ភរិយា ៧ ប្រភេទ (កាព្យ)
ខ្ញុំម្ចាស់សូមក្រាប សិរោទន់ទាប
ប្រណម្យវន្ទា ឆ្ពោះរត្នទាំងបី
ដោយក្ដីសទ្ធា សូមមានជយា
សិរីសុខា ។ រួចប្រែភាសិត
រិះដោយគំនិត សម្រាប់បណ្ដា
ជនដែលសិក្សា រៀនមើលស្រួលមាត់
។
តែចាំកាលណា ងាយអានងាយថា
មិនសូវជ្រួសភ្លាត់ ព្រោះពាក្យជួនៗ
ឆ្លើយគ្នាតាមបទ ប្រាំពីរវគ្គគត់
ជាមួយល្បះឃ្លា
។ នឹងថ្លែងពីស្រី
នៅក្នុងលោកិយ ចិត្តស្មើខុសគ្នា
ស្មើមួយគួរយក ស្មើមួយគួរលា
ឯស្មើគួរយក ព្រោះចេះគិតរក
ប្រយោជន៍ប្លែកៗ ជាមួយស្វាមី
ឥតបីប្រកែក បើប្ដីអល់ឯក
ខ្លួនឯងធ្វើមុន
។ ឯស្មើគួរលា
ព្រោះចិត្តខ្ជីខ្ជា ប្រទុស្តនឹងគុណ
ប្រទាញទៅខុស
បង្អស់ទ្រព្យធន់
គ្មានគិតបាបបុណ្យ ចង់តែហឺហា
។
ឯស្រីមានខ្មាស ប្រាជ្ញក្នុងពុទ្ធសាសន៍
ប្រកាសប្រាប់ថា
ខ្លួនមានពូជពង្ស
ត្រកូលថ្លៃថ្លា មិនត្រូវក្លៀវក្លា
គួរកាន់កេរ្តិ៍ខ្មាស
។ ឯស្រីវេស្យា
ត្រូវតែងកាយា ហឺហាឲ្យណាស់
ទើបប្រុសអាចហ៊ាន ចូលរួមសង្វាស
តែកាន់កេរ្តិ៍ខ្មាស់ វិនាសមិនខាន
។
សុភាសិតនេះ ខ្ញុំបានត្រិះរិះ
តាមន័យបុរាណ សំស្ក្រឹតគាថា
ទុកជាលំអាន ន័យខ្លះឈប់ខាន
មិនបានតែងទេ
។ ក្រែលោកឯណា
កបដោយប្រាជ្ញា ឈ្លាសវៃជាងគេ
សូមឲ្យយើងគេ មើលទូន្មានប្រាណ
។
ន័យជាបន្ទាប់ ខ្ញុំសូមរៀបរាប់
ពីស្រីក្នុងស្ថាន ដែលជាភរិយា
បុរសគ្រប់ប្រាណ កំណត់ឈ្មោះបាន
ប្រាំពីរប្រការ
។ ភរិយាទី ១
ចិត្តគ្មានគិតជួយ គិតតែឫស្យា
ប្រទុស្តស្វាមី ឥតក្ដីករុណា
ដូចខ្មាំងមោហោ ស្ដីថាមិនស្ដាប់ ។
ចូលចិត្តរីករាយ ពព្រើតពព្រាយ
ប្ដូររស់ប្ដូរស្លាប់ នឹងប្រុសដទៃ
ទោះបីយូរឆាប់ គិតតែសម្លាប់
ស្វាមីអាត្មា
។ ភរិយាទី
២
លំបាកពេញទី នឹងថែរក្សា
ព្រោះចិត្តគុំគួន ដូចចោរឫស្យា
គិតតែប្រាថ្នា លួចទ្រព្យសម្បត្តិ ។
ដែលប្ដីស្វែងរក បានហើយយកមក
លាក់ទុកមិនស្ងាត់ តែស្ងៀមភ្លេចខ្លួន
ឆក់លួចបំបាត់ ដើម្បីទុកចាត់
ចាយតែម្នាក់ឯង
។ ព្រោះចិត្តរំពឹង
រំពៃសញ្ជឹង គិតតែពីស្វែង
ស្វះទៅខាងក្រៅ រត់ចោលគ្នាឯង
ឲ្យប្ដីចំបែង កើតទោសទុក្ខា ។
សូមរង់ចាំចុចអានត
No comments:
Post a Comment