យើងត្រូវរកវត្ថុដ៏ល្អមកដាក់ក្នុងចិត្តយើង
បាប..មិនធ្លាប់ជាទីពឹងដល់បុគ្គលណា
បាបនោះ.. តាមបំផ្លិចតាមបំផ្លាញ
សព្វសារពើដែលរុញច្រាល
ឲ្យយើងត្រូវមកជួបក្ដីក្ដៅក្រហាយ
ផ្ទុយពីបុណ្យ
សព្វគ្រប់ប្រការ
នឹងញ៉ាំងឲ្យយើងកើតមានក្ដីសុខសប្បាយ
លោកទើបប្រៀបធៀបគ្នាថា
“ការធ្វើបុណ្យនេះទុកដូចជាការបង្កើតទឹកស្អាត
លាងកំចាត់បង់ទឹកអាក្រក់” ។
ពេលដែលយើងមានជីវិតរស់នៅក្នុងពេលនេះ
ក៏ដោយសារចិត្តរបស់យើងមិនទាន់ដកចេញពីរាងកាយ
នៅក្នុងរាងកាយមួយនេះនៅឡើយ
តែចិត្តដួងនេះដកចេញពីរាងកាយក្នុងពេលណា
ក្នុងពេលនោះ
រាងកាយនេះ..ក៏អស់ន័យ ។
ព្រះពុទ្ធអរហំសម្មាសម្ពុទ្ធជាម្ចាស់
ទ្រង់ត្រាស់ប្រកាស់សំដែងថា
“និរត្ថំ វ កលិង្គរំ”
រូបកាយនេះ
ប្រៀបដូចជាកំណាត់ឈើ និងអង្កត់អុសប៉ុណ្ណោះ ។
ព្រោះដូច្នោះ
អំពើល្អៗ
ដែលយើងគ្រប់គ្នាសាងឡើងនេះ
នឹងបានជាគ្រឿងទ្រទ្រង់អបស្ទប
ដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សំដែងថា
“បុញ្ញានិ បរលោកស្មឹ បតិដ្ឋា ហោន្តិ បាណិនំ”
មានតែបុណ្យប៉ុណ្ណោះ
ដែលជាទីពឹងដល់យើង
ទាំងក្នុងលោកនេះ និងលោកខាងមុខ ។
ម្យ៉ាងទៀត
មានតែបុណ្យប៉ុណ្ណោះ
នឹងនាំសេចក្ដីសុខចម្រើនមកឲ្យដល់យើង
ដូចព្រះអង្គទ្រង់បញ្ជាក់ក្នុងព្រះគាថាមួយថា
“សុខោ
បុញ្ញស្ស ឧច្ចយោ”
ការសន្សំបុណ្យ
ជាហេតុនាំមកនូវសេចក្ដីសុខ ។
ហើយព្រះអង្គទ្រង់ត្រាស់ហៅពួកភិក្ខុទាំងឡាយ
ក្នុងព្រះសាសនានេះមកថា
“ម្នាលភិក្ខុទាំងឡាយ
ចូរអ្នកទាំងឡាយកុំខ្លាចបុណ្យនេះឡើយ
ព្រោះបុណ្យនេះជាឈ្នោះនៃសេចក្ដីសុខទេតើ
៕
អប់រំដោយ
លោកឪ វិរិយំ
សិរិន្ធរោ
ប្រែ.
គ.វ
No comments:
Post a Comment