សីលានុស្សតិ
សត្វទាំងឡាយបានទៅកាន់ឋានសួគ៌ក៏ព្រោះសីល, សត្វទាំងឡាយបរិបូណ៌ដោយភោគសម្បត្តិក៏ព្រោះសីលនិងសត្វទាំងឡាយបានទៅកាន់ទីរំលត់ទុក្ខ ពោលគឺព្រះនិព្វាន ក៏ព្រោះសីល មកប៉ុណ្ណេះ
ជាដើម ។
ឥឡូវនេះ នឹងសូមពន្យល់អធិប្បាយ ក្នុងគុណសម្បត្តិរបស់សីល
សីលជាសម្បត្តិដ៏សំខាន់ ដែលអាចញ៉ាំងឲ្យមនុស្សយើង បានកើតជាមនុស្ស ។
សត្វប្រេត នរក តិរច្ឆាន មិនមានសីល
មានតែមនុស្សដែលជាអ្នកបានជួបជាមួយព្រះពុទ្ធសាសនា ទើបជាអ្នកចេះរក្សា
ស្គាល់ពីគុណតម្លៃរបស់សីល
បុគ្គលដែលមិនបានជួបពាក្យអប់រំសាសនារបស់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់នៃយើង
ក៏មិនចេះរក្សាសីល
ថ្ងៃនេះ ឥឡូវនេះយើងគ្រប់គ្នា កើតមកហើយ បានមកជួបអ្វី
ឲ្យគិតអានឲ្យបានច្បាស់
បានជួបសម្បត្តិដ៏វិសេសវិសាលបំផុតហើយ ធម្មៈព្រះសាសនារបស់ព្រះអរហំសម្មាសម្ពុទ្ធដែលបានចង្អុលបង្ហាញប្រាប់ផ្លូវ ដែលនឹងឲ្យដើរទៅខាងមុខ
ប៉ុន្តែយើងគ្រប់គ្នានេះឯង នៅតែតោងប្រកាន់ងងឹតវង្វេង នៅតែងងឹតស្រវឹង ។
“ងងឹត” តួនេះជារបស់ចិត្ត
ងងឹតទាល់តែចិត្តមិនដឹងអ្វី យើងទើបមិនដឹងថាមកអំពីទីណា
មកកើតក្នុងទីនេះ
និងទៅណាទៀតក៏មិនដឹង នឹងកើតនៅខាងមុខក៏មិនដឹង ។
សូមឲ្យនឹកគិតថា ជាបុថុជ្ជន សេចក្ដីអាក្រក់អ្វីមានគ្រប់យ៉ាង
នៅគេចទៅពីចិត្ត នៅតោងទំរយីងរយោងនៅជាមួយចិត្ត នៅក្នុងចិត្តរបស់ពួកយើង
បាបតួនេះមានមកតាំងតែពីអនេកជាតិ
ដោយហេតុយើងកើតមកមិនបានជួបទាន់បណ្ឌិតអ្នកត្រាស់ដឹងយ៉ាងណា
ទើបដឹងតែពីការស៊ី ការរក ការប្រើ ការដេក ការលក់
នេះហៅថា សន្សំសម្បត្តិកម្មអាក្រក់ ជាឫសគល់មរតកនៃអំពើអាក្រក់
បាបកម្មអំពើអាក្រក់នេះ ដែលមកមិនដឹង ទីទៅមិនដឹង ទីនៅមិនដឹង
ជាទីប្រព្រឹត្តទៅយ៉ាងនេះរបស់ពួកមនុស្សគ្រប់រូប ។
ទើបឲ្យគិតនឹកដល់ព្រះអរិយៈជាម្ចាស់ទាំងឡាយបុគ្គលបានអង្គញាណ
ស្គាល់ខ្លួននៃខ្លួនបាន ដឹងទីមក ដឹងទីទៅ ដឹងទីនោះ ។
នេះ ប្រែថា លោកចេះដឹងបន្ថែមអំពីល្អ គឺបុណ្យកុសល គឺធម្មៈ
គឺជាសម្បត្តិអំពើល្អទាំងឡាយ
ដឹងថា សម្បត្តិអំពើល្អជារបស់ស្អាត ថ្លាយង់
នាំឲ្យដឹងក្នុងការកើតមក ដឹងយើងកើតមក ដឹងនឹងទៅណា ដឹងនឹងកើតអ្វី ចេះដោះស្រាយខ្លួនរបស់ខ្លួន
ហៅថា ជាបុគ្គលអ្នកបានពុទ្ធរតនៈ ធម្មរតនៈ និងសង្ឃរតនៈ សីលវត្ត
ចាគវត្ត ។
