Friday, December 8, 2017

រឿង ស្ដេចចាប


រឿង ស្ដេចចាប

ក្នុងសម័យមួយដ៏យូរលង់ណាស់មកហើយ មានចាបមួយហ្វូង មួយហ្វូងនោះមានសត្វចាបប្រមាណជា ៥០០ ក្បាល ។ ពួកវារស់នៅអាស្រ័យក្នុងព្រៃរកាលើកំពូលភ្នំមួយកន្លែង តែដល់កាលវេលាដែលត្រូវចេញទៅរកស៊ី ហ្វូងសត្វចាបទាំងនេះនីមួយៗក៏នាំគ្នាហើរសំដៅទៅស៊ីស្រូវសាលី ក្នុងស្រែរបស់ប្រជាកសិករម្នាក់ ដែលនៅឯនាយអាយ ជាកន្លែងប្រភពចំណីអាហារដ៏សម្បូណ៌បែបបំផុត ។
ពិតមែនហើយ ស្រូវសាលីដែលចេញគួរនៅក្នុងទីកន្លែងនោះ មិនមែនកើតឡើងចេញឯកឯងតាមធម្មជាតិទេ មានកសិករម្នាក់ជាម្ចាស់ស្រែដែលបានដកស្ទូងបុកដាំឲ្យកើតឡើង ។ ពេលគេឃើញហ្វូងសត្វហើរមកខាំចឹកស៊ីយ៉ាងសប្បាយរីករាយដូច្នេះ ទើបគេព្យាយាមលួចក្លំមើលសត្វចាបមួយហ្វូងនោះ ទៅដោយការសោកស្ដាយស្រូវ ជាពិសេសអស្ចារ្យនោះ នឹកឃើញដល់ដំណក់ញើស កម្លាំងការងារដែលខំប្រឹងធ្វើមកនោះ ត្រូវពពួកសត្វចាបហើរមកចឹកស៊ីអស់នៅចំពោះភ្នែកខ្លួនដូចនោះ ។
គេទើបគិតរកដាក់ផែនការទុកក្នុងចិត្តថា គេនឹងធ្វើអ្វីម្យ៉ាង ដើម្បីចាត់ការជាមួយហ្វូងចាបទាំងអស់នេះឲ្យបាន ។ អស់រយៈកាលទៅជាច្រើនថ្ងៃ ដែលគេលួចចាំក្លំមើលហ្វូងចាបទាំងនោះ ។
គេរកឃើញអ្វីម្យ៉ាង ដែលមានការខុសប្រក្រតីជាងធម្មតាទូទៅ ។
ព្រោះពួកសត្វនៃហ្វូងចាបទាំងនោះ ពេលស៊ីស្រូវសាលីឆ្អែតស្កប់ស្កល់ហើយ ពួកវានីមួយៗក៏ហើរត្រឡប់ទៅកាន់សំបុកដោយមានចំពុះទទេទាំងអស់ តែគេឃើញមេចាបមួយធំ ដែលជាមេដឹកនាំហ្វូងចាបនោះ ពេលណាស៊ីស្រូវឆ្អែតផ្ទៃហើយ នៅមិនគ្រប់មិនគ្រាន់ ថែមទាំងលួចពាំស្រូវសាលី ៣ គួរត្រឡប់ទៅជាប់ជាមួយខ្លួនផងទៀត ។
កសិករម្នាក់នោះ បានឃើញទម្លាប់ចាបមួយក្បាលនេះធ្វើបែបហ្នឹងជាច្រើនដងច្រើនគ្រា ក៏មានការចម្លែកក្នុងចិត្ត ទើបព្យាយាមស្ទាក់ចាប់ស្ដេចចាបនោះឲ្យទាន់តែបាន ដោយការចាប់សង្កេតមើលទីឈរជាប្រចាំរបស់សត្វចាបមួយក្បាលនោះ រួចគេក៏បានលបលួចយកអន្ទាក់ទៅដាក់កន្លែងនោះ ។ មានថ្ងៃមួយ ស្ដេចចាបក៏ភ្លេចអាត្មាត្រូវបានជាប់អន្ទាក់គេ ។ កសិករទើបសួរស្ដេចចាប ដែលខ្លួនចាប់បានធ្វើជាឈ្លើយមួយក្បាល ដោយការចង់ដឹងថា
