សម្បត្តិទ្រព្យដែលមិនចេះអស់
អ្នកស្រែពោះម៉ាយម្នាក់ ប្រពន្ធស្លាប់ចោលទៅអស់ជាច្រើនឆ្នាំ
គាត់បានសន្សល់កូនប្រុសបីនាក់ទុកឲ្យមើលថែ ។ កូនប្រុសទាំងអស់នោះ សុទ្ធតែជាកូនកំខ្ជិលច្រអូសរកអ្នកណាមួយប្រៀបប្រដូចស្មើគ្មាន
។ ដូននោះ កូនៗទាំងបីនាក់ ទើបគ្មានអ្នកណាក្រោកឡើងទៅជួយឪពុកធ្វើការក្នុងវាលស្រែឡើយ ។
គ្រប់គ្នាគិតតែពីដេកស៊ីៗ ដេកហើយស៊ីតែប៉ុណ្ណោះ ទាល់តែឪពុកពិបាកចិត្តណាស់
ដែលឃើញកូនៗមានទម្លាប់និស្ស័យបែបនេះ ។
ថ្ងៃមួយ
អ្នកស្រែដែលជាឪពុកក៏ធ្លាក់ខ្លួនឈឺយ៉ាងទាន់ហន់ភ្លាមៗ
ទើបគាត់ហៅកូនប្រុសទាំងបីនាក់ចូលមកផ្ដាំផ្ញើ ទុកស្រេចបាច់មុននឹងខ្លួនស្លាប់ថា៖
“ឱ! កូនសម្លាញ់របស់ឪពុកទាំងបី ឪបានកប់ទុកសម្បត្តិទ្រព្យទាំងអស់
ដែលឪចង់លើកប្រគល់ទៅឲ្យអ្នកនៅក្នុងវាលស្រែនេះ កាលបើឪស្លាប់ទៅ សូមកូនទាំងបីនាក់នាំគ្នាទៅជីកកកាយយកចុះ”
។ ពេលផ្ដែផ្ដាំរឿងដែលខ្លួនប្រាប់ចប់សព្វគ្រប់ហើយ ខ្លួនក៏ស្លាប់ពីលោកនេះទៅ ។
កូនទាំងបីនាក់របស់អ្នកស្រែម្នាក់នោះ
ដូចបានពោលខាងដើមហើយថា ជាមនុស្សត្រង់ធ្ងន់ក៏មិនយកត្រង់ស្រាលក៏មិនស៊ូ ទើបមិនចង់ប្រកបកិច្ចការអ្វីឡើយ
សង្ឃឹមតែសម្បត្តិទ្រព្យឪខ្លួន ដែលបានកប់ទុកក្នុងវាលស្រែ ជាមនុស្សខ្នងវែងកំខ្ជិលផេះ
រំពឹងគិតសង្ឃឹមនឹងបានអ្វីៗមកងាយៗ ។ ជីវិតដែលកន្លងមក ជួបតែរបស់សម្រេចរូបស្រាប់ៗ
ហែកដាក់ចានហើយក៏ស៊ីបាន ជីវិតទើបមិនបានជួបជាមួយនឹងពាក្យថា “អត់ធន់” ។
ពេលបំផ្លិចបំផ្លាញមាសប្រាក់កេរអាកររបស់ឪ
ដែលបន្សល់ទុកក្នុងផ្ទះអស់ស្ទើរតែគ្មានសល់ បងប្អូនទាំងបីនាក់
ទើបនឹកឃើញដល់សម្បត្តិទ្រព្យដែលឪបានប្រាប់ទុកមុនស្លាប់ថា ទ្រព្យកប់ទុកក្នុងវាលស្រែ
ក៏បានប្រឹក្សាគ្នា ដើម្បីទៅជីកយកទ្រព្យមករំលែកប្រើប្រាស់បន្ត ទើបបង្ខំចិត្តក្រោកឡើងពីកន្លែងដេក
នាំគ្នាទៅជីកគាស់ដីស្រែរកសម្បត្តិទ្រព្យដែលឪប្រាប់នោះ ។
ថ្ងៃដំបូងពួកគេជួយគ្នាជីកកាប់គាស់កកាយរកតាំងពីព្រឹកទាល់ព្រលប់
តែក៏នៅតែមិនជួបកំណប់ទ្រព្យដែលមានតម្លៃអ្វីឡើយ កាប់គាស់ត្រឹមតែមួយជួរមុខដី ព្រោះតែសេចក្ដីខ្ជិលច្រអូស
