Thursday, December 7, 2017

រឿង កង្កែបទទួលបានជ័យលាភី (តចប់)


រឿង កង្កែបទទួលបានជ័យលាភី (តចប់)

តើហេតុអ្វីយើងត្រូវយកត្រចៀកទៅស្ដាប់សំឡេងរបស់ក្រុមមនុស្សបរាជ័យ សូម្បីតែនឹងគិត ក៏គិតចុះចាញ់បាត់ទៅហើយ តាំងពីមិនទាន់បានចាប់ផ្ដើមធ្វើមកម្ល៉េះ?

មនុស្សដែលមិនព្រមចុះចាញ់ចំពោះមុខជោគជតាឧបសគ្គ គេគិតតែពីផ្នែកខាងវិជ្ជមានប៉ុណ្ណោះថា យើងត្រូវតែធ្វើបាន និងធ្វើបានប៉ុណ្ណោះ សូម្បីតែថា ត្រូវជួបប្រសព្វជាមួយឧបសគ្គរារាំងមុខធំប៉ុនណាក៏ដោយ ឧបសគ្គដែលកើតមានឡើងគ្រាន់តែមកពិសោធចិត្តក្លាហានរបស់យើងប៉ុណ្ណោះឯង ។

ចៅកង្កែបគ និងត្រចៀកថ្លង់មួយក្បាលនោះ វាបានជឿជាក់លើខ្លួនឯង និងស្ដាប់សំឡេងបេះដូងរបស់ខ្លួនឯងប៉ុណ្ណោះ ហើយអាចដោះស្រាយបញ្ហាប្រកបដោយភាពក្លាហាន ទើបវាជួបប្រសព្វនូវភាពជោគជ័យដ៏ធំធេង ដែលរង់ចាំនៅខាងមុខ ដូចជាអ្នកទទួលជ័យលាភីអ៊ីចឹងដែរ។

មានអ្នកស្រាវជ្រាវគិតបង្កើតទាំងផ្នែកវត្ថុកែច្នៃប្រឌិត និងនវត្ថកម្ម ឬធុរកិច្ចឥស្សរៈថ្មីៗ ឬក៏ធុរកិច្ចអ្វីណានីមួយ ដែលអាចនាំទៅរកភាពជោគជ័យ និងសេចក្ដីសុខបាន ។

ក្នុងថ្ងៃដំបូងៗ នៃការធ្វើដំណើរតាមស្វែងរកក្ដីសុបិន ដើម្បីទៅដល់ភាពជោគជ័យនោះ បុគ្គលអ្នកហ៊ានសុបិនទាំងនោះ សុទ្ធតែត្រូវជួបប្រសព្វមគ្គាដ៏លំបាកល្មមគួរសមដែរ និងជឿថា ត្រូវបានគេរិះគន់វិភាគ និងបានស្ដែងចេញនូវទង្វើផ្សេងៗនៃមនុស្ស ដែលមានទម្លាប់ពូកែចាញ់គ្រប់ពេល ។ ប្រភេទដែលពោលថា “ចាំមើលវាសិនថា តើវាទៅរួចបានប៉ុន្មានទឹកដែរ?” យើងមិនត្រូវទៅចាប់អារម្មណ៍ក្នុងរឿងដែលគេគិត គេនិយាយទេ វាជាសិទ្ធិរបស់ភាន់គេ ជីវិតយើងទៅបានប៉ុន្មានទឹក? ប៉ុន្មានឧបសគ្គ? ប៉ុន្មានទុក្ខ? ប៉ុន្មានសុខ? ប៉ុន្មានជោគជ័យនុ៎ះ? យើងជាអ្នកជ្រើសរើសយកដោយខ្លួនឯងទាំងអស់ ។

មើលតួយ៉ាង លោក ស្តេវ ផល ចប ជាមនុស្សម្នាក់ក្នុងអាណាចក្រកុំព្យួទ័រក្រាហ្វិច ដែលគេហៅរូបលោកយ៉ាងខ្លីថា ស្តេហ្វ ចប ដែលជាដៃគូប្រគួតគ្រប់ពេលរបស់លោក ប៊ិល ហ្គេត ដែលទើបនឹងទទួលមរណភាពកាល ៥-៦ ឆ្នាំកន្លងទៅនេះ។

លោកជាអ្នកចាប់ផ្ដើមស្ថាបនាបង្កើតធ្វើកុំព្យួទ័រApple និងភិហ្សាអេនិមេស័នស្តេឌិអូ ជាបុគ្គលថ្នាក់ដឹកនាំក្នុងអាណាចក្រឧស្សហកម្មកុំព្យួទ័រទូទាំងពិភពលោក លើកម្រាមដៃឲ្យ ជាពិសេសក្នុងភាពក្លាហានមួយប្រភេទបែបពិសេស ដែលមិនធ្លាប់ស្ដាប់មនុស្សពូកែចាញ់ណាទាំងអស់ ។