“នែ៎អាចាបខ្លួនធំ អាខ្លួនរបស់ចៅនេះ គង់នឹងលោ្មភជាងសត្វដទៃប្រាកដណាស់ ក្រពេះផ្ទៃរបស់ចៅប្រហែលជាធំជាងក្រពះរបស់សត្វចាបឯទៀត ស៊ីឆ្អែតហើយ ថែមទាំងលួចពាំគួរស្រូវត្រឡប់ទៅវិញមួយថ្ងៃៗ ៣ គួរ” ។
កើតមានដូចនោះ ព្រោះតែចៅមានជង្រុកស្រូវ ឬចៅចូលចិត្តក្លែងយើងឲ្យរលាយអស់ពីខ្លួនមែនឬ?ឆ្លើយតបមកឲ្យស្រួលណា៎ បើឆ្លើយមិនត្រូវចិត្តដូចអ្វីដែលបានឃើញនេះស្រាប់ អាចៅសត្វខ្លួនធំកំពូលល្មោភ!
ស្ដេចចាបដែលភ្លេចខ្លួនជាប់អន្ទាក់ត្រូវគេចាប់បាន ក៏ឱនក្បាលចុះ ព្រោះដឹងថាខ្លួនខុស និងក្រែងរអាចិត្ត ដែលខ្លួននិងបក្សពួកខ្លួនបានធ្វើខុសសីល លួចទ្រព្យដោយគ្មានចេតនា ព្រោះនឹកគិតថា ស្រូវសាលីទាំងនេះមិនមានម្ចាស់ ទើបឆ្លើយតបទៅដោយសំឡេងផ្អែមស្រទន់ និងដោយសុភាពរាបសាថា
“មែនហើយ ខ្លួនខ្ញុំនេះគ្មានចេតនាណានឹងក្លែងលោកឡើយសូម្បីតែបន្តិច ហើយពេលដឹងថាស្រូវសាលីនេះមានម្ចាស់ ក៏ប្រកាន់យល់ថា លោកមានព្រះគុណ ខ្ញុំនឹងឆ្លើយតបសំនួរគ្រប់សំនួរ ដែលលោកចង់ដឹង ការដែលខ្លួនខ្ញុំនេះក៏គ្មានជង្រុកស្រូវ ដែលនឹងទុកដាក់រក្សាអ្វីទាំងអស់ តែការដែលខ្ញុំត្រូវពាំគួរស្រូវត្រឡប់ទៅឯសំបុក ៣ៗគួររាល់ៗថ្ងៃនេះ កើតមានដូចនេះ ព្រោះតែភាពចាំបាច់ និងត្រូវការយកស្រូវសាលីនេះទៅធ្វើជាប្រយោជន៍ ដូចខ្ញុំតាំងចិត្តទុកក្នុងមួយៗនៃជីវិតទម្រាំនឹងរកលែងបាន។
ព្រោះថាគួរស្រូវទី១ ខ្ញុំបានយកទៅប្រើដោះបំណុលចាស់ ស្រូវគួរទី២ យកទៅឲ្យគេ និងគួរស្រូវចុងក្រោយយកទៅកប់ទុក”។ អ្នកស្រែបានស្ដាប់ហើយ ក៏កើតនូវសេចក្ដីសង្ស័យច្រើនទៀត ព្រោះចម្លើយតបរបស់ស្ដេចចាបនោះ រឹងរឹតតែធ្វើឲ្យគេសង្ស័យកាន់តែខ្លាំងឡើង ទើបសួរតទៅទៀតថា
“ចៅប្រាប់យើងថា តើចៅមានភាពចាំបាច់ត្រូវយកគួរស្រូវទៅប្រើដោះបំណុលអ្នកណា? ហើយត្រូវយកទៅឲ្យអ្នកណា? និងយកទៅកប់ទុកនៅឯណា? ចូលឆ្លើយឲ្យស្រួលបួលមកណ៎ា បើមិនដូច្នោះទេ ចៅនឹងក្លាយជាចាបចៀនបំពងខ្លាញ់ ធ្វើជាអាហារស៊ីលែងរបស់ខ្ញុំពេលល្ងាចនេះហើយ!!...


សូមចាំអានបន្ត

No comments:

Post a Comment