តែរកឃើញបង្វេចក្រណាត់សមួយ ក្នុងបង្វេចនោះមានសំបុត្រមួយច្បាប់
ដែលឪខ្លួនកប់ទុកជាមួយគ្រប់ពោតមួយថង់ ខ្លឹមសារក្នុងសំបុត្រនោះមានសេចក្ដីជាអាទិ៍ថា៖
“កូនសម្លាញ់របស់ឪទាំងបី មកដល់ពេលនេះ
កូនជិតនឹងជួបកំណប់ទ្រព្យដ៏មហាសាលរបស់ឪ ដែលបានកប់ទុកឲ្យពួកកូនៗនោះហើយ
សូមឲ្យកូនៗជួយគ្នាយកគ្រាប់ពោតដែលឃើញទាំងនេះទៅកប់ដាំឲ្យសព្វបរិវេណដី
ដែលកូនៗទាំងបីនាក់កាប់គាស់កកាយ ដើម្បីជាគន្លឹះនឹងឲ្យកូនៗទៅកាប់គាស់ដីម្ខាងទៀតនៃស្រែនេះ
កូនៗនឹងជួបកំណប់ទ្រព្យដែលឪបានកប់នោះហើយ” ។
ក្នុងទីបំផុតបងប្រុសច្បងប្រាប់ដល់ប្អូនៗ
មុននឹងវិលត្រឡប់ទៅផ្ទះវិញថា៖
“បងថា យើងទាំងអស់គ្នាគួរធ្វើតាមឪបានផ្ដាំល្អជាង
ហើយស្អែកនេះចាំយើងមកកាប់គាស់រកកំណប់ទ្រព្យនេះជាថ្មីម្ដងទៀត” ។
ពួកគេទាំងបីនាក់
ទើបយកគ្រាប់ពោតនោះមកកប់ដាំក្នុងផ្ទៃដីស្រែ ដែលពួកខ្លួនបានកាប់គាស់កកាយហើយនោះ
រួចហើយក៏វិលត្រឡប់ទៅផ្ទះវិញដេកបន្ត ។
ថ្ងៃទីពីរ ពួកគេនាំគ្នាទៅកាប់គាស់រកកំណប់ទ្រព្យនោះម្ដងទៀត
ដោយទៅឯត្រើយនៃស្រែម្ខាងទៀត កាប់គាស់កកាយទៅមិនយូរប៉ុន្មាន
ពួកគេក៏បានជួបបង្វេចក្រណាត់ស ដែលមានសំបុត្រមួយច្បាប់ទៀតរបស់ឪ ក្នុងសំបុត្រនោះមានសេចក្ដីថា៖
“អ៊ីចេះទៅចុះ កូនសម្លាញ់របស់ឪ ពេលនេះឪពិតជាមានមោទនភាពណាស់ចំពោះកូនៗទាំងបីនាក់
ដែលកូនធ្វើគ្រប់យ៉ាងតាមអ្វីដែលឪប្រាប់ ពួកកូនជីកជិតជួបមហាកំណប់ហើយ សូមកូនកុំលះបង់សេចក្ដីព្យាយាម
សូមកូនជួយគ្នាកាប់គាស់ឲ្យជ្រៅតាមដែលខ្លួនកូនទាំងបីនាក់អាចធ្វើទៅបានជ្រៅជាងសាមសិបហត្ថដៃរបស់កូន
ហើយពួកកូននឹងជួបមហាសម្បត្តិទ្រព្យរបស់ឪ ដែលឪត្រៀមទុកឲ្យកូនយ៉ាងពិតៗ”។
កូនប្រុសទាំងបីនាក់របស់កសិករនោះ កាលបើបានអានសំបុត្ររបស់ឪ
ក៏មានកម្លាំងព្រឹសឡើងពេញទាំងខ្លួនប្រាណ ក៏បន្តជីកកកាយទៅរៀងយូរបន្តិច ព្រោះសង្ឃឹមថា
គ្រានេះគង់នឹងជួបកំណប់ទ្រព្យ ហើយគ្រប់គ្នាគង់នឹងសប្បាយទៅរហូតដល់ពេញមួយជីវិត
ប៉ុន្តែពេលជីកចូលទៅកាន់តែជ្រៅ តាមអ្វីដែលឪខ្លួនប្រាប់ មិនបានជួបប្រទះអ្វីសោះឡើយ
