ុន្តែលោកនៅវ័យក្មេងជាងលោកមានវិន័យក្រិត្យក្រមច្រើនជាងបន្តិច ខណៈដែលលោកតោងប្រកាន់ភាពត្រឹមត្រូវ
ធ្ងន់បន្តិច ស្រាលបន្តិច ក៏ស្រុះស្រួលគ្នា កែលំអផ្លាស់ប្តូរទៅតាមសម្រួល ។
ថ្ងៃមួយលោកទាំងពីរព្រះអង្គ
ត្រូវយករបស់ទៅប្រគេនចៅអាវាសវត្តផ្សេងមួយទៀត តាមពាក្យបង្គាប់របស់ចៅអាវាស
លោកទាំងពីក៏បបួលគ្នាទៅបានជាគ្នា ដោយការនិមន្តឆ្លងកាត់ព្រៃ ឆ្លងកាត់ភ្នំទៅ ដែលត្រូវប្រើថេរវេលាធ្វើដំណើរទៅមកមួយថ្ងៃពេញ
បាននិមន្តធ្វើដំណើរចេញពីវត្តក្នុងពេលព្រឹកក៏ដល់វត្តពេលព្រលប់ល្មម ។
លោកទាំងពីរអង្គក៏និមន្តធ្វើដំណើរទៅប្រគេនរបស់តាមពាក្យបង្គាប់បញ្ជារបស់ចៅអាវាសវត្តចប់ស្រេចអស់ហើយ
ក្នុងខណៈនិមន្តធ្វើដំណើរត្រឡប់មកដល់ភ្នំនោះ ។
លោកទាំងពីរនោះក៏បានជួបស្រីក្រមុំម្នាក់អង្គុយនៅក្បែរផ្លូវ
ពេលលោកនិមន្តទៅជិតក៏ឃើញថា ជើងខាងស្ដាំរបស់នាងមានស្នាមហើមខៀវជាំ ពេលដែលលោកទាំងពីរអង្គសួរនាងថា
ហេតុអ្វីមកអង្គុយក្នុងកណ្ដាលព្រៃបែបនេះ? នាងក៏ឆ្លើយតបថា
“ខ្ញុំព្រះករុណាមករករបស់ព្រៃ ក្នុងព្រៃលើកំពូលភ្នំនេះ
តែពេលឡើងទៅបេះថ្នាំឯចំរេះថ្មនោះ ក៏ភ្លាត់ជើងធ្លាក់ចុះមក
ជើងខាងស្ដាំបានមកប៉ះទង្គិចនឹងដុំថ្ម ទើបដើរទៅមិនរួច ក៏ត្រូវមកអង្គុយសម្រាក
ដូចលោកបងទាំងពីរឃើញនេះឯងស្រាប់” ។
លោកដែលមានវ័យចំណាស់មើលឡើងទៅលើមេឃ ហើយមានថេរដីកាថា
“តាមផ្លូវដែលនិមន្តមក ពួកអាត្មាគ្មានឃើញមានមនុស្សណាដើរកាត់មកទេ
បើរង់ចាំតទៅក្រែងលោថា នឹងយប់ងងឹតមុន អាចនឹងមានគ្រោះថ្នាក់ជាមិនខាន សូមឲ្យប្អូនស្រីឡើងជិះលើខ្នងលោកបងមកចុះ”
។
លោកមានថេរដីកាចប់ហើយ ក៏គ្រានាងឲ្យឡើងជិះលើខ្នង
ក្នុងចំណោមភាពខ្មាសអៀនរបស់ស្រីក្រមុំនោះ និងភាពស្រឡាំងកាំងរបស់លោកប្អូនមួយអង្គទៀត
ប៉ុន្តែព្រះថេរៈជាបងមានថេរដីកាថា
“ប្អូនស្រី អ្នកមិនចាំបាច់ខ្មាសលោកបង បើមិនធ្វើបែបនេះទេ
ដល់ពេលយប់ងងឹត នឹងមានគ្រោះថ្នាក់ចំពោះខ្លួនប្អូនស្រីផ្ទាល់ ដល់ថ្នាក់ព្រះពុទ្ធអង្គ
ទ្រង់នៅមានក្ដីករុណាចំពោះសព្វសត្វលោកដែរ” ។
លោកទាំងពីរអង្គទើបជូននាងនាំមកដល់ផ្ទះ
