Sunday, December 17, 2017

ទ្រឹស្ដីអប់រំដ៏មានតម្លៃ៩ឃ្លាពីអ្នកប្រាជ្ញក្នុងព្រះពុទ្ធសាសនា


ទ្រឹស្ដីអប់រំដ៏មានតម្លៃ៩ឃ្លាពីអ្នកប្រាជ្ញក្នុងព្រះពុទ្ធសាសនា

“សត្វលោកពេលកើតមករមែងនាំសេចក្ដីទុក្ខជាប់តាមខ្លួនមកផងដែរ ដរាបណាដែលគេមិនទាន់រលាស់ចោសសេចក្ដីពេញចិត្តក្នុងសង្ខារចេញទេ សេចក្ដីទុក្ខរមែងជាប់ទៅតាមជានិច្ច ឧបមាដូចជាគោដែលមាននឹមរទេះជាប់នៅលើក កងរទេះរមែងជាប់ទៅតាមគ្រប់ជំហានក៏យ៉ាងនោះដែរ ព្រះពុទ្ធ

អ្នកដទៃមិនបានធ្វើចិត្តរបស់យើងឲ្យសៅហ្មង ឬផូរផង់ យើងខ្លួនឯងទៅវិញទេ ដែលជាអ្នកធ្វើឲ្យចិត្តសៅហ្មង អ្នកដទៃជួយមិនបាន សូម្បីតែព្រះពុទ្ធជាម្ចាស់ក៏ជួយមិនបាន ព្រះអង្គគ្រាន់តែជាអ្នកត្រុសត្រាយផ្លូវឲ្យប៉ុណ្ណោះតេជ. អនាលយោ
ទុក្ខព្រោះកើតរលត់ វាមានស្រាប់ហើយ យករាគៈ លោភៈ ទោសៈ និងមោហៈ មកដាក់បន្ថែម... រឹងរឹតតែកើតទុក្ខធំតេជ. ថាវរោ

“រកទៅចុះ រកប៉ុនណាក៏រកទៅចុះ មិនបានសេចក្ដីសុខទេ តែថាមិនរកក៏មិនបាន ព្រោះរាងកាយមួយនេះ ជារបស់នៅក្នុងកាមភព កាមភូមិ នៅមានកាមកិលេស រកមកក៏ត្រូវជួបក្ដីក្ដៅក្រហាយ មិនរកមកក៏ជួបក្ដីក្ដៅក្រហាយទៀត តេជ.ទេសរង្សី

សច្ចភាពហើយ ក្នុងលោកនេះយើងនឹងរកអ្វីៗឲ្យធួនល្មមនឹងចិត្ត ដែលមានកិលេសរាគៈ កិលេសទោសៈ កិលេសមោហៈនោះ មិនមានកន្លែងគ្រប់ បានប៉ុនណា ក៏វាមិនគ្រប់ដែរ តេជ. ពុទ្ធាចារោ

មនុស្សដែលស្លាប់ទៅហើយ បើសិនអ្នកដែលមានជីវិតរស់នៅ គេអាចនៅចងចាំបាន ឬនៅនឹករលឹកបាន បុគ្គលនោះបានឈ្មោះថាមិនស្លាប់ តែបើអ្នកដែលមានជីវិតរស់ ត្រឡប់ជាគ្មានអ្នកណានិយាយនឹក ឬគិតដល់ហើយនោះ គឺបុគ្គលនោះស្លាប់ទៅហើយ...” តេជ. ពុទ្ធជោតិ

គោលធម្មៈដ៏ពិតប្រាកដគឺ ចិត្ត ៗ របស់យើងគ្រប់គ្នាហ្នឹងឯង គឺជាគោលធម្មៈដ៏ឧត្តម ដែលឋិតនៅក្នុងចិត្តសន្ដានរបស់យើងរាល់គ្នា តេជ. អតុលោ

បើមានអ្នកធ្វើមិនល្អដាក់ ឬខឹងក្រោធ កុំខឹងក្រោធតប បើអ្នកក្រោធតប អ្នកនឹងល្ងង់ជាងគេ ចូរធ្វើជាមនុស្សឆ្លាត ចេះអាណិតអាសូរ ចេះយល់ចិត្តគ្នា ព្រោះគ្នាកំពុងតែកើតទុក្ខ តេជ. សុភទ្ធោ

រឿងរ៉ាវក្នុងលោកនេះ មិនមានអ្វីជាបច្ច័យនៃសេចក្ដីសុខ វាជាបច្ច័យនៃសេចក្ដីទុក្ខ, ទុក្ខព្រោះអ្វី? ទុក្ខព្រោះអ្វីៗគ្រប់យ៉ាងដែលយើងចង់បានវា អាតួអង្គចង់បានហ្នឹងហើយ ដែលលោកហៅថា តណ្ហា,តួអង្គដែលនាំឲ្យយើងគ្រប់គ្នាកើតទុក្ខ តេជ. លិងដាំ

ប្រែ.គោលគំនិតល្អដើម្បីជីវិត 
រូបភាព៖ Google.com

No comments:

Post a Comment