ទាល់តែងងឹតទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ ដោយសេចក្ដីនឿយហត់យ៉ាងខ្លាំង ។
ហើយបន្ទាប់ពីនោះមក ទាំងបីនាក់បងប្អូនក៏សម្រេចចិត្តដេកនៅក្នុងផ្ទះ
មិនបានចេញទៅវាលស្រែទៀតឡើយ ព្រោះតែភាពខ្ជិលច្រអូស
និងខ្លាចនឿយហត់តាមសន្តានដើមរបស់ខ្លួន ទើបមិនមកកាប់គាស់រុករកកំណប់ទ្រព្យអ្វីទៀតឡើយ
ពេលកន្លងផុតទៅបីខែ (ដូចកុហក)។
កាលបើរដូវភ្លៀងកន្លងផុតទៅ គ្រាប់ពោតដែលកូនប្រុសទាំងបីនាក់ដាំដុះ
ដោយគ្មានការតាំងចិត្តនោះ កាលបើបានត្រូវទឹកភ្លៀង វាក៏ចាប់ផ្ដើមដុះចេញមកជាពន្លកតូចៗឡើង
ក្រោយបីខែកន្លងផុតមកទៀត ពោតក៏ចាប់ផ្ដើមធំនិងចេញស្នៀតចាស់ងាប់
មើលទៅមានពណ៌លឿងច្រាលពេញវាលស្រែ ។ សម្រាប់កំណប់ទ្រព្យទីពីរ ដែលពួកគេជីកកើតជាស្រះ
ក៏មានទឹកពេញស្រះ ព្រោះភ្លៀងបង្អុរចុះមក ទឹកហូរមកស្តុកទុកពេញស្រះនោះ
និងមានត្រីមករស់នៅកក់កុញ បណ្ដាលសត្វកណ្ដុរ
និងកង្កែបក៏មករស់អាស្រ័យវាលស្រែនោះដូចគ្នា ។
ពួកគេទាំងបីនាក់ ពេលឃើញថា កាលវេលាកន្លងផុតទៅអស់យ៉ាងយូរ
ដោយភាពចង់បានមហាសម្បត្តិដែលឪខ្លួនប្រាប់ទុកម្ដងទៀត ទើបប្រឹក្សាគ្នា និងនាំគ្នាចេញដើរទៅឯវាលស្រែ
មកក្នុងគ្រានេះមិនដូចសព្វមួយដង ដែលខ្លួនធ្លាប់មកទេ
ពួកគេត្រូវភ្ញាក់ព្រឺតស្រឡាំងកាំងឈររឹងខ្លួន ជាមួយវត្ថុដែលខ្លួនមើលឃើញនៅចំពោះមុខ
ភ្លាមៗនោះឯង ពួកគេក៏កើតមានបញ្ញា ដែលកូនប្រុសច្បងគេក៏ពោលយ៉ាងមានសេចក្ដីសុខថា៖
“វត្ថុដែលយើងឃើញនៅចំពោះមុខនេះឯង
គឺជាសម្បត្តិដែលឪប្រាប់ថា បានលើកឲ្យដល់ពួកយើង” ។
ក្រោយពីនោះមកប្អូនទាំងពីរនាក់ក៏យល់ក្នុងរឿងដែលឪពុកខ្លួនផ្ដាំទុក ។
ពួកគេទាំងបីនាក់ក៏ផ្លាស់ប្ដូរគំនិត ផ្លាស់ប្តូរទង្វើ
ហើយគេទាំងបីនាក់ក៏ក្លាយជាមនុស្សឧស្សាហ៍ធ្វើការងារ និងមានជីវភាពធូរធាឡើង
រហូតដល់ក្លាយជាសេដ្ឋីទាំងបីនាក់ ដែលមានមនុស្សម្នាជាច្រើនកោតសរសើរបំផុត ។
ក្នុងនិទានរឿងនេះ ជាការឆ្លុះបញ្ចាំងទៅដល់ប្រភពកំណប់
គំនិតដែលជាអាថ៌កំបាំងរបស់ឪពុកជាកសិករ មានកលយុទ្ធវិធីបង្រៀនអប់រំជីវិត
ក្នុងផ្លូវប្រយោលឲ្យដល់កូនៗដឹងថា៖
ក្នុងលោករបស់យើងនេះនោះ មិនមានអ្វីសូម្បីតែបន្តិច