និងត្រឡប់និមន្តទៅវត្តវិញ ដោយស្រីក្រមុំ និងម្ដាយឪពុករបស់នាង
ម្នាក់ៗអរគុណលោកកម្លោះទាំងពីរអង្គនោះយ៉ាងខ្លាំង ប៉ុន្តែលោកដែលមានវ័យក្មេងនោះ
យករឿងនោះមកគិតច្រើន ព្រោះលោកបានសង្កេតថា ស្រីក្រមុំនោះមុខមាត់ស្រស់ស្អាតសោភាណាស់
និងគិតរៀងជ្រុលទៅថា ខណៈដែលឲ្យនាងជិះលើខ្នងនោះ ទាំងសាច់ទាំងខ្លួនដ៏ទន់ល្មើយរបស់នាង
និងអវយវៈផ្នែកខ្លះៗរបស់នាង ប្រហែលជាប៉ះត្រូវខ្លួនលោកបង ដែលជារឿងមួយមិនគួរសោះ ។
ថែមទាំងគិតប្រៀបធៀបជាមួយពាក្យអប់រំរបស់ព្រះពុទ្ធអង្គ
ដែលទ្រង់ផ្ដល់ក្ដីករុណាចំពោះសត្វលោក និងព្រះវិន័យរបស់ព្រះពុទ្ធអង្គ ដែលបានកំណត់ឡើង
ទ្រង់ហាមមិនឲ្យភិក្ខុប៉ះពាល់ត្រូវកាយស្រ្តី ព្រោះជាផ្លូវនាំទៅរកកាមតម្រេក
រឿងនេះធ្វើឲ្យលោកគិតឡើងធ្ងន់ចិត្ត ។
ថ្ងៃមួយ ពេលលោកគិតច្រើនពេក លោកទើបសួរព្រះថេរៈចាស់ជាងថា
“នេះលោកបង ថ្ងៃមុនដែលយើងបានជួយស្រីក្រមុំម្នាក់
លោកបងបានយកនាងឲ្យជិះលើខ្នងណ៎ា លោកបងថា វានឹងទៅជាយ៉ាងម៉េច? វាក៏ល្អដែរ
ដែលបានជួយសង្គ្រោះមនុស្ស ប៉ុន្តែលោកបងមិនគិតឬថាវាខុសចំពោះព្រះវិន័យសង្ឃ
ព្រោះនាងបានឡើងជិះលើខ្នងលោកបង រាងកាយនាងក៏ជាប់ស្និទ្ធជាមួយខ្នងលោកបង បើដូច្នេះ
វានឹងមិនមែនជាបាបចំពោះនាងទេឬ?
“ខ្ញុំករុណាបីនាងឡើង យកនាងឲ្យជិះលើខ្នង
ហើយជូននាងទៅដល់ផ្ទះ ដាក់នាងចុះ ពេលដែលខ្ញុំករុណាដាក់នាងចុះ
ខ្ញុំករុណាក៏បានដាក់រឿងរបស់នាងចុះទៅផងដែរ ដោយមិនបានគិតតទៅទៀតឡើយ
លោកប្អូនបីនាងក៏មិនបានបីទៅទៀត បែរជាបីនាងទុកក្នុងចិត្តមករហូត ធ្វើឲ្យចិត្តធ្ងន់ទៅទទេៗ
បើអាចធ្វើបាន ដាក់នាងចុះទៅ នឹងមិនធ្ងន់ចិត្តបានខ្លះ” ។
បន្ទាប់មកមិនយូរ ពេលលោកដែលមានអាយុតិចជាងបានស្ដាប់ព្រះថេរៈមានថេរដីកាហើយ
ក៏ចាប់ផ្ដើមដាក់ចិត្តរបស់លោកចុះបាន ។ លោកចាប់ផ្ដើមបំពេញសេចក្ដីព្យាយាមច្រើនឡើង
តែក៏ដឹងខ្លួនឯងមករហូតថា ខ្លួនឯងមិនរីកចម្រើនផ្នែកខាងធម៌សោះ
ចំណែកខាងសម្រេចធម៌ក៏មើលទៅហាក់ដូចជានៅវែងឆ្ងាយណាស់ ។
ថ្ងៃមួយ ទើបលោកបានលាចេញពីវត្តដែលខ្លួនគង់នៅទៅមួយគ្រាសិន
ទៅថ្វាយបង្គំលាចៅអាវាសវត្ត មករកសំណាក់បដិបត្តិធម៌មួយនៅលើភ្នំ