ព្រោះពេលដែលលោកចាប់ផ្ដើមធ្វើកុំព្យួទ័រអែបប៉ល ។ លោកត្រូវបានទទួលពាក្យវិភាគរិះគន់យ៉ាងសែនឈឺក្បាលបំផុត ពីពួកវិស្វករកុំព្យួទ័រ និងពីស្ថាប័នផ្សេងៗ ថ្នាក់ដឹកនាំរបស់ពិភពលោក ដែលព្យាយាមបញ្ច្រកចូលទៅក្នុងរន្ធត្រចៀកលោកថា កុំព្យួទ័រអែបប៉លដែលលោកកំពុងគិត នឹងរលាយរលំទៅគ្រប់យ៉ាងក្នុងជីវិត ដែលបានបណ្ដាក់ទុនចូលទៅក្នុងនោះ ។

វាជាគ្រោងការដ៏សែនរវើរវាយ វាគ្មានផ្លូវទៅរួចទេ ជារឿងគួរឲ្យចង់សើចប៉ុណ្ណោះរបស់ក្មេងសតិមិននឹងន ។

ប៉ុន្តែរូបលោកមិនបានទៅចាប់អារម្មណ៍... ហើយដល់ថ្ងៃមួយ លោកក៏បានតំឡើងវាទាល់តែបានសម្រេច និងម្ចាស់គ្រោងការដ៏សែនរវើរវាយរបស់លោកហ្នឹងឯង ដែលញ៉ាំងឲ្យមនុស្សម្នាទូទាំងពិភពលោក ត្រូវបានស្រឡាំងកាំងភ្ញាក់ផ្អើលមិនតិចទេ ។

លោក ស្តេហ្វ ចប ប្រើប្រាស់វិធីងាយៗ ដោយការបើកចំហរត្រចៀកទាំងសងខាង ហើយស្តាប់តែសំឡេងបេះដូងរបស់ខ្លួនឯង ក្រសែភ្នែករបស់លោកនោះ មិនធ្លាប់ក្រឡេកមើលទៅទីណាមួយឡើយ ព្រោះវាជាការជម្រុញទៅរកអង្គចងចាំជាមួយគ្រឿងឧបករណ៍កុំព្យួទ័រ ដែលលោកកំពុងធ្វើ កំពុងរៀបចំតំឡើង មិនមែនទៅសម្លឹងពាក្យជេរស្ដីលោកតាមទំព័រកាសែត ឬបទសម្ភាសន៍តាមទូរទស្សន៍របស់បុគ្គលដែលមិនធ្លាប់មានចេតនាណាល្អចំពោះរូបលោក ជាមួយរឿងដែលលោកកំពុងធ្វើទេ មានពាក្យពេជន៍មួយឃ្លារបស់លោកនិយាយថា

“លោកត្រូវការពេលនឹងប្រើប្រាស់ជីវិតដែលនៅសេសសល់ទៅជាមួយការលក់ទឹកសេរ៉ូ ឬថាត្រូវការឱកាសដែលនឹងនាំគ្នាផ្លាស់ប្ដូរពិភពលោកទាំងមូល”។

ក្នុងការហួងហែងនៃអំពើអាក្រក់ គេធ្លាប់បានទទួលសម្ពាធពីគណៈកម្មការក្រុមហ៊ុននៅក្នុងឆ្នាំ ១៩៨៥ ក្រោយជួបប្រទះនូវបញ្ហាជំទាស់ក្នុងរឿងអំណាចគ្រប់គ្រងក្រុមហ៊ុន ។ រូបលោកត្រូវបានគណៈកម្មការគ្រប់គ្រងរបស់ក្រុមហ៊ុនអែបប៉លសម្រេចគ្នាជាឯកច្ឆន្ទ ដកតំណែងតួនាទីចេញពីភារកិច្ចផ្សេងៗ ដែលរូបលោកបានទទួលខុសត្រូវទាំងអស់ ។

ហើយទីបំផុត រូបលោកត្រូវបានគេអញ្ជើញឲ្យដើរចេញពីក្រុមហ៊ុនរបស់លោកផ្ទាល់ ដែលលោកបានបង្កើតវាឡើងផ្ទាល់ដៃ ។ តើវាមានបញ្ហាអ្វីកើតឡើង លោកគិតខុស ឬមនុស្សដែលអញ្ជើញលោកឲ្យដើរចេញនោះគិតខុសមែនទេ? មានតែសច្ចភាពប៉ុណ្ណោះ ដែលជាគ្រឿងពិសោធន៍ក្នុងរឿងទាំងអស់នេះ!!!

