ខ្នើយពិសេស
សម័យកាលមួយដ៏យូរណាស់មកហើយ ក្នុងប្រទេសចិន
ដែលមានទឹកដីលាតសន្ធឹងធំល្វឹងល្វើយ មានកសិករកម្លោះម្នាក់ឈ្មោះថា “អាហ្វុង”
គេជាកម្លោះម្នាក់ដែលមានរូបរាងមាំទាំស្វាហាប់ ទាស់តែថា គេជាមនុស្សមិនធ្លាប់ពេញចិត្តអ្វីៗឡើយ
ក្នុងជីវិតរបស់គេ ។
ថ្ងៃមួយក្នុងខណៈដែលគេកំពុងអង្គុយស៊ីបាយ
ក៏ចាប់ផ្ដើមរអ៊ូរទាំអំពីជោគជតាជីវិតរបស់ខ្លួនឯង ដែលកន្លងមក ។
គេរអ៊ូយ៉ាងនេះទៅជារឿយៗ ជាមួយអ្វីៗគ្រប់យ៉ាងដែលនៅពាំងមុខ
តាំងពីអង្រែបុកដល់នាវាចម្បាំង រអ៊ូរទាំរហូតដល់រសជាតិរបស់អាហារ
ដែលខ្លួនតាក់តែងផ្សំឡើងមកដោយខ្លួនឯង និងពេលកំពុងដួសដាក់ចូលមាត់ហើយក៏នៅតែរអ៊ូទៀត ។
ក្នុងខណៈពេលនោះ ក៏មានចាស់ព្រឹទ្ធាចារ្យម្នាក់
ដែលជាអ្នកអូសរទេះដឹកអីវ៉ាន់លក់ដូរ ដើរឆ្លងកាត់ទីនោះ ។ ពេលតាចាស់ក្រឡេកមើលទៅឃើញ
អាហ្វុង នោះអង្គុយរអ៊ូតែម្នាក់ឯងក៏ញឹមរីក និងដើរចូលទៅរាក់ទាក់ថា
“អើ អ្នកកម្លោះ យ៉ាងណាខ្លះហើយថ្ងៃនេះ
ពេលនេះការរកស៊ីយ៉ាងម៉េចទៅហើយហ្នឹង សង្ស័យជាលង់ទាំងដើមអស់ទាំងចុងហើយមើលទៅហ្នឹង
ឬយ៉ាងណាដែរទៅហើយ បានជាដល់ថ្នាក់មកអង្គុយរអ៊ូ ដូចជាមនុស្សធុញទ្រាន់លោក
ធុញទ្រាន់ជីវិតយ៉ាងនេះ?”
អាហ្វុងពេលបានឮសំឡេងតាចាស់ ដែលដើរចូលមករាក់ទាក់
ក៏ត្រេកអរណាស់ ដោយគិតក្នុងចិត្តថា អៃយ៉ា! លោកតានេះចូលមកចំពេលល្មម
ចូលក្នុងផ្លូវខ្លួនគិតមិនខុសអីបន្តិច ព្រោះក្នុងពេលនេះ នឹងចង់បន្ធូរបន្ថយភាពតានតឹង
ដែលវាមករួបរឹតមកតោងខាំស៊ីបេះដូងរបស់គេ ឲ្យអ្នកណាស្ដាប់ខ្លះៗ និងបើនិយាយការដែលប្រើនង្គ័លវាមិនចេះតតបឡើយ
បើនិយាយជាមួយអ្នកដែលគេស្គាល់ ក៏អៀនខ្មាស
ព្រោះតែនិយាយរឿងដែលមិនគួរឲ្យចង់យកត្រចៀកស្ដាប់ ។
ពេលឃើញមានឱកាសល្អ ដែលយូរម្ដងៗ
នឹងមានមនុស្សលង់មកនិយាយជាមួយ ទើបប្រញាប់និយាយមានទឹកដមសំនៀង
ដែលសំដែងអំពីភាពតូចចិត្តតូចថ្លើម ក្នុងជីវិតដ៏សម្បើមណាស់ថា
