Saturday, December 23, 2017

ប្រយ័ត្នអារម្មណ៍


ប្រយ័ត្នអារម្មណ៍

អារម្មណ៍នឹកគិតក្នុងចិត្តមនុស្សជារឿងសំខាន់ណាស់ ព្រោះកាលដែលនឹងនិយាយ នឹងធ្វើអ្វីគ្រប់កាលៈទេសៈ រមែងចាប់ផ្ដើមពីអារម្មណ៍នឹកគិតជាមុន ។ បើសិនអ្នកណាអាចឃុំគ្រងចិត្តឲ្យនៅក្នុងរង្វង់អំពើល្អបាន ស្មើនឹងថា គ្រប់គ្រងពាក្យសម្ដី និងទង្វើឲ្យល្អតាមទៅផងដែរ ប៉ុន្តែដោយហេតុចិត្តនេះ ជាធម្មជាតិដែលគេឃុំគ្រងបានដោយលំបាកបំផុត ។ រឿងដែលអាចប្រែក្លាយខ្លួនចង់គ្រប់គ្រង់ការគិតនេះឲ្យបាន តែបែរជាការគិតនោះមកគ្រប់គ្រងខ្លួនទៅវិញ ខ្លួនចង់គ្រប់គ្រងអារម្មណ៍នេះឲ្យបាន តែត្រូវអារម្មណ៍នោះមកគ្រប់គ្រងខ្លួនទៅវិញ ធ្វើឲ្យខ្លួនធ្លាក់ចូលទៅក្នុងសភាពត្រូវខ្លះ មិនត្រូវខ្លះ ។

អារម្មណ៍ត្រូវនិងមិនត្រូវទាំងពីរនេះ មានឥទ្ធិពលចំពោះកិរិយាការប្រព្រឹត្តរបស់មនុស្សបែបផ្ទុយគ្នា ពោលគឺ មនុស្សយើងកាលបើត្រូវគ្នាហើយ ក៏ធ្វើឲ្យគាប់ចិត្ត យល់ចិត្ត និងមានបំណងប្រាថ្នាល្អចំពោះគ្នា គោរពផ្ដល់កិត្តិយសឲ្យគ្នា ។ រឿងល្អៗទាំងនេះជួយញ៉ាំងឲ្យមនុស្សមានអារម្មណ៍នឹកគិតក្នុងផ្លូវដែលត្រូវគ្នា នៅរួមគ្នាដោយសន្តិភាព ផ្សេងពីអារម្មណ៍របស់បុគ្គលដែលមិនត្រូវគ្នា ដែលច្រើនធ្វើឲ្យអស់ភាពអាឡោះអាល័យល្អចំពោះគ្នា ធ្វើឲ្យមានភាពអាត្មានិយម មិនមានចិត្តស្មោះត្រង់ចំពោះគ្នា រហូតដល់លែងផ្ដល់តម្លៃផ្ដល់កិត្តិយសគោរពកោតក្រែងគ្នា ដែលធ្វើឲ្យមនុស្សធ្លាក់ចូលទៅក្នុងលក្ខណៈបែបនេះ មានសេចក្ដីក្ដៅក្រហាយរោលរាលដុតកំលោចចិត្ត ឲ្យចិត្តកើតទុក្ខតែប៉ុណ្ណោះ ។

ដូចអ្វីដែលបានពោលមកខាងដើមថា ចិត្តជារឿងដែលយើងម្នាក់ៗត្រូវគ្រប់គ្រង ការត្រូវ ឬមិនត្រូវ ទុកជាសភាវៈត្រូវមាន ហាមឃាត់មិនបាន ឬទុកណាតែហុចផលវិជ្ជមានខ្លះក្នុងជ្រុងខ្លះក៏ដោយ ប៉ុន្តែក៏ជារឿងឃុំគ្រងឲ្យត្រូវ ឬមិនត្រូវដោយមានហេតុផល ដោយមានតឹកតាងទឡ្ហីករណ៍ត្រឹមត្រូវយកជាការបានច្រើនបំផុត ព្រោះបើបណ្ដែតបណ្ដោយឲ្យទៅតាមអារម្មណ៍ ឬអារម្មណ៍តែម្យ៉ាង ភាពត្រូវ-មិនត្រូវនេះ នឹងជាអាវុធបំផ្លាចអ្នកដទៃ និងជួនកាលពេលខ្លះ ​អាចត្រឡប់មកបំផ្លិចបំផ្លាញខ្លួនឯង ក៏សឹងមានច្រើនដែរ ៕


ប្រែ.គោលគំនិតល្អដើម្បីជីវិត
រូបភាព៖ Google.com


No comments:

Post a Comment