សមត្ថភាព
ស្ទួយជីវិតសម្បត្តិ
សមត្ថភាព (សេចក្ដីអាច) នេះ កាលជីវិតសម្បត្តិនៅមាន នៅដោយល្អហើយ
រមែងធ្វើការជ្រោមជ្រែងជីវិតឲ្យឡើងថ្លៃបាន តែបើដាច់ជីវិតសម្បត្តិកាលណា កាលនោះ
សមត្ថភាពក៏តោងឈប់អំពីមុខការមួយរំពេច ហេតុនោះ ជីវិតសម្បត្តិ និងសមត្ថភាព
ទើបតោងអាស្រ័យគ្នានូវគ្នាប្រព្រឹត្តទៅ ។ ជីវិតសម្បត្តិនឹងមានតម្លៃតិចច្រើនយ៉ាងណា
ស្រេចហើយតែកម្លាំងសមត្ថភាពរឹងប៉ឹង ឬទន់ទាប បើសមត្ថភាពមានកម្លាំងទុព្វលភាព
ជីវិតសម្បត្តិក៏តោងអាប់ឱនអន់ចុះតាមគ្នា ។ ជីវិតសម្បត្តិប្រៀបដូចជាទារក
ដែលកើតអំពីមាតាបិតា សមត្ថភាពប្រៀបដូចមាតាបិតា ឬពហ៍លៀងជាអ្នកប្រកបដោយសេចក្ដីចេះដឹង
និងសេចក្ដីប្រព្រឹត្តល្អចាប់ដើមតាំងពីយល់ ក្នុងវិធីព្យាបាលរក្សាត្រូវតាមអនាម័យ
និងសុខវិទ្យា ក៏អាចនឹងទំនុកបម្រុងទារកនោះ ឲ្យមានកម្លាំងកាយមាំមួន
និងធំធាត់សមប្រកបចម្រើនវ័យឡើង ដោយលំដាប់កាល ។ បើមាតាបិតាចេះដឹងទំនៀមទម្លាប់
របៀបបែបផែនដែលល្អទូទៅ ឬចំពោះតែក្នុងវង្សត្រកូលរបស់ខ្លួន
ទាំងដែលជាអ្នកមានកិរិយាមារយាទរៀបរយល្អ មុខគួរឲ្យស្រឡាញ់ មុខគួរឲ្យរាប់អាន សោត
ក៏អាចនឹងបង្វឹកបង្ហាត់ទារកនោះ ឲ្យទៅជាក្មេងល្អ រហូតដល់ទៅអាចគ្រប់គ្រងខ្លួនឯងបាន
ទៅថ្ងៃក្រោយ ។
ចម្លងចេញពីសៀវភៅ កម្ពុជសុរិយា បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត
ភ្នំពេញ គ.ស. ១៩៣៨ ភាគ ១ ទំ. ៧៩-៨០
No comments:
Post a Comment