ហើយលោកគ្រូអាចារ្យម្ចាស់សំណាក់បដិបត្តិធម៌ មានអធ្យាស្រ័យល្អចំពោះភិក្ខុកម្លោះក្មេងមួយអង្គនេះណាស់
ព្រោះបានមើលឃើញថា
លោកមានសេចក្ដីតាំងចិត្ត
និងសម្រេចគោលធម៌នៅថ្នាក់ណាមួយឲ្យទាន់តែបាន ។
លោកទើបគង់អង្គុយពិចារណាសង្ខារធម៌មិនទៀងទាត់ញឹកញាយៗទៅមែន
ប៉ុន្តែត្រឡប់បែរជាមិនបានរីកចម្រើនអ្វីឡើយ ។ រឿងណាជាគោលធម៌ដែលព្រះគ្រូអាចារ្យអប់រំ
លោកក៏នាំយកមកប្រតិបត្តិយ៉ាងតឹងរ៉ឹង តែក៏មិនបានជាលទ្ធផលអ្វីឡើយដូចគ្នា ។
ថ្ងៃមួយ លោកទើបចូលទៅសុំពាក្យចង្អុលបង្ហាញពីលោកគ្រូធម្មាចារ្យ
ហើយលោកក៏បានទទួលពាក្យចង្អុលបង្ហាញមកថា
“ចូរអ្នកយកថូផ្កាមាត់តូចមួយ ទៅដាក់ទឹកឲ្យពេញ
រួចហើយយកអំបិលដាក់ចូលទៅជាមួយ ហើយចាក់ទឹកចូលដល់ពេញ និងល្បាយអំបិលបានពេលណា
អ្នកនឹងដឹងផ្លូវសម្រេចធម៌ពេលនោះដូចគ្នា ។
ភិក្ខុកម្លោះទទួលស្ដាប់ ដូចជាសប្បាយចិត្តណាស់
ប្រញាប់យកទឹកមកចាក់ចូលពេញថូផ្កាមាត់តូច រួចហើយយកអំបិកមករោយចុះចូលទៅ ប្រាកដថា
ត្រឡប់ជាចាក់អំបិលចូលទៅមិនសូវចូលមាត់ថូផ្កា ព្រោះតែទឹកពេញប្រៀបមាត់ថូផ្កាហើយ
គ្រានេះយកចង្កឹះមកកូរ ក៏កូរស្ទើរតែមិនបាន ព្រោះតែមាត់ថូផ្កាតូចពេក ដាក់បានថ្នឹកតែទឹកមួយគត់
ដាក់អំបិលចូលទៅមិនបានឡើយ ។
ភិក្ខុកម្លោះធ្វើការនេះច្រើនដងច្រើនគ្រា
តាំងអារម្មណ៍ធ្វើយ៉ាងណាក៏ធ្វើមិនបានសម្រេចទៀត ធ្វើឲ្យអំបិលដែលខ្លួនធ្វើនោះរុះខ្ចាត់ខ្ចាយលើផ្ទៃក្រាលទាំងអស់
។ ស្រាប់តែលោកគ្រូដើរកាត់តាមនោះមកឃើញ ទើបបានប្រាប់ភិក្ខុកម្លោះនោះឲ្យជូតសំអាតកម្រាលក្រាលឲ្យស្អាតសិន
រួចឲ្យគង់អង្គុយនៅក្បែរខាងបណ្ដើរ ពោលបណ្ដើរថា
“ត្រង់ដែលខ្ញុំករុណា ប្រាប់ឲ្យលោកយកអំបិលលាយទឹកដាក់ឲ្យពេញថូផ្កា
ចំណុចបំណងមិនមែនអំបិល និងថូផ្កាទេ តែជាចិត្តរបស់អ្នកផ្ទាល់ហ្នឹងឯង” ។
មានថេរដីកាបណ្ដើរយកកែវទឹក ថូផ្កា និងអំបិលមកបណ្ដើរ
ហើយយកអំបិលចាក់ចូលទៅក្នុងរន្ធថូផ្កា ដែលមិនមានទឹកសន្សឹមៗ រួចចាក់ទឹកចូលទៅបន្ថែមបន្តិច
ហើយលើកក្រឡុកវា ។ ពេលអំបិលល្បាយទឹកហើយ ចាកទឹកបន្ថែមដល់ពេញថូផ្កា ។