រតនៈ ប្រែថា កែវ របស់ថ្លា របស់ស្អាត
ឲ្យបានគិតអានឲ្យបានច្បាស់ រតនៈរបស់យើងយ៉ាងណា វត្តរបស់យើងយ៉ាងណា
ថ្លាស្អាត ឬសៅហ្មងឲ្យដឹងទីមក ឲ្យដឹងទីទៅ
ទើបឲ្យតាំងចិត្តក្នុងជីវិតឥឡូវនេះ
ក្នុងនិស្ស័យបច្ច័យរបស់ខ្លួនបន្តទៅ
ខ្លួនយើងគឺចិត្ត ពុំមែនកាយ ល្អជាប់តាមចិត្ត ភាពភ្លឺស្វាងកើតឡើង
អង្គញាណកើតឡើង អរិយៈជាម្ចាស់កើតឡើង
ព្រះអរិយៈជាម្ចាស់នៅជាបុថុជ្ជន ក៏ចាំព្យាយាមធ្វើអំពើល្អ
រក្សាអំពើល្អរបស់ខ្លួន មករហូត
ដឹងក្នុងការកើត ដឹងក្នុងការស្លាប់ ដឹងលោកនេះជារបស់មិនឋិតថេរ
ល្អ -ទុក្ខ -សុខ -ល្អ - អាក្រក់ - ថយថោក -ល្ងង់ -ឆ្លាត អាស្រ័យដូចនេះ ទើបហៅថា លោក ។
ថ្ងៃនេះ យើងគ្រប់គ្នាមកដឹងសភាវៈល្អអាក្រក់ហើយ
ឲ្យតាំងចិត្តក្នុងការរក្សារតនៈកែវ ៣ ប្រការ
ឲ្យភ្លឺថ្លាផូរផង់ជានិច្ច
ទើបនឹងបានឈ្មោះថា ជាអ្នកសន្សំអំពើល្អរបស់ខ្លួន ។
ធ្វើទៅ តាំងចិត្តដល់ចាស់ក្លា ក្លៀវក្លាអាចយកឈ្នះក្នុងអំពើអាក្រក់អ្វីៗ
ទីបំផុតសម្រេចមគ្គផល ក៏បានរួចផុតទៅដូចគ្នា
ដូចយ៉ាងក្រុមព្រះសាវកទាំងឡាយរបស់អង្គព្រះពុទ្ធជាម្ចាស់
មានច្រើនទៅដល់ ២០ លាន ៥ ម៉ឺនរូប ក្រៅពីនោះ មាន សាវករបស់អសីតិសាវក
សាវកនៃអនុអសីតិសាវក
សាវកនៃព្រះអរហន្តជាម្ចាស់ សម្រេចទៅរាប់មិនបាន ទៅដល់មគ្គផលនិព្វាន
កាលដែលកន្លងមក និងបន្តទៅក្នុងពេលខាងមុខទៀត ។
នេះតួពួកយើងកើតមកក្នុងលោកនេះរហូតដល់រាប់មិនបានទៅហើយ ប៉ុន្តែចាប់ផ្ដើមស្លាប់មកទល់ថ្ងៃនេះ
ដូចជាសត្វវិញ្ញាណអណ្ដែតរសាត់ក្នុងលោក ក៏ជាអចិន្តេយ្យុំ
រាប់ត្រាមិនបាន
ធំឡើងជាលំដាប់ដល់បានជាមនុស្ស ជាមនុស្សអ្នកមិនដឹងអ្វីសោះ
ក៏ញៀនរក ញៀននៅ ញៀនស៊ី ញៀនប្រើ ញៀននឹងចំណូល ញៀននឹងចំណាយចាយវាយ
វង្វេងភព វង្វេងកើត វង្វេងស្លាប់របស់ខ្លួន ដល់ទីបំផុតអស់សែនយូរ
ទើបបានធ្វើអំពើល្អ
បានធ្វើអំពើល្អអស់កាលដ៏សែនយូរបន្តទៅទៀតទើបបានសម្រេច ។
ក្នុងជីវិតជាតិនេះ គិតអានឲ្យច្បាស់ អំពើល្អដែលយើងបានសន្សំមកហើយ
អំពើអាក្រក់ដែលយើងកំពុងមាន
អំពើល្អដែលយើងសន្សំរាប់តែជួបព្រះពុទ្ធជាម្ចាស់
ក្រាបសំពះថ្វាយបង្គំធ្វើសក្ការបូជា
ជួបព្រះអរហន្ត ស្ដាប់ធម៌បង្រៀនប្រៀនប្រដៅ ជួបបណ្ឌិត ឫសី យោគី
តាំងចិត្តប្រតិប័តន៍តាម ។
ឥឡូវនេះ យើងនឹងបានសុខ ចង់នឹងសម្រេច ចង់រួចផុតទុក្ខ ទើបមកធ្វើអំពើល្អ
