Monday, December 18, 2017

ពែងកាហ្វេ


ពែងកាហ្វេ

ធម្មៈនិងជីវិត តាមគោលគ្រឹះសេដ្ឋកិច្ចគ្រប់គ្រាន់ ស្តីពីពេងកាផែ... ក្នុងកម្មវិធីចូលនិវត្តន៍របស់នាយកធំមួយរូប បណ្ដាសិស្សចាស់ៗដែលបានបញ្ចប់ការសិក្សាទៅហើយ បានយកឱកាសនេះត្រឡប់មកជួបជុំជំនុំគ្នាមានចំនួនកុះករ ក្រោយពីដំណើរការកម្មវិធីទៅបានមួយសន្ទុះធំ ពេលវង់សន្ទនាប្ដូរមកជារឿងការគ្រប់គ្រងអាជីព ភាពស្ត្រេសភាពតានតឹងក៏កើតឡើងភ្លាម អ្នកខ្លះរអ៊ូពីការតូចចិត្តតូចថ្លើមក្នុងជោគវាសនារបស់ខ្លួន អ្នកខ្លះក៏និយាយអំពីបន្ទុកភារៈតម្លៃចាយវាយដែលមានការកើនខ្ពស់ឡើងរាល់ថ្ងៃ ហើយអ្នកខ្លះទៀតសម្រុកធ្វើការធ្ងន់ៗទាល់តែមានសុខភាពទ្រុឌទ្រោមខ្លាំង និងមានខ្លះទៀតក៏មានការខ្មាសអៀនរឿងឋានៈជីវភាពមិនហ៊ាននិយាយជាមួយនឹងមិត្តភក្តិ ។ ចំណែកខាងនាយកធំបានតែឈរស្ដាប់យ៉ាងស្ងប់ស្ងាត់ ។ កាលបើដល់ពេលវិធីជប់លៀងកាហ្វេ លោកដើរចូលទៅក្នុងបន្ទប់ផ្ទះបាយ រួចចេញមកព្រមជាមួយកាហ្វេមួយកាធំ និងមានពែងការហ្វេច្រើនពែង មានទាំងពែងធម្មតាដែលមានតម្លៃធូរថ្លៃ និងពែងស្អាតដែលមានតម្លៃថ្លៃៗ ហើយប្រាប់ឲ្យកូនសិស្សជ្រើសរើសពែងកាហ្វេចាក់កាហ្វេផឹកតាមចិត្តខ្លួនឯងចូលចិត្ត ។

គ្រប់គ្នាម្នាក់ៗក៏នាំគ្នាជ្រើសរើសពែងកាហ្វេដែលមានសោភ័ណស្អាតៗ តម្លៃថ្លៃៗ មិនមានអ្នកណាចង់បានពែងកាហ្វេបែបធម្មតាដែលមានតម្លៃថោកមួយឡើយ ។ ពេលសិស្សម្នាក់ៗមានពែងកាហ្វេនៅក្នុងដៃគ្រប់គ្នាហើយ លោកនាយកធំទើបនិយាយឡើងថា មនុស្សច្រើនតែនឹងជ្រើសរើសវត្ថុដែលខ្លួនឃើញល្អបំផុត ដោយភ្លេចបានគិតដល់តម្រូវការដ៏ពិតប្រាកដ ហើយនេះគឺជាប្រភពនៃភាពស្ត្រេសភាពតានតឹងចិត្ត និងមានបញ្ហាទាំងឡាយក្នុងជីវិត ។ ខណៈនេះ តាមពិតវត្ថុដែលពួកអ្នកទាំងឡាយត្រូវការវាពិតប្រាកដគឺកាហ្វេ មិនមែនពេងកាហ្វេទេ តែចិត្តនឹកភ្នកត្រឡប់ធ្វើឲ្យពួកអ្នកទាំងឡាយតោងប្រកាន់ជាប់ជាមួយពេងកាហ្វេទៅវិញ ។ ជីវិតក៏ដូចគ្នា បើសិននឹកទៅដល់តម្រូវការពិតប្រាកដរបស់ជីវិត មិនលង់វង្វេងជាប់ត្រឹមតែគ្រឿងប្រកប នឹងក៏មិនចាំបាច់កើតទុក្ខ ព្រោះគ្រឿងប្រកប ទុកជាខ្វះខាតទៅខ្លះៗ ក៏មិនធ្វើឲ្យខ្លឹមសារពិតរបស់ជីវិតត្រូវផ្លាស់ប្ដូរទៅដែរ ។

រឿងខាងលើនេះជាឧទាហរណ៍ក្នុងចំណុចពិសេសរបស់សេដ្ឋកិច្ចបានយ៉ាងល្អ គឺបើសិនជាសេដ្ឋកិច្ចបែបគ្រប់គ្រាន់ នឹងជាសេដ្ឋកិច្ចមួយដែលជាតម្រូវការពិតប្រាកដរបស់ជីវិតថា ត្រូវការអ្វី? ពេលបានមកតាមនោះកសាងអារម្មណ៍ថាគ្រប់គ្រាន់ហើយ សមល្មម សមគួរហើយ ជីវិតក៏ជាសុខ ដូចពេលត្រូវការដ៏ពិតប្រាកដត្រឹមតែផឹកកាហ្វេ ពេលបានពែងកាហ្វេដ៏ស័ក្តិសម ក៏គ្រប់គ្រាន់ហើយសម្រាប់ការផឹងកាហ្វេឲ្យមានសេចក្ដីសុខ មិនបាច់ទៅបម្រះននៀលឲ្យក្ដៅក្រហាយខ្វាយខ្វល់តទៅទៀតទេ ៕

ប្រែ.គោលគំនិតល្អដើម្បីជីវិត
រូបភាព៖Google.com




No comments:

Post a Comment