“នេះអី បើសិនចាំគិតពិចារណាតាមលំដាប់លំដោយ
វាមិនមែនជារឿងត្រូវពិបាក ក្នុងការដាក់អំបិលចូលក្នុងទឹកពេញថូផ្កាទេ
តែវាមិនមែនជារូបបែបដើមរបស់លោកផ្សេងទៅវិញទេ” ។
លោកគ្រូមានថេរដីកាបណ្ដើរចាក់ទឹកពីថូផ្កាបណ្ដើរ
ហើយយកអំបិលចាក់ចូលទៅក្នុងកែវទឹកពាក់កណ្ដាល ចាក់ទឹកចូលទៅបន្តិចបន្តួចទៀត រួចប្រើចង្កឹះកូរ
មួយសន្ទុះអំបិលក៏រលាយល្បាយជាមួយទឹក រួចក៏ចាក់ទឹកអំបិលនោះចូលទៅក្នុងថូផ្កា
រួចយកទឹកធម្មតាចាក់ចូលទៅដល់ពេញថូផ្កា ។
ហើយការអប់រំសិស្សគណបែបហ្នឹងឯង
ទើបធ្វើឲ្យភិក្ខុកម្លោះដឹងថា ធម្មៈដែលលោកតោងប្រកាន់នោះ ចិត្តរបស់លោកទៅវិញទេ
ដែលយកមករៀបតាមលំដាប់មិនត្រូវ និងមិនអាចសម្រេចបានដោយក្ដីអស់សង្ឃឹម ព្រោះតែខ្លួនលោកនៅតោងប្រកាន់ជាមួយរឿងដើម
ដែលវាដេកត្រាំនៅក្នុងចិត្តលោក ។
វាប្រៀបដូចជា ទឹកដែលបានពេញថូផ្កាទៅហើយ
ចាក់អំបិលចូលទៅមិនបាន ឬការគិតត្រឹមតែម្យ៉ាងថា ត្រូវយកទឹកដាក់ចូលទៅដល់ពេញសិន
ទើបចាំដាក់អំបិលចូលទៅ ព្រោះតែធម្មជាតិនោះ ទឹកដែលបានពេញកែវហើយ
ចាក់អ្វីចូលទៅក៏មិនចូល មានត្រឹមតែហូរហៀរកំពប់ចូលទៅទទេៗ ។
ពេលភិក្ខុកម្លោះមើលឃើញធម៌ដោយតាមលំដាប់លំដោយហើយ
ទើបព្យាយាមធ្វើចិត្តឲ្យទំនេរ និងប្រើគោលការណ៍គិតការពិចារណាប្រកបដោយហេតុផល និងបច្ច័យដែលនាំឲ្យកើត
ឲ្យតាំងនៅ និងរលត់ទៅក្នុងធម្មជាតិនោះៗ ។
ក្នុងបន្តបន្ទាប់មក ភិក្ខុកម្លោះរូបនោះ ទើបក្លាយជាព្រះគ្រូអប់រំទូន្មានធម៌ដល់បរិស័ទ
ក៏មានកេរ្ដិ៍ឈ្មោះបោះសំឡេងល្បីល្បាញមួយអង្គក្នុងការផ្សព្វផ្សាយគោលព្រះធម៌ព្រះពុទ្ធសាសនាដល់មនុស្សម្នាយ៉ាងច្រើន
។
និទានដែលគោលគំនិតល្អដើម្បីជីវិត
ដក់ស្រង់ប្រែជាខេមរភាសាយើងនេះ មានពីររឿងដែលបានសរសេរបញ្ចូលគ្នាឲ្យមកជារឿងមួយ
និងនិទានរឿងថ្មីឲ្យប្រិយមិត្តអ្នកអាន បានទទួលយកនូវអត្ថរស និងមើលដោយប្រត្យក្សថា
រឿងដែលខំខាន់បំផុតក្នុងការដោះស្រាយបញ្ហាជីវិត ឬសេចក្ដីទុក្ខ ដែលយើងកំពុងគិតថា
ទុក្ខដ៏មានទម្ងន់ធ្ងន់បំផុតនេះ ជួនកាលវាដោះស្រាយទៅបានយ៉ាងងាយស្រួលជាទីបំផុត ។
ដូចដែលភិក្ខុកម្លោះប្រាប់ថា ទុក្ខពិតមែននោះ