ប៉ុន្តែក្នុងទីបំផុត ពេលការពិតត្រូវបានពិសោធ និងភាពអ័ព្ទអួរនៃការជំទាស់ប្រឆាំងបានស្រាយបំភ្លឺ ។ លោក ស្ដេហ្វ ចប ក៏បានគេអញ្ជើញឲ្យវិលត្រឡប់មកធ្វើការនៅឯក្រុមហ៊ុនអែបប៉លម្ដងទៀត នៅក្នុងតំណែងអ្នកចាត់ការទូទៅលំដាប់ខ្ពស់ក្នុងលក្ខណៈបណ្ដោះអាសន្នសិន ជាខព្រមព្រៀងគ្នាពិសេសក្នុងការចូលមកស្ដារស្ថានភាពក្ដីវិបត្តិ ដែលបានកើតឡើងជាមួយអង្គភាពនេះ ។ ការចូលមកពេលនេះ ជារយៈពេលដ៏ច្រើនឆ្នាំជាប់គ្នា ដោយថ្លៃឈ្នួលធ្វើការងារប្រចាំឆ្នាំ ១ ដុល្លារអាមេរិច ប៉ុន្តែមានភាគហ៊ុនដ៏មហាសាលតបស្នងទ្វេគុណ បើសិនរូបលោកបញ្ជៀសបញ្ហាវិបត្តិនោះបានសម្រេច ហើយរូបលោកក៏ធ្វើបានសម្រេចពិតមែន ។

ក្នុងបញ្ហានេះឯង ដែលធ្វើឲ្យឈ្មោះរបស់លោក ត្រូវបានគេកត់ត្រាទុកក្នុងសៀវភៅកំណត់ហេតុពិភពលោកថា លោកជាអ្នកចាត់ការលំដាប់ខ្ពស់ ដែលបានថ្លៃឈ្នួលទាបបំផុតក្នុងលោក! ប៉ុន្តែពិភពលោកទាំងមូលត្រូវគារវៈចំពោះរូបលោក ព្រោះថា លោកជាបុគ្គលដែលបានគិតស្រាវជ្រាវ និងបង្កើតកុំព្យូទ័រអែបប៉ល ហើយមកដល់ថ្ងៃនេះ នៅមិនទាន់មានអ្នកណាអាចស៊ូបាន ក្នុងរឿងនៃការបង្កើតក្រាហ្វិចលើកុំព្យូទ័រនេះទេ ។

កាលកន្លងទៅជាច្រើនឆ្នាំមុន រូបលោកបានទទួលកាអញ្ជើញទៅធ្វើបទបង្ហាញមួយទៅឲ្យបណ្ឌិតថ្មីៗនៃមហាវិទ្យាល័យ ស្តេនហ្វត ដែលកំពុងមានកំដៅដ៏ខ្លាំង ព្រមទាំងសម្រុកចូលទៅឡើងដើមឈើគ្រប់ដើមថា

“មិនថានឹងមានអ្វីកើតឡើងទេ កុំឲ្យបាត់បង់ជំនឿ និងក្ដីសង្ឃឹមលើខ្លួនឯងឲ្យសោះ គ្រប់គ្នាអាចស្វែងរកវត្ថុដែលខ្លួនឯងស្រឡាញ់បាន ការងារនឹងជារឿងដែលគ្រប់គ្រងជីវិតភាគច្រើន និងវិធីតែមួយគត់ ដែលជាការពេញចិត្តដោយពិតប្រាកដនោះគឺ៖

អ្នកត្រូវធ្វើក្នុងរឿង ដែលអ្នកមានជំនឿថា ជាការងារដ៏ធំ ។

ហើយវិធីតែមួយគត់ ដែលនឹងធ្វើការដ៏ធំមហិមាបានគឺ ការធ្វើការងារដែលអ្នកស្រឡាញ់ បើនៅមិនទាន់បានជួបវាទេ ចូរស្វែងរកវាបន្ត កុំឈប់ ឬព្រមចុះចាញ់ និងកុំទៅយកត្រចៀកស្ដាប់ពាក្យអ្នកដទៃជាដាច់ខាត ចូរស្ដាប់តែសំឡេងដែលវាលាន់ឮរងំតែនៅក្នុងបេះដូង ដែលមានក្ដីប្រាថ្នាចង់តែយកជ័យលាភីរបស់ខ្លួនឯងប៉ុណ្ណោះ វាជាការស្រេច ។