ដែលយើងនឹងបានមកងាយៗ មកស្រាប់ៗ ដោយមិនបានប្រើសេចក្ដីព្យាយាម និងធ្វើការងារធ្ងន់ៗនោះទេ
។
នៅក្នុងជីវិតនៃភាពជោគជ័យ មិនមានផ្លូវកាត់ប្រាកដ ។
ពេលខ្លះការចាប់ផ្ដើមនោះ អាចនឹងជួបការលំបាក
ប៉ុន្តែសូមឲ្យជឿចុះថា កាលបើមានជំហានទីមួយបោះទៅហើយ ក៏មានជំហានបន្តៗទៅទៀត ។
អនិច្ចាអ្វីម្លេះ! មនុស្សច្រើនណាស់នៅក្នុងថ្ងៃនេះ
នៅមានជីវភាពក្រីក្រនៅក្នុងសង្គមរបស់យើង គិតយល់សប្តិផ្ដេសផ្ដាស់ថា
ពួកគេអាចនឹងមានបានដោយពឹងពាក់លើមន្ដគាថា
ឬវត្ថុសក្ដិសិដ្ឋតាមរបៀបមានបានដោយមិនចាំបាច់បញ្ចេញកម្លាំង គ្រាន់តែទិញកន្សែងយ័ន ឬព្រះទ្រង់គ្រឿងមកបូជា
ដែលជារឿងមួយមិនអាចទៅរួចឡើយ ។
គ្មានអ្នកមាន ឬគហបតីក្នុងលោកមួយនេះ ដែលមានបានដោយការនៅព្រងើយកន្តើយ
ឬខ្ជិលច្រអូសឡើយ ពួកគេនោះឆ្លងកាត់កាលវេលាដ៏លំបាកលំបិន
ឆ្លងកាត់ពុះពាររាល់ឧបសគ្គមកដោយសេចក្ដីអត់ធន់ និងស៊ូអត់សង្កត់ចិត្ត
រួមទាំងការស្រាវជ្រាវជួបសច្ចធម៌នៃការមានជីវិត
ដែលកើតមានសេចក្ដីសុខគឺការធ្វើការច្រើន ឬការងារធ្ងន់ៗ
និងមានសេចក្ដីសុខជាមួយផលិតផលរបស់វា ដែលចេញមកជាផ្លែផ្កាដ៏សមគួរ ។
មិនមានហេតុផលអ្វីឡើយ ដែលនឹងមករ៉ាប់រងថា ដីឬលោហៈដែកដុំតូចៗ
និងមានត្រឹមតែផ្កាផ្លែពីរបីទង វាធ្វើឲ្យមនុស្សយើងនោះមានបានយ៉ាងណាទៅ
ក្នុងយុគសម័យនេះ យើងគង់ត្រូវគិតតាមរបៀបមនុស្សមានប្រាជ្ញា
គិតដល់ការរួចផុតទៅជួបជាមួយភាពជោគជ័យ និងសេចក្ដីសុខដែលកំពុងរង់ចាំនៅក្នុងទីចំពោះមុខ
។
សម្រាប់ព្រះទ្រង់គ្រឿង ឬព្រះយ័ន គ្រូបាចារ្យ
លោកសាងឡើងមកដើម្បីជាគ្រឿងដាស់តឿនសតិមនុស្ស ឲ្យរលឹកដល់អង្គព្រះសាស្ដា
រលឹកដល់ពាក្យអប់រំដ៏មានតម្លៃក្រៃក្រាសរបស់ព្រះពុទ្ធជាម្ចាស់នៃយើង
ដែលទ្រង់បង្រៀនអប់រំទូន្មានមនុស្សយើងគ្រប់គ្នានៅក្នុងលោកនេះ
មានជីវិតរស់នៅដោយសេចក្ដីមិនប្រមាទ ត្រូវព្យាយាមប្រឹងប្រែងស្វិតស្វាញ
ស្វះស្វែងរកចំណេះវិជ្ជា និងស្វះស្វែងរកផ្លូវទៅដល់ទីរំលត់ទុក្ខនៃជីវិតរបស់ខ្លួនយ៉ាងពិតប្រាកដ
។
សូមរង់ចាំចុចអានបន្ត
No comments:
Post a Comment