ឲ្យបានជា និស្សយបច្ចយោ ឧបនិស្សយបច្ចយោ បុរេជាតប្បច្ចយោ
បច្ឆាជាតប្បច្ចយោអារម្មណប្បច្ចយោ អធិបតិប្បច្ចយោ ហេតុប្បច្ចយោ ធ្វើហេតុទុក
ទើបបានបច្ច័យ ។
ពាក្យថា បច្ច័យ ប្រែថា បានទទួលផល
បានទទួលផលល្អជាសុខ បានទទួលផលអាក្រក់ជាទុក្ខ បានទទួលផលរហូតទៅ
ហេតុត្រឹមត្រូវ បច្ច័យត្រឹមត្រូវ បានសម្បត្តិល្អ ។
បុគ្គលអាក្រក់ ក៏ស្វះស្វែងរកតែអំពើអាក្រក់ បុគ្គលល្អក៏ស្វះស្វែងរកតែអំពើល្អ
បានទទួលល្អគ្រប់ពេលទៅ
ឲ្យគិតអានឲ្យបានច្បាស់ ថ្ងៃមួយ យប់មួយ ខែមួយ ឆ្នាំមួយ ជីវិតមួយ
ជីវិតនេះ ថ្ងៃនេះ ម្សិលមិញនេះ
អ្វីខ្លះដែលជាអំពើល្អរបស់ចិត្ត ប្រើបញ្ញាគិតអានត្រិះរិះពិចារណា
លោកទើបឲ្យសមាទានរក្សាសីល រលឹកដល់សីលរបស់ខ្លួន
ព្រោះសីលជារតនៈឲ្យសម្បត្តិដ៏ល្អ ។
នេះចាប់ផ្ដើមតាំងចិត្តធ្វើអំពើល្អ រហូតចិត្តតាំង
សម្បត្តីអ្វីៗក្នុងលោកមិនអាចតាមបាន
ទ្រព្យអ្វីៗមានតែបោះចោល រហូតដល់រូបកាយនេះ
មិនបានជាប្រយោជន៍អ្វីច្រើនឡើយ ។
គិតអានត្រិះរិះពិចារណារកច្រកផ្លូវឲ្យបុណ្យកើត មិនឲ្យយឺតយ៉ាវ
ប្រើបញ្ញាឲ្យជាក់ច្បាស់
ទើបឈ្មោះថា មកស្ដាប់ទេសន៍ មកសមាទានសីល មកធ្វើបុណ្យដាក់ទាន
មកថ្វាយបង្គំលោក ក្រាបសំពះថ្វាយបង្គំព្រះ
មកហ្វឹកហាត់ក្នុងនិស្ស័យបច្ច័យ
ទើបឲ្យស្គាល់ផ្លូវរបស់ខ្លួន ដឹងខ្លួនល្អ ដឹងខ្លួនអាក្រក់
ដឹងធម្មធម្មោកើតក្នុងចិត្ត
ធម៌ឃុំគ្រងបុគ្គលតាំងចិត្តក្នុងធម៌ ព្រោះជាអំពើល្អរបស់ខ្លួន
សមដូចពាក្យថា បុញ្ញានិ បរលោកស្មឹ បតិដ្ឋា ហោន្តិ បាណិនន្តិ
បុគ្គលសន្សំបុណ្យ បុណ្យរមែងរក្សាចិត្តឲ្យតាំងនៅបាន
ជាបុគ្គលបរិសុទ្ធនៅបាន
ចិត្តតាំងបាននោះ ទ្រព្យអ្វីៗក៏កើត របស់ទិព្វអ្វីៗក៏កើត វិជ្ជាអ្វីៗក៏កើត
ការកើតមករបស់យើង ជីវិតនេះទើបបានទទួលផលដ៏ល្អ
ចូរតាំងចិត្តរបស់ខ្លួនរហូតទៅ តាំងចិត្តក្នុងសីលរបស់ខ្លួន ព្រោះថា
សីលរមែងឲ្យបានសុគតិ
សីលរមែងឲ្យបានភោគទ្រព្យ
សីលរមែងឲ្យបានសេចក្ដីរួចផុត មគ្គផលនិព្វាន ។
ឯវំ ក៏មានដោយប្រការដូច្នេះ
ពីការទេសន៍អប់រំដោយ
លោកឪ ចាម មហបុញ្ញោ
http://www.dlitemag.com/index.php?option=com_content&view=article&id=1213%3A2014-06-25-15-21-13&catid=37%3Aenlightenment&Itemid=1
No comments:
Post a Comment