រឿងនិទានរបស់កង្កែបទទួលបានជ័យលាភី ដែលនិយាយមិនចេញ(គ) និងថ្លង់ត្រចៀកនោះ គង់មិនខុសឆ្ងាយពីរឿងរ៉ាវរបស់លោក ស្តេហ្វ ចប ប៉ុន្មានដែលលោកបានពោលទុកថា

វាជារឿងតែមួយគត់ ដែលមនុស្សរាល់គ្នាត្រូវការជោគជ័យក្នុងជីវិត ត្រូវគិតឲ្យបានច្រើនបន្តិច ។

ព្រោះថា ជីវិត និងអនាគតរបស់យើងនោះ យើងត្រូវធ្វើជាអ្នកកំណត់ជ្រើសរើសផ្ទាល់ខ្លួនឯង ។ ចំណែករឿងជោគជតា និងព្រហ្មលិខិត ដែលមានមនុស្សម្នាចូលចិត្តនាំគ្នានិយាយ វាក៏បណ្ដាលមកពីទង្វើ ឬកម្មរបស់យើងទាំងអស់ មិនមានបុគ្គលណា ឬអ្វីណានីមួយមកកំណត់ក្រិត្យជីវិតរបស់យើងបានឡើយ ក្រៅពីបេះដូង(ចិត្ត) និងដៃទាំងពីររបស់យើងប៉ុណ្ណោះ ។

សូមសម្លឹងមើលទៅអនាគត សម្លឹងមើលចិត្តខ្លួនឯងឲ្យធ្លុះ ព្រោះរាល់ៗក្ដីវិបត្តិដែលបានកើតឡើង សុទ្ធតែមានឱកាសលាក់កប់បំពួននៅក្នុងនោះទាំងអស់ វាស្ថិតនៅត្រង់យើងអាចរកមើលវាឃើញឬអត់។ ការត្រូវបានគេបណ្ដេញចេញពីការងារជាប្រចាំ ព្រោះក្រុមហ៊ុនបិទការងារជាប់មានគុណវិបត្តិ ឬឈប់ដំណើរការទៅអស់ពេលយ៉ាងយូរ កុំទៅតានតឹងចិត្តអារម្មណ៍អី សូមសម្លឹងមើលលើចំណុចល្អៗក្នុងជីវិតខ្លះ ក្នុងគុណវិបត្តិខ្លះ ដែលបានកើតឡើងរួចមកហើយនោះ ។

ដូចជា យើងនឹងមានពេលវេលានៅជួបជុំជាមួយគ្រួសារ បង្កភាពជិតស្និទ្ធគ្នាខ្លាំងឡើង បងប្អូន មិត្តភ័ក្តិ ដែលមិនធ្លាប់បានជិតស្និទ្ធស្នាលគ្នា ឬក៏មិនបានទាក់ទងគ្នា ក៏មានឱកាសមកចាប់ផ្ដើមសាងសម្ព័ន្ធភាពល្អៗជាមួយគ្នាសាជាថ្មីម្ដងទៀត ឬបានធ្វើការងារឥស្សរៈតាមក្ដីសុបិនរបស់ខ្លួន អាចមានមាត់ច្រកថ្មីៗបើកឡើងជានិច្ច មានអ្នកមាន និងអ្នកមានឱកាសថ្មីៗច្រើនណាស់នៅក្នុងក្ដីវិបត្តិផ្សេងៗ សូមត្រឹមតែម្យ៉ាងគត់ “កុំទៅព្រមចុះចាញ់ និងស្ដាប់ពាក្យអ្នកដទៃច្រើនជ្រុលហួសហេតុពេក ចូរស្តាប់សំឡេងបេះដូងរបស់ខ្លួនក៏បាន ។

ថ្ងៃនេះ តើយើងនឹងជ្រើសរើសធ្វើជាកង្កែបល្អមួយណា កង្កែបមួយដែលនៅលើចុងឈើ ឬធ្វើជាកង្កែបមួយក្នុងក្រុមកង្កែបនៃមេខ្លោង ដែលនៅចាំខាងក្រោមដើមឈើគ្រប់ពេលវេលាឬ?

ជីវិត និងអនាគត ពេលដែលយើងដឹងថា វាជារបស់យើង ដូចនោះយើងទើបត្រូវជ្រើសរើសយកដោយខ្លួនឯង ៕

សូមរង់ចាំចុចអាន រឿងស្ដេចចាប
រូបភាព៖google.com



No comments:

Post a Comment