ត្រូវដោះស្រាយត្រង់ “ចិត្ត” ។
បើចិត្តយើងពោរពេញទៅដោយសេចក្ដីទុក្ខ មានតែរឿងរ៉ាវច្រើនណាស់
ដែលយើងយកទៅដាក់ យកទៅទុក ហើយសេចក្ដីសុខក៏ចូលទៅក្នុងចិត្តយើងមិនបាន
សាកល្បងដាក់ចុះពីរឿងរ៉ាវទាំងនោះខ្លះ កុំទៅធ្វើបាបខ្លួនឯងក្នុងរឿង
ដែលវាធ្វើឲ្យចិត្តមានទុក្ខ ។ រឿងដែលនៅជុំវិញខ្លួន វានៅតាមរបស់វាយ៉ាងនោះ
ដែលវាត្រូវកើតឡើង តាំងនៅ និងរលត់ទៅតាមកាលលំហ ។
កុំយកចិត្តរបស់យើងចង់ផ្អោបឲ្យកើតទុក្ខ ជួនកាលពេលខ្លះ ការព្រមទទួលថា
ទុក្ខវាកើតឡើងហើយ យើងមិនអាចទៅដោះស្រាយអ្វីបានទេ ទុក្ខនោះពេលយើងព្រមទទួលវា ក៏មានទុក្ខតិចទុក្ខស្រាលទៅជាងពាក់កណ្ដាលដែរ
។
ដូចជាការរស់នៅជាមួយមនុស្សម្នាជាច្រើន
ដែលមើលឃើញពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗដ៏អាក្រក់ ដូចជាទឹកជំនន់ ឡើងកំដៅផែនដី
ខ្យល់ព្យុះ បន្ទុះភ្នំភ្លើង ព្យុះរលកសូណាមិ គ្រោះរាំងស្ងួតជាដើម
ប៉ុន្តែខ្លួនមិនបានទទួលរងគ្រោះមហន្តរាយទាំងនោះចំទេ តែខ្លួនហាក់ដូចជារងសម្ពាធទុក្ខចិត្តខ្លាំងណាស់ តើទុក្ខព្រោះអ្វី?
ទុក្ខព្រោះថា ពេលណាទៅហ្ន៎ គ្រោះមហន្តរាយនោះ នឹងមកដល់ផ្ទះ
ដល់ភូមិ ដល់ស្រុកទេសខ្លួន ដល់អ៊ីចឹងទៅ វាដេកមិនលក់ស៊ីមិនឆ្ងាញ់
ព្រោះរវល់តែរង់ចាំស្ដាប់ពត៌មានគេផ្សាយ ។
ចាំតែព្រួយភ័យថា
គ្រោះធម្មជាតិនឹងមកដល់ផ្ទះខ្លួនប៉ុណ្ណេះប៉ុណ្ណោះ ទាំងដែលវានៅមិនទាន់មកដល់ផង
ទៅជាខ្លួននឹងកើតទុក្ខធ្ងន់កាយ ធ្ងន់ចិត្តជាងមនុស្សដែលកំពុងជួបប្រទះទៅទៀត
ព្រោះតែមើលឃើញមនុស្សច្រើនគ្នា
ក្នុងរូបភាពលើទំព័រកាសែតមានស្នាមញញឹមក្នុងគ្រាគ្រោះអាសន្ន ឬលើកម្រាមដៃពីរញញឹម
ដែលមើលទៅហាក់ដូចជាថា គ្រោះថ្នាក់ធម្មជាតិ កើតអីក៏កើតទៅមិនខ្វល់ កុំឲ្យតែគ្រោះមហន្តរាយដល់ចិត្តបានដាច់ខាត
។
និទានរឿងពីរោះ និងល្អៗ ទាំងនេះ អាចប្រាប់អ្វីម្យ៉ាង
ដល់ប្រិយមិត្តអ្នកអានខ្លះៗថាតើ “ចិត្ត” នោះសំខាន់ប៉ុនណាទៅ?
ប្រែសម្រួលដោយ
គោលគំនិតល្អដើម្បីជីវិត
ពីសៀវភៅ Grown Up Story, page 43-58
រូបភាព៖ google.com
No comments:
Post a Comment