អូហោ! លោកតាអើយ លោកដឹងដែរទេ ជីវិតរបស់ខ្ញុំនោះ
ធ្លាក់ទាបថយថោកខ្លាំងណាស់ ធ្វើអ្វីក៏មិនធ្លាប់មានផ្លែមានផ្កា មិនបានសាច់ការអ្វីឡើយ
និងចាប់ផ្ដើមធ្វើអ្វីណានីមួយ អ្វីនោះក៏ត្រូវរលាយរលត់អស់រលីងស្អាតធេង
ដល់ពេលនេះខ្ញុំក៏មិនដឹងខ្លួនឯងថា ខ្លួនខ្ញុំនោះ
នឹងរស់រានមានជីវិតមានប្រយោជន៍អ្វីទៀត ។ អាហ្វុង និយាយតបលោកតាចាស់ព្រឹទ្ធាចារ្យ ដូចជាគ្មានអាល័យអាឡោះចំពោះខ្សែជីវិត
មានស្នាមមុខជោកជាំដោយក្ដីសោកសៅ ហាក់ដូចជាផែនប្រថពីនេះនឹងបែកធ្លាយ
មិនប៉ុន្មាននាទីខាងមុខនេះអ៊ីចឹង ។
“ហេតុអ្វីមានគំនិតគិតបែបនោះ ចុះខ្លួនអ្នកចង់បានអ្វី
ក្នុងជីវិតឬ អ្នកកម្លោះ? តាចាស់ជរាសួរ ។ អាហ្វុង ពេលបានស្ដាប់ពាក្យសម្ដី
ដែលមានការតុះបង្អាប់បង្អោនបន្ទាបវាសនាជីវិតខ្លួន ដែលជាមនុស្សឋិតនៅក្នុងវ័យកម្លោះ
ដែលអាចនៅមានពេលច្រើនណាស់ ក្នុងការកសាងជីវិតខ្លួនបាន ។
“ខ្ញុំចង់ធ្វើជាមហាសេដ្ឋី នឹងមិនត្រូវមកធ្វើការងារធ្ងន់
ក្នុងសភាពបែបនេះទៀតទេ” អាហ្វុងនិយាយ ។ តាចាស់បានឮសម្តីនេះភ្លាម
ក៏នៅក្នុងអាការៈស្ងៀមឈឹង មិននិយាយអ្វីមួយម៉ាត់ឡើយ ព្រោះជាពាក្យសម្ដី
ដែលរូបគាត់បានឮមកជារឿយៗ នៃមនុស្សដែលមិនគិតស៊ូក្នុងជីវិត តែចង់បានអ្វីមកបែបងាយៗ
ដោយមិនចាំបាច់បញ្ចេញកម្លាំងធ្វើអ្វីសោះនុ៎ះឡើយ ។
អាហ្វុង ពេលឃើញតាចាស់ស្ងៀមទ្រឹងអ៊ីចឹងទៅ
គេក៏ចាប់ផ្ដើមលាតបន្លាយសាច់រឿង ក្ដីលំបាកក្រតោយ៉ាករបស់ខ្លួនឲ្យតាចាស់ស្ដាប់
បែបទៅមិនឈប់ ផ្ដើមឡើងតាំងពីការធ្វើស្រែមិនបានផលល្អ
ភ្លៀងផ្គរធ្លាក់មកមិនត្រូវរដូវកាល រឿងគ្រោះធម្មជាតិ ។ល។ រហូតដល់ពេលយប់ងងឹត ។
តាចាស់ទើបហានិយាយសុំខ្លួន ដើម្បីលាចេញទៅភូមិលំនៅដ្ឋានទីទៃទៀត
ប៉ុន្តែមុននឹងខ្លួនចាកចេញទៅ តាចាស់បានហុចបង្វិចសំពត់ក្នុងដៃ ឲ្យអាហ្វុង
ព្រមទាំងនិយាយថា
No comments